Skip to main content

ជម្រើសរថយន្ដដ៏ស័ក្ដសមសម្រាប់លោកអ្នកពីធនាគារភីភីស៊ីប៊ែង

កាលបរិច្ឆេទ: November 12, 2021

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែងផ្ដល់ឥណទានរថយន្តក្នុងក្ដីស្រមៃរបស់អ្នក។ លោកអ្នកនឹងទទួលបានរថយន្តក្នុងពេល ដ៏ឆាប់រហ័ស ជាមួយអត្រាការប្រាក់ប្រកួតប្រជែង លក្ខខណ្ឌសំណងល្អនិងការអនុម័តកម្ចីត្រឹមតែ 2ថ្ងៃ បន្ទាប់ពីដាក់ឯកសារគ្រប់គ្រាន់។

ឆ្នាំ2022 ​ក៏ជិតឈាងចូលមកដល់ មិនថាលោកអ្នកចង់ផ្លាស់ប្ដូរស៊េរីរថយន្ត​ឬក៏មានចំណាប់អារម្មណ៍ចង់ ទិញរថយន្ត ទំនើបថ្មីមួយមែនទេ?​​ ឬមានគម្រោងសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ធនាគារភីភីស៊ីប៊ែជាជម្រើសដ៏ស័ក្ដសម្យ សម្រាប់ផ្ដល់សេវាហិរញ្ញវត្ថុដែលលោកអ្នកត្រូវការ។​ការសងប្រាក់ដើមត្រឡប់មួយផ្នែក ឬសងផ្តាច់មុនកាលកំណត់មានភាពងាយស្រួល​និងមិនបាច់ជូនដំណឹងមុនឡើយ។

អត្រាការប្រាក់ធនាគារភីភីស៊ីប៊ែងមានភាពប្រកួតប្រជែងចាប់ផ្ដើមពី 0,7%ក្នុង1ខែសម្រាប់កម្ចីរថយន្តថ្មី និងរថយន្តមួយទឹក0,83%​ក្នុង1ខែ​​អត្រាការប្រាក់កាន់តែពិសេសក្នុងការជាវរថយន្តពីដៃគូរសហការ របស់យើងណាមួយដែលមានដូចជា​ Hyundai, Mazda, Ford, និង​ Nissan លក្ខខណ្ឌនេះផ្ដល់ជូនទាំងឥណទានរថយន្តសម្រាប់បុគ្គលនិងអាជីវកម្ម។​


ម្ចាស់អាជីវកម្មដែលមានតម្រូវការអាចខ្ចីបានរហូតដល់10រថយន្ត និង​ឥណទានរថយន្តសម្រាប់បុគ្គលអាច ខ្ចីទិញរថយន្ត2ក្នុងពេលតែមួយ។​ដោយមិនចាំបាច់មានដីធ្លីឬអចលនទ្រព្យតំកល់ជាទ្រព្យបញ្ចាំអាច ប្រើប្រាស់រថយន្តជាទ្រព្យបញ្ចាំតែម្ដង។​

សម្រាប់ម្ចាស់ក្រុមហ៊ុនតម្រូវឲ្យភ្ជាប់មកជាមួយនូវលក្ខន្តិកៈក្រុមហ៊ុន លិខិតអនុញ្ញាតអាជីវកម្ម និងប៉ាតង់ សេចក្តីសំរេចក្រុមប្រឹក្សាភិបាល ការស្នើរសុំកម្ចីមានភាពងាយស្រួលដោយគ្រាន់តែភ្ជាប់ មកជាមួយ នូវ លិខិតប្រកាសប្រាក់ចំណូល អត្តសញ្ញាណប័ណ្ណខ្មែរ កុងត្រាការងារ​​និងរបាយការណ៍ធនាគារបញ្ចាក់ប្រាក់បៀវត្សរ៍ពី​ធនាគារ តារាងបើកប្រាក់បៀវត្សរ៍។

មិនថាលោកអ្នកកំពង់​ស្វែងរករថយន្តថ្មីមួយឬចង់ឡើងស៊េរី​ឬត្រូវការពង្រីកអាជីវកម្មដោយប្រើប្រាស់រថយន្តច្រើនជាងមុន​ឬក៏ចង់ទិញរថយន្តទី1របស់អ្នក ឥណទានរថយន្តធនាគារភីភីស៊ីប៊ែងត្រៀមរួចជាស្រេចសម្រាប់ផ្ដល់ជំនួយហិរញ្ញវត្ថុដល់លោកអ្នក។​
ការដាក់ស្នើសុំឥណទានមានភាពងាយស្រួលដែលជាចក្ខុវិស័យរបស់ធនាគារក្នុងការផ្ដល់សេវាកម្មធនាគារដ៏មានភាពទូលំទូលាយនិងមិនចាំបាច់រវល់ច្រើនដល់អតិថិជន។​ លោកអ្នកអាចដាក់ស្នើសុំកម្ចីតាមរយៈ  ‘ទម្រង់ស្នើសុំកម្ចីតាមគេហទំព័រ’ បន្ទាប់ពីបំពេញរួចនឹងមានក្រុមការងាររបស់ធនាគារធ្វើការទំនាក់ទំនងទៅដើម្បីប្រឹក្សាបន្ថែម។​

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.ppcbank.com.kh/km/personal-banking/loan/car-loan/  ឬ ទំនាក់ទំនងមកកាន់លេខ 0963 909 909 ជាមួយសេវាបំរើអតិថិជន 24ម៉ោង របស់ធនាគារ PPCBank។​