Skip to main content

សុវត្ថិភាព និងផាសុកភាពរបស់អតិថិជនជាជម្រើសទី១របស់យើង


ជូនចំពោះអតិថិជនជាទីគោរព! យើងសង្ឃឹមថា ដើមសប្ដាហ៍របស់លោកអ្នកចាប់ផ្ដើមដោយរលូន។ សុវត្ថិភាព និងផាសុកភាពរបស់អតិថិជនទាំងអស់ជាអ្វីដែលយើងគិតគូរបំផុត។ ជាមួយវិធានការបង្ការកូវីដ-១៩ (Covid-19) យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់សាខា ព្រមទាំងការិយាល័យកណ្ដាលរបស់ធនាគារ PPCBank កាលពីចុងសប្ដាហ៍កន្លងទៅ។ ហើយគ្រប់សាខាតាមខេត្តទាំងអស់របស់យើងក៏នឹងត្រូវបាញ់ថ្នាំសម្លាប់មេរោគដែរ នៅចុងសប្ដាហ៍ខាងមុខនេះ។

ការបាញ់ថ្នាំសម្លាប់មេរោគត្រូវបានធ្វើឡើងជាវិធានការបង្ការវីរុសកូវីដ-១៩ ដើម្បីឱ្យលោកអ្នកធ្វើប្រតិបត្តិការធនាគារដោយគ្មានការបារម្ភ។

ផ្អែកលើផែនការបង្ការក្នុងអាជីវកម្មរបស់យើង យើងបានអនុវត្តវិធានការដូចខាងក្រោម៖

  • បុគ្គលិកការិយាល័យរបស់យើងធ្វើការឆ្លាស់វេនគ្នា
  • ដាក់កាលវិភាគបាញ់ថ្នាំសម្លាប់មេរោគអំឡុងពេលឆ្លាស់វេនគ្នា
  • សាខាទាំងអស់មានបុគ្គលិកបម្រុង: ប្រសិនបើសាខាណាមួយបិទជាបណ្ដោះអាសន្នរយៈពេលវែងដោយសារការបាញ់ថ្នាំសម្លាប់មេរោគ ហើយបុគ្គលិកត្រូវធ្វើចត្តាឡីស័ក យើងមានបុគ្គលិកមួយក្រុមផ្សេងទៀតចូលជំនួសដើម្បីដំណើរការសាខានោះ។

យើងទាំងអស់ត្រូវរួមគ្នាបញ្ឈប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

សូមអតិថិជនទាំងអស់មេត្តាបន្តសហការជាមួយយើងខ្ញុំដោយក្ដីអនុគ្រោះ ដោយអនុញ្ញាតឱ្យបុគ្គលិករបស់យើងវាស់ស្ទង់កម្ដៅរាងកាយរបស់លោកអ្នក មុនពេលអញ្ជើញចូលក្នុងបរិវេណធនាគារ ហើយត្រូវពាក់ម៉ាស់គ្រប់ពេល។

ផ្នែកសេវាអតិថិជនរបស់យើងដំណើរការ 24/7: បើលោកអ្នកមានចម្ងល់ណាមួយ ប្រញាប់ទូរស័ព្ទមកក្រុមការងាររបស់យើង ឬតាមរយៈបណ្ដាញទំនាក់ទំនងរបស់យើងតាមប្រព័ន្ធឌីជីថល។