Skip to main content

អបអរសាទរអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងត្បូងពីប្រូម៉ូសិនឥណទានរថយន្ត PPCBank!

ភ្នំពេញ, ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 – ធនាគារ PPCBank រំភើបរីករាយក្នុងការប្រកាសអ្នកមានសំណាងពីរនាក់ ដែលឈ្នះរង្វាន់ដំណើរកម្សាន្តរយៈពេល 4 ថ្ងៃ ទៅប្រទេសកូរ៉េខាងត្បូង ពីប្រូម៉ូសិនឥណទានរថយន្ត។

ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅធនាគារ PPCBank ការិយាល័យកណ្តាល នៅលើមហាវិថីនរោត្តម ក្នុងរាជធានីភ្នំពេញ។ អ្នកឈ្នះបានបង្ហាញជាមួយស្លាកធ្វើដំណើរកម្សាន្តដ៏រំភើប ដែលនឹងនាំពួកគេទៅកាន់ទីក្រុងសេអ៊ូល កោះណាមី និងអេវើលែន។


ឱកាសពិសេសសម្រាប់ដំណាច់ឆ្នាំ 2024! ទទួលបានការប្រាក់ខ្ពស់ 5.67% ជាមួយគណនីសន្សំមានកាលកំណត់ ជាប្រាក់រៀល នៅ PPCBank

ដើម្បីអបអរដំណាច់ឆ្នាំ 2024 ក៏ដូចជាលើកកម្ពស់ការសន្សំជាប្រាក់រៀល ធនាគារ PPCBank បានបង្កើតនូវកម្មវិធីប្រ៉ូម៉ូសិនពិសេស “5.6.7” ដោយលោកអ្នកគ្រាន់តែបើក គណនីសន្សំមានកាលកំណត់ជាប្រាក់រៀល សម្រាប់រយៈពេល 5ខែ 6ខែ ឬ7ខែ នឹងទទួលអត្រាការប្រាក់ដ៏ទាក់ទាញ 5.67% ក្នុងមួយឆ្នាំ។ ការផ្តល់ជូននេះ សម្រាប់តែការបើកគណនីសន្សំ តាម PPCBank Mobile App ឬ smartBiz តែប៉ុណ្ណោះ។


ការផ្តល់ជូនពិសេសពីឥណទានរថយន្ត PPCBank ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល!

ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងរថយន្តក្នុងក្តីស្រមៃ និងដំណើរកម្សាន្តដ៏រីករាយរបស់លោកអ្នក!

កាន់តែងាយស្រួល និងចំណេញជាងមុន ជាមួយឥណទានរថយន្តរបស់ធនាគារ PPCBank ដែលមានអត្រាការប្រាក់ចាប់ផ្តើមត្រឹមតែ 9.99% និងលក្ខខណ្ឌដែលអាចបត់បែនទៅតាមតម្រូវការអតិថិជនបានរហូតដល់ 108 ខែ
មិនតែប៉ុណ្ណោះ លោកអ្នកគ្រាន់តែដាក់ស្នើឥណទានរថយន្តឥឡូវនេះ នឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងទៀតផង!


ទទួលបានរថយន្តក្នុងក្តីស្រមៃ និងឈ្នះរង្វាន់ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ!

តើអ្នកត្រៀមខ្លួនសម្រាប់ដំណើរកំសាន្តដ៏ពិសេសនេះហើយឬនៅ?

ឥឡូវនេះក្តីស្រមៃរបស់លោកអ្នកនឹងក្លាយជាការពិត ដោយគ្រាន់តែស្នើឥណទានរថយន្តនៅសាខាណាក៏បានដែលនៅជិតលោកអ្នកបំផុត ចាប់ពី 20,000ដុល្លារ ឡើងទៅ លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ នារដូវរងារខាងមុខនេះ សម្រាប់មនុស្ស 2នាក់ ទាំងដំណើកម្សាន្ត និងការស្នាក់នៅ។ ដំណើរកម្សាន្តក្នុងក្តីស្រមៃជាមួយទេសភាពដ៏អស្ចារ្យនៃទីក្រុងសេអ៊ូល និងកោះណាមីដ៏គួរឱ្យភ្ញាក់ផ្អើល ព្រមទាំងបទពិសោធន៍ដ៏រំភើបមិនអាចបំភ្លេចបាននៃកន្លែងកម្សាន្ត Everland!


បើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង

ដំណឹងល្អ សម្រាប់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូង!
ឥឡូវនេះលោកអ្នកអាចបើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង។


ឱកាសឈ្នះ Gift Card ទឹកប្រាក់ 400,000 រៀល ពេលកុម្ម៉ង់អាហារតាម Nham24 និងទូទាត់តាម PPCBank

តោះញ៉ាំបានលុយជាមួយ PPCBank!

ធនាគារ PPCBank និង Nham24 មានផ្តល់ជូនកម្មវិធីដ៏ពិសេសដល់អតិថិជន PPCBank ទាំងអស់ ដោយចាប់ពីថ្ងៃទី1 ខែវិច្ឆិកា រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 រាល់ពេលទូទាត់ ជាមួយ PPCBank Pay តាម Nham24 លោកអ្នកនឹងមានឱកាសក្លាយជាម្នាក់ក្នុងចំណោម អ្នកមានសំណាង 6នាក់ ដែលអាចឈ្នះទឹកប្រាក់ 400,000 រៀល ជារៀងរាល់សប្តាហ៍។
កុំរំលងការផ្តល់ជូននេះឲ្យសោះ – កុម្ម៉ង់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន!

ប្រសិនបើលោកអ្នកមិនទាន់មានគណនី PPCBank សូមទាញយកកម្មវិធី PPCBank Mobile ឥឡូវនេះ៖ https://ppcbank.com.kh/app


ធនាគារ PPCBank ចូលរួមអបអរសាទរ “ទិវាសន្សំអាស៊ានឆ្នាំ២០២៤”

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការលើកកម្ពស់សារៈប្រយោជន៍នៃការសន្សំប្រាក់ និងលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យមានការកសាងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ ធនាគារ PPCBank មានមោទនភាពដែលបានចូលរួមឧបត្ថម្ភក្នុងនាមជា Gold Sponsor នៃព្រឹត្តិការណ៍ ទិវាសន្សំអាស៊ាន ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែតុលា នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “សារៈសំខាន់នៃការសន្សំប្រាក់ តាំងពីវ័យកុមារ”


ធនាគារ PPCBank ជំរុញការបរិច្ចាគថវិកាសម្រាប់មន្ទីរពេទ្យជប៉ុន

ធនាគារ PPCBank តែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការជួយដល់សហគមន៍ដែលជួបការលំបាក។ ក្នុងឱកាសនេះ ពួកយើងពិតជាមានមោទនភាពដែលបានបើកគណនីសម្រាប់មន្ទីរពេទ្យជប៉ុន បន្ថែមភាពងាយស្រួលក្នុងការជំរុញការបរិច្ចាគពីមជ្ឈដ្ឋានជុំវិញតាមរយៈ KHQR និងលេខគណនីរបស់ធនាគារ PPCBank ដើម្បីផ្តល់ការថែទាំព្យាបាលដោយឥតគិតថ្លៃ និងធានាថាកុមារគ្រប់រូបទទួលបានការថែទាំសុខភាពគ្រប់ៗគ្នា។

PPCBank ជឿជាក់យ៉ាងមុតមាំថា កុមារគ្រប់រូបសមនឹងទទួលបានសុខភាពល្អ និងសុភមង្គល។ តាមរយៈការចូលរួមយ៉ាងសកម្មបែបនេះ យើងទាំងអស់គ្នាអាចរួមចំណែកផ្លាស់ប្តូរជីវិតរបស់កុមារឱ្យកាន់តែប្រសើរឡើង ជាមួយនឹងការបរិច្ចាគទាំងអស់ មិនថាតិច ឬច្រើនក្តី ការចូលរួមចំណែករបស់អ្នកជាអនាគតថ្មីសម្រាប់កុមារ។


ធនាគារ PPCBank ចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០

សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៖ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថាន និងសុខភាពរបស់កុមារកម្ពុជា ធនាគារ PPCBank មានមោទភាពដែលបានចូលរួមឧបត្ថម្ភ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០” ដែលធ្វើឡើងនៅលើទឹកដីដ៏អច្ឆរិយនៃខេត្តសៀមរាប។ កម្មវិធីនេះ រៀបចំឡើងដោយ មន្ទីរពេទ្យកុមារអង្គរ (AHC) និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីសរុបប្រមាណជាង ១.០០០នាក់។


បង្កើនការសន្សំបីដងជាមួយនឹងគណនីសន្សំកុមាររបស់ធនាគារ PPCBank!

ចាប់យកឱកាសដ៏ពិសេសឥឡូវនេះ ដោយគ្រាន់តែបើកគណនីសន្សំកុមាររបស់ធនាគារ PPCBank នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖


សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ – ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ទីរួមខេត្តកំពង់ធំ»

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ទីរួមខេត្តកំពង់ធំ»

☛ រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី19 ខែសីហា ឆ្នាំ2024 ដល់ ថ្ងៃទី18 ខែតុលា ឆ្នាំ2024 (រយៈពេលច្រើនបំផុត 2 ខែ)