Skip to main content

ផ្លាស់ប្តូរការទូទាត់ដោយគ្មានសាច់ប្រាក់ ជាមួយ សេវាធនាគារតាមទូរសព្ទដៃ និង ប័ណ្ណវីសាContactless របស់ ធនាគារ ភីភីស៊ីប៊ែង

កាលបរិច្ឆេទ: October 27, 2020

Covid19បានបង្កឱ្យមានវិបត្តិទូទាំងពិភពលោកប្រជាជនបានផ្លាស់ប្តូររបៀបដែលពួកគេបំពេញភារកិច្ចប្រចាំថ្ងៃ។

ដោយសារតែមេរោគកូរ៉ូណា​ថ្មី​នេះអាច​ឆ្លង​ពីមនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ដំណក់​ទឹក​តូចៗ​ពីច្រមុះ​ឬមាត់​ដែលត្រូវ​បានរីករាល​ដាល​នៅ​ពេល​មនុស្ស​ម្នាក់មានការក្អកឬខ្យល់ដង្ហើម ទើបមាន​​​សំណួរមួយត្រូវបានលើកឡើង​ជុំវិញលទ្ធភាពដែលក្រដាស​ប្រាក់អាចជាប្រភពនៃមេរោគ​ព្រោះ​តែ​វាត្រូវបាន​ប៉ះពាល់​ដោយ​​មនុស្យ​ច្រើន​នាក់់​​។ នៅពេលត្រូវបានគេសួរអំពីលទ្ធភាពនេះ​អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា“ វាអាចទៅរួច ដោយសារ​តែ​យើងដឹងថាលុយត្រូវបាន​​ប៉ះពាល់ដោយដៃមនុស្សញឹកញាប់​ហើយវាអាចជាប់​បាក់តេរីនិងវីរុសគ្រប់ប្រភេទ …ដូច្នេះ​​ដំ​ណោះ​ស្រាយ​ដ៏​ល្អ​គឹ​ការ​ប្រើប្រាស់ការទូទាត់​ដោយគ្មានសាច់ប្រាក់​” ។

ទោះបីជាមិនទាន់​មាន​ការស្រាវជ្រាវគ្រប់​គ្រាន់​ដើម្បីបញ្ជាក់ពីលទ្ធភាព​នេះទាំងស្រុង​ក៏ដោយប្រជាជន​​ត្រូវ​បាន​ណែនាំឱ្យជៀសវាងការប៉ះពាល់ក្រដាស​​ប្រាក់ផ្ទាល់​តាម​ដែលអាចធ្វើទៅបាននិងលាងដៃបន្ទាប់ពីពួកគេ​បានកាន់ក្រដាស​ប្រាក់នោះ​។

ដំណឹងល្អគឺ​មានសេវាកម្ម​នៃការទូទាត់​ដ៏ទំនើប​​​​ជំនួសការទូទាត់​តាមបែបប្រពៃណីតាមរយៈ​សាច់ប្រាក់​ ​​។ ជាមួយនឹងការមកដល់នៃការទូទាត់ដ៏ទំនើបគ្មានសាច់ប្រាក់​​នេះ​ – មនុស្សអាចធ្វើការទូទាត់ដោយមិនចាំបាច់កាន់​ក្រដាស​ប្រាក់​ផ្ទាល់​ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ប័ណ្ណ​ធនាគារ​ផ្ទាល់ខ្លួនឬទូរស័ព្ទដៃ​។

ជាមួយ​សេវាធនាគារតាមទូរសព្ទដៃ និងប័ណ្ណវីសា Contactlessរបស់ធនាគារភីភីស៊ីប៊ែង​អតិថិជនអាចធ្វើការផ្លាស់ប្តូរការទូទាត់ដោយគ្មានសាច់ប្រាក់បានយ៉ាងងាយស្រួល។ សេវាធនាគារតាមទូរស័ព្ទដៃជំ​នាន់​2.0  អនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់​បាន​​យ៉ាង​ឆាប់​រហ័ស​​មិនថា​ទៅគណនី​ធនាគារផ្សេងទៀតនៅក្នុងស្រុក​

ឬក្រៅប្រទេស​ដាក់ពាក្យស្នើសុំឥណទាន​​បើក​និង​បិទ​​គណនី​ប្រាក់​បញ្ញើ​​ដោយ​មិន​ចាំ​ចាច់​ទៅ​​ធនាគារឬធ្វើការ​កក់​ទុក​មុន​​សម្រាប់​ការ​អញ្ជើ​ញមក​​សា​ខា​​ណាមួយ​របស់​ធនាគា​រ​PPCBank។បន្ថែមពីនេះ​អតិ​ថិជន​ក៏អាចបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ​និង​ធ្វើការទូរទាត់​រហ័ស​ និង​ មាន​សុវត្ថិ​ភាព​​​ជាមួយ​​ដៃគូអាជីវ​កម្ម​​របស់​ធនាគារដោយប្រើQR ខូដ​ ។ ទាំងនេះគ្រាន់តែជាសេវាកម្មទំនើបមួយ​ចំនួន​ដែលសេវា​ទូរស័ព្ទរបស់ធនាគារភីភីស៊ីប៊ែង​ផ្តល់ជូនអ្នកប្រើប្រាស់របស់ខ្លួនដោយអតិថិជន​មិនចាំបាច់ប៉ះពាល់ផ្ទាល់ជាមួយ​ក្រដាស​ប្រាក់ឡើយ។

​អតិ​ថិជន​ក៏អាចជ្រើសរើសយកប័ណ្ណ​វីសា​ Contactless ដើម្បីធ្វើការទូទាត់។ អតិថិជនមិនចាំបាច់ប្រគល់ប័ណ្ណ​រ​បស់ពួកគេទៅអ្នកគិតលុយទេ – គ្រាន់តែដាក់ប័ណ្ណនៅក្បែរម៉ាស៊ីន POS ជាការស្រេចដោយ​រហ័សនិង​​សុវត្ថិភាព។ អតិថិជននឹងទទួលបានសារ SMS ជូនដំណឹងដើម្បីឱ្យពួកគេ​​អាច​គ្រប់គ្រង​តាមដាន​អំពី​ប្រតិបត្តិការ​សាច់ប្រាក់ទាំងអស់​។

វាមានសារៈសំខាន់ណាស់​ក្នុង​កាលះទេសះ​នេះ​​ក្នុង​​ការប្រុងប្រយ័ត្នបន្ថែមដើម្បីការពារខ្លួនអ្នកនិងអ្នក​នៅ​ជុំវិញ ​​ដោយសុវត្ថិភាព​​​ដូច្នេះនៅចាំ​អី​ទៀត​សូមធ្វើការផ្លាស់​​​ប្តូរទៅការទូទាត់​ដោយគ្មានសាច់ប្រាក់ថ្ងៃនេះ​​ហើយសំខាន់បំផុតកុំភ្លេចលាងដៃរបស់អ្នក។

សូមចុចនៅទីនេះដើម្បីស្វែងយល់បន្ថែមអំពីសេវាធនាគារតាមទូរសព្ទដៃ 2.0​ និង​ប័ណ្ណវីសា Contactless របស់ធនាគារភីភីស៊ីប៊ែង!