Skip to main content
សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក
ហិរញ្ញប្បទានពាណិជ្ជកម្ម សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក

ការពារផលប្រយោជន៍ទាំងអ្នកទិញ និងអ្នកលក់

រាល់ការទិញដូរពាក់ព័ន្ធនឹងលុយកាក់ធំៗ តែងតែកើតមានហានិភ័យ។ ដូច្នេះហើយ ជម្រើសក្នុងការមានភាគីទីបីឯករាជ្យ ដើម្បីត្រួតពិនិត្យបែបបទ និងការទូទាត់ប្រតិបត្តិការធំៗ ប្រកបដោយភាពជោគជ័យរវាងអ្នកទិញ និងអ្នកលក់ គឺជាជម្រើសល្អបំផុត។


PPCBank Escrow គឺជាសេវារៀបចំហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ដែលអាចការពារ ទាំងអ្នកទិញ និងអ្នកលក់ ក្នុងការធ្វើប្រតិបត្តិការដែលមានតម្លៃខ្ពស់។ សេវាកម្មនេះ នឹងដើរតួជាភាគីទីបី ដោយរក្សាទុកទឹកប្រាក់សម្រាប់ទូទាត់នៅក្នុងគណនី Escrow ហើយនឹងបញ្ចេញទៅភាគីទិញ នៅពេលភ្នាក់ងារ Escrow (PPCBank) បានពិនិត្យមើលថា លក្ខខណ្ឌ និងកាតព្វកិច្ចរបស់គូភាគី ត្រូវបានបំពេញជោគជ័យជាស្ថាពរ។

អត្ថប្រយោជន៍ចម្បង៖
  • កាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពសាច់ប្រាក់រវាងអ្នកទិញ និងអ្នកលក់
  • ទូទាត់ប្រាក់ទាន់ពេលវេលាទៅកាន់ភាគីដែលបានកំណត់
  • មានទំនុកចិត្តពេញលេញសម្រាប់ភាគីទាំងពីរ
លក្ខខណ្ឌតម្រូវ៖
  • មានអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
  • កិច្ចសន្យាទិញលក់/កិច្ចព្រមព្រៀងសេវាកម្មប្រឹក្សាយោបល់
  • មានគណនីជាមួយធនាគារ PPCBank
ប្រភេទអាជីវកម្មដែលស័ក្តិសមជាមួយសេវាកម្ម៖
  • ក្រុមហ៊ុនអចលនទ្រព្យ
  • អគារសម្រាប់ជួល
  • ក្រុមហ៊ុនសាងសង់
  • ក្រុមហ៊ុនប្រឹក្សាយោបល់
តម្លៃសេវាកម្ម៖
សេវា Escrowចំនួនទឹកប្រាក់ថ្លៃសេវាបន្ថែម
ថ្លៃចេញលិខិតតិចជាង $1,000,0000.1% នៃទឹកប្រាក់ក្នុងគណនី Escrow (អប្ប. $300)ថ្លៃសេវាមេធាវី $100
ចាប់ពី $1,000,001 ដល់ $5,000,000$1,500
ចាប់ពី $5,000,001 ដល់ $10,000,000$2,000
ច្រើនជាង $10,000,000តាមការចរចា (ច្រើនជាង $2,000)
ស្នើសុំសេវា Escrow​​ ឥឡូវនេះតាមរយៈទម្រង់ខាងក្រោម: