Skip to main content

ចូលរួមជាមួយ PPCBankដើម្បីជួយដល់កុមារកំព្រាដែលកំពុង ខ្វះខាត និងត្រូវការជំនួយចាំបាច់


ទារក កុមារកំព្រា និងកុមាររងគ្រោះទាំងអស់ នៅក្នុងមណ្ឌលមែកឈើ កំពុងត្រូវការជំនួយ ពីយើងទាំងអស់គ្នា!

តាមរយៈកម្មវិធីសប្បុរសធម៌ដែលរៀបចំឡើងដើម្បីផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងភាព កក់ក្តៅដល់កុមារកំព្រា ធនាគារ PPCBank សូមអំពាវនាវដល់សាធារណជនទាំងអស់ សូម ចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់បងប្អូន ដើម្បីជួយផ្គត់ផ្គង់អាហារ និងឧបត្ថម្ភដល់ កុមារដែលខ្វះខាតទាំងនេះ ឲ្យទទួលបានលទ្ធភាពរៀនសូត្រ និងការយកចិត្តទុកដាក់ដូច ក្មេងៗដទៃទៀត។


ទឹកប្រាក់ដែលទទួលបានពីបុគ្គលិក អតិថិជន សប្បុរសជន បូករួមជាមួយការបរិច្ចាគ បន្ថែមពីលើ 100% របស់ធនាគារ PPCBank នឹងយកទៅប្រគល់ជូនមណ្ឌលមែកឈើ ព្រមទាំង ប្រើប្រាស់សម្រាប់ទិញសម្ភារៈសិក្សាចែកជូនកុមារកំព្រាជាង 100 នាក់ នៅក្នុងមណ្ឌលនេះ ផងដែរ។

លោកអ្នកអាចបរិច្ចាគថវិកាពីគ្រប់ធនាគារបានយ៉ាងងាយស្រួល តាមរយៈការស្កេន PPCBank KHQR ឬតាមរយៈគណនីប្រាក់ដុល្លារ (1-120-00080371-8) និងគណនីប្រាក់រៀល (1-120-00080373-3)។

ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 096 3 909 909/023 909 909 (24ម៉ោង/7ថ្ងៃ)។

*ទទួលប្រាក់បរិច្ចាគត្រឹមថ្ងៃទី20 ខែឧសភា ឆ្នាំ2023