ធនាគារ PPCBank បានបន្ថែមប្រព័ន្ធសុវត្តិភាព 3D-Secure ដែលជួយបង្កើនកម្រិតសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ប័ណ្ណវីសា PPCBank។ ប័ណ្ណវីសា PPCBanK ផ្ដល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការទូទាត់ចំណាយ ផ្សេងៗ តាមអនឡាញ ម៉ាស៊ីនឆូតកាត ឬដកសាច់ប្រាក់តាមម៉ាស៊ីនអេធីអឹមដែលមានស្លាកសញ្ញា VISA នៅទូទាំង ពិភពលោកប្រកបដោយទំនុកចិត្ត។
ជាមួយនឹងប្រព័ន្ធសុវត្ថិភាព 3-D Secure កម្រិតខ្ពស់របស់ធនាគារ PPCBank អតិថិជនអាចជឿជាក់បានថាការទូទាត់របស់ពួកគេគឺមានការការពារ និងសុវត្ថិភាពជានិច្ច។ នៅពេលអតិថិជនធ្វើការទិញទំនិញ ពួកគេនឹងទទូលបានលេខកូដសុវត្ថិភាព OTP (One Time Password) តាមរយៈកម្មវិធី PPCBank Mobile ឬសារ SMS។ ការផ្ដល់នូវលេខកូដផ្ទៀងផ្ទាត់សុវត្ថិភាពនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានការលួចប្រើប្រាស់ប័ណ្ណនេះដោយគ្មានការអនុញ្ញាតពីម្ចាស់ប័ណ្ណ។ ការធ្វើឲ្យ ប្រសើរឡើងនេះ អតិថិជននឹងរីករាយក្នុងការកម្ម៉ង់ម្ហូបពី Nham 24 កក់ Grab ឬទិញទំនិញតាមអនឡាញជាច្រើនដោយសុវត្ថិភាព។