ធនាគារ PPCBank អបអរសាទរគម្រប់ខួប 15 ឆ្នាំ ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។ រហូតមកទល់ពេលនេះ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលមានសាខាចំនួន 23 និងម៉ាស៊ីនអេធីអឹម 72 គ្រឿងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។ ភាពរីកចម្រើន និងវឌ្ឍនភាពទំាងនេះមិនអាចសម្រេចបាននោះឡើយប្រសិនបើគ្មានការជឿទុកចិត្ត និងការគាំទ្រពីអតិថិជន និងដែគូសហការជាច្រើន ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការពង្រីកវិសាលភាពនៃភាពជោគជ័យរបស់ធនាគារ បន្ថែមលើការខិតខិប្រឹងប្រែងបម្រើសេវាអតិថិជនរបស់បុគ្គលិកយើង។
ធនាគារ PPCBank អបអរសាទរគម្រប់ខួប 15 ឆ្នាំ ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា
ចាប់តាំងពីឆ្នាំ 2008 មក ធនាគារ PPCBank បានអភិវឌ្ឍខ្លួនក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរជាទីទុកចិត្ត និងសុវត្ថិភាព បំផុត។ យើងប្ដេជ្ញាចិត្តយ៉ាងមុតមាំផ្ដល់ជូនសេវាកម្មធនាគារប្រកបដោយគុណភាព និងដំណោះស្រាយហិរញ្ញវត្ថុប្រកប ដោយភាពច្នៃប្រឌិត ដល់អតិថិជនជាលក្ខណៈបុគ្គល និងសាជីវកម្ម ដែលផ្ដោតសំខាន់លើការរួមបញ្ចូលប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ដើម្បីអាចបំពេញរាល់តម្រូវការកាន់តែមានភាពងាយស្រួលបន្ថែមទៀត។
ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជនមកលើយើង ធនាគារ PPCBank នឹងបន្តពង្រឹងការអភិវឌ្ឍផលិតផលនិងសេវាកម្មថ្មីៗ ដែលឆ្លុះបញ្ជាំងពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ធនាគារ PPCBank ប្ដេជ្ញារក្សានូវស្តង់ដារខ្ពស់បំផុតនៃ ឧត្តមភាព សុចរិតភាព និងតម្លាភាព ដែលជាគុណតម្លៃ ស្នូលដ៏សំខាន់នៃភាពជោគជ័យរបស់ខ្លួនក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ។
យើងប្ដេជ្ញាបម្រើសេវាកម្មហិរញ្ញវត្ថុល្អបំផុត និងផ្ដល់ជូននូវផលិផលធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍកាន់តែប្រសើរនៅក្នុងសង្គមរបស់យើង។
សូមបន្តរីកចម្រើនជាមួយគ្នាច្រើនឆ្នាំតទៅមុខទៀត!