Skip to main content

កាន់តែពិសេស! ទទួលប្រាក់ពីធនាគារថៃចំនួនពីរ តាមរយៈ PPCBank KHQR

កាលបរិច្ឆេទ: August 28, 2023

ធនាគារ PPCBank បានដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសជាមួយធនាគារពាណិជ្ជធំជាងគេចំនួនពីររបស់ប្រទេសថៃគឺធនាគារ Krungsri និង Krungthai។ ភាពជាដៃគូនេះ បានអនុញ្ញាតឲ្យពាណិជ្ជកររបស់ធនាគារ PPCBank អាចទទួល យកការទូទាត់ពីអតិថិជនរបស់ធនាគារទាំងពីរនេះតាមរយៈ ប្រព័ន្ធ KHQR បានយ៉ាងងាយស្រួល។


ធនាគារ PPCBank ជឿជាក់យ៉ាងមុតមាំថាការដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសនេះ គឺបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនសេវាហិរញ្ញវត្ថុពេញលេញ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។ ពាណិជ្ជករ PPCBank ត្រូវមានគណនីសន្សំជាប្រាក់រៀលដើម្បីទទួលបានការទូទាត់ពីអតិថិជនរបស់ធនាគារថៃទាំងពីនេះ។

ការដាក់ដំណើរការនេះ នឹងបើកឱកាសកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកររបស់ធនាគារ PPCBank ក្នុងការទទួលបានការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗដោយផ្ទាល់ពីប្រជាជនថៃដែលមកលេងនៅកម្ពុជា។ពួកគេគ្រាន់តែធ្វើការស្កេនកូដ KHQR នៅតាមបញ្ឈររបស់ពាណិជ្ជករ PPCBank ដោយប្រើកម្មវិធីទូរស័ព្ទធនាគារ Krungthai ឬ Krungsri ប៉ុណ្នោះ។អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងករណីអតិថិជនដែលកំពុងរស់នៅក្នុងប្រទេសថៃក៏អាចធ្វើការទូទាត់មកកាន់ពាណិជ្ជករ PPCBank ផងដែរ តាមរយៈការផ្ញើជារូបភាព KHQR ទៅពួកគេដើម្បីធ្វើការស្កេនទូទាត់បានភ្លាមៗ តាមពេលវេលាជាក់ស្ដែង។ លើសពីនេះ ការទូទាត់គឺមិនគិតថ្លៃសេវានោះទេ។

សម្រាប់ពាណិជ្ចករដែលមានបំណងទទួលបានបទពិសោធន៍ និងអត្ថប្រយោជន៍ដ៏ពិសេសពីសេវាទូទាត់ឆ្លងប្រទេសនេះ ពួកគេគ្រាន់តែបើកគណនីសន្សំជាប្រាក់រៀលនៅតាមសាខាណាមួយដែលនៅជិតបំផុត។ សម្រាប់ព័ត៍មានបន្ថែមសូមទូរស័ព្ទទៅលេខ 0963 909 909 / 023 909 909។