Skip to main content

រីករាយកម្មវិធីសន្សំ “Be My Valentine” ទទួលបានការប្រាក់រហូតដល់ 5.90% ក្នុងរយៈពេលខ្លី

ប្រ៉ូម៉ូសិនពិសេសៗមិនទាន់ចប់នៅឡើយទេ ពីធនាគារ PPCBank!

កម្មវិធីសន្សំ “Be My Valentine” របស់ធនាគារ PPCBank ផ្តល់ជូនលោកអ្នកនូវការសន្សំប្រាក់រយៈពេលខ្លី ត្រឹមតែ3ខែ 6ខែ 9ខែ ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់គួរជាទីពេញចិត្ត។ បើកគណនី សន្សំមានកាលកំណត់តាម PPCBank Mobile ឥឡូវនេះ ដើម្បីទទួលបាន​ការប្រាក់ខ្ពស់រហូតដល់ 5.90% ក្នុងមួយឆ្នាំ។ ប្រ៉ូម៉ូសិនផ្តល់ជូនពីថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2023នេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023 តែ ប៉ុណ្ណោះ។

សូមកុំឲ្យឱកាសពិសេសកន្លងផុតទៅឲ្យសោះ!

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយរបស់លោកអ្នក នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។ !


ទទួលប្រាក់ផ្ញើពីក្រៅប្រទេសមកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា

ដំណឹងល្អសម្រាប់អតិថិជន ដែលទទួលប្រាក់ផ្ញើពីក្រៅប្រទេសទូទាំងពិភពលោកជា រូបិយបណ្ណដុល្លារ មកធនាគារ PPCBank តាមរយៈប្រព័ន្ធ SWIFT។


ប្រ៉ូម៉ូសិន Lucky Day 3.6.9 នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទៅ០២ មីនា ២០២៣!

ដើម្បីសម្តែងការអរគុណចំពោះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាចូលរួម អបអរក្នុងឱកាសចូលឆ្នាំថ្មី Lunar New Year 2023 ធនាគារ PPCBank សម្រេចបន្តប្រ៉ូម៉ូសិន Lucky Day 3.6.9 ជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 6.90% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ2023។ ការផ្តល់ជូនពិសេសនេះសម្រាប់តែការបើកគណនីសន្សំមានកាល កំណត់តាម PPCBank Mobile ប៉ុណ្ណោះ។*

សូមបញ្ជាក់ថា ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំ ណាមួយរបស់លោកអ្នក នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។


ប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមក!Lucky Day 3.6.9! សន្សំប្រាក់ក្នុងរយៈពេលខ្លី 3ខែ 6ខែ 9ខែ នឹងទទួលបានការប្រាក់ខ្ពស់ រហូតដល់ 6.90%

បើកគណនីសន្សំមានកាលកំណត់តាមរយៈ PPCBank Mobile Banking ឥឡូវនេះ លោកអ្នកនឹង ទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ 6.90% ក្នុងមួយឆ្នាំ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី13 ខែមករា ឆ្នាំ2023 ។

សូមបញ្ជាក់ថា ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំ ណាមួយរបស់លោកអ្នក នៅក្នុងអំឡុងពេលប្រ៉ូម៉ូសិននេះ។


ទទួលប្រាក់ផ្ទេរពីក្រៅប្រទេសមកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា រហូតដល់ដំណាច់ឆ្នាំ 2022

កាន់តែពិសេសជាងមុនសម្រាប់អតិថិជន ដែលទទួលប្រាក់ផ្ទេរពីក្រៅប្រទេសទូទាំងពិភព លោក ជារូបិយបណ្ណដុល្លារ មកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃ សេវា ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ 2022។

ការផ្តល់ជូនប្រ៉ូម៉ូសិនពិសេសនេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។


ទូទាត់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាមួយធនាគារភីភីស៊ីប៊ែង ដោយឥតគិតថ្លៃសេវា!

ថ្ងៃទី​ 24 ខែកុម្ភះ ឆ្នាំ2022 រាជធានីភ្នំពេញ ធនាគារភីភីស៊ីប៊ែង បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន ដ៏ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា!


ទូទាត់ទំនិញនៅហាង Jiffy ជាមួយប័ណ្ណ PPCBank Visa នឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារ

តើអ្នកណាខ្លះចូលចិត្តទិញទំនិញនៅហាង Jiffy?
ឥឡូវនេះ រាល់ពេលទិញទំនិញពីហាង Jiffy ជាមួយប័ណ្ណ PPCBank Visa contactless លោកអ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារភ្លាមៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។

កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក


បង់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)តាមរយៈ PPCBank Mobile App

បង់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់អ្នកពី PPCBank Mobile App, smartBiz ឬនៅសាខា PPCBank ណាមួយនៅថ្ងៃនេះ។

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងសម្រាប់សុខុមាលភាព និងការការពារនិយោជិត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ វាផ្តោតលើការផ្តល់ការធានារ៉ាប់រងរបួសការងារ និងសន្តិសុខសង្គមជាមូលដ្ឋាន ដល់បុគ្គលិកក្នុងវិស័យឯកជន។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនិងថ្លៃសេវាសម្រាប់គម្រោង របួសការងារ សូមចុចទីនេះ


បញ្ចុះតម្លៃ 65ដុល្លារ លើការបញ្ជាទិញនៅលើគេហទំព័រ farfetch​ ចាប់ពី500ដុល្លារ

អ្នកនឹងទទួលបានប្រាក់ចំនួន ៦៥ ដុល្លារនៅពេលដែលអ្នកចំណាយ ៥០០ ដុល្លារឬច្រើនជាងនេះនៅលើគេហទំព័រ https://www.farfetch.com ដោយប្រើប័ណ្ណ PPCBank Visa contactless ហើយបញ្ចូលលេខកូដ KHXVISA ជាការស្រេច។

សម្គាល់ៈចំនួនទឹកប្រាក់និងរូបិយប័ណ្ណនឹងផ្លាស់ប្តូរអាស្រ័យលើប្រទេស។

ការផ្តល់ជូនមានសុពលភាពចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១។


PPCBank ពង្រីកបន្ថែមសេវាកម្មផ្ទេរប្រាក់ថ្មីមួយជាមួយភ្នាក់ងារ AMK

កាន់តែពិសេស!! យើងបានពង្រីកបន្ថែមសេវាកម្មផ្ទេរប្រាក់ថ្មីមួយជាមួយភ្នាក់ងារ AMK។ ផ្ញើរប្រាក់ទៅអ្នកជាទីស្រឡាញ់ និងដៃគូអាជីវកម្ម ពី PPCBank Mobile App ដោយ គ្រាន់តែវាយបញ្ចូល លេខទូរស័ព្ទអ្នកទទួល និងចំនួនទឹកប្រាក់ជាការស្រេច។ ហើយលោកអ្នកអាចដកបាននៅតាមគ្រប់ភ្នាក់ងាររបស់AMK ជិត6000ទីតាំងនៅទូទាំងប្រទេស។ សូមរក្សាសុវត្ថិភាព ដោយធ្វើការផ្ទេរប្រាក់តាមបណ្ដាញឌីជីថល។