ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក! ឥឡូវនេះ ម្ចាស់ប័ណ្ណ PPCBank Visa អាចទទួលបានការបញ្ចុះតម្លៃ 8% លើការកក់សណ្ឋាគារ ដោយទូទាត់ជាមួយប័ណ្ណ PPCBank Visa។
រីករាយជាមួយការបញ្ចុះតម្លៃ 8% លើការកក់សណ្ឋាគារជាមួយ PPCBank Visa លើ Agoda!
I. អំពីប្រូម៉ូសិន
លោកអ្នកអាចកក់បានគ្រប់ទីកន្លែងជាមួយ Agoda និង PPCBank Visa មិនថាដំណើរកម្សាន្តឆ្ងាយពីទីក្រុង ទៅដើរលេងតាមមាត់សមុទ្រ ឬឡើងភ្នំស្រូបយកខ្យល់អាកាសនោះទេ។ កក់បានដោយភាពងាយស្រួល និងសន្សំបានកាន់តែច្រើន ទន្ទឹមនឹងការស្នាក់នៅសុវត្ថិភាព និងតម្លៃសមរម្យ។ គ្រាន់តែចូលទៅកាន់គេហទំព័រ www.agoda.com/visakhដោយប្រើប័ណ្ណ PPCBank Visa ដើម្បីធ្វើការទូទាត់សម្រាប់ការកក់ (តម្រូវឲ្យបង់ប្រាក់ជាមុនតែប៉ុណ្ណោះ) ។
II. ខ និង លក្ខខណ្ឌ
ប្រូម៉ូសិននេះផ្តល់ជូន ចំពោះការកក់បន្ទប់ស្នាក់នៅតាមទីតាំង និងសណ្ឋាគារ ដែលចូលរួមមួយចំនួន និងសម្រាប់ការទូទាត់ប្រាក់ជាមុន តាមរយៈវេបសាយ www.agoda.com/visakh
ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះតែថ្លៃបន្ទប់សណ្ឋាគារប៉ុណ្ណោះ មិនរាប់បញ្ចូលថ្លៃពន្ធក្នុងស្រុក ថ្លៃសេវា និងការគិតថ្លៃបន្ថែមផ្សេងទៀតនោះទេ។
ការផ្តល់ជូនមានសុពលភាពសម្រាប់សណ្ឋាគារ ដែលតម្រូវឲ្យបង់ប្រាក់ជាមុន និងមានផ្លាកសញ្ញា ”Promotion Eligible” លើផ្ទាំងស្វែងរក។ ការបញ្ចុះតម្លៃនឹងបង្ហាញនៅលើផ្ទាំង សង្ខេបការកក់ នៅជំហាន “ព័ត៌មានទូទាត់របស់អ្នក” បន្ទាប់ពីម្ចាស់ប័ណ្ណ បានបញ្ចូលលេខប័ណ្ណ Visa ដែលត្រឹមត្រូវសម្រាប់ការកក់នោះ។ រួចអ្នកនឹងបានឃើញការបញ្ចុះតម្លៃមុនគេបង្អស់ បន្ទាប់មកអ្នកអាចពិនិត្យលើថ្លៃពន្ធ និងកម្រៃសេវាផ្សេងទៀត។ ការទូទាត់ប្រាក់ផ្ទាល់នៅសណ្ឋាគារ មិនទទទួលបានការផ្តល់ជូននេះទេ។
ការបញ្ចុះតម្លៃពីប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង មិនអាចបូករួមបញ្ចូលគ្នា និងមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិន រង្វាន់ កម្មវិធីពិសេស ឬការបញ្ចុះតម្លៃផ្សេងៗទៀតនោះទេ (លើកលែងតែមានការបញ្ជាក់ពិសេសណាមួយ)។
ប្រូម៉ូសិននេះមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានទេ។
ប្រូម៉ូសិននេះ ផ្ដល់ជូនផ្សេងពី និងមិនពាក់ព័ន្ធជាមួយការផ្ដល់ជូន ឬការរៀបចំណាមួយរវាង Visa និងម្ចាស់ប័ណ្ណ (ឧបករណ៍ទូទាត់ ល។) និងមិនមែនជាឆន្ទានុសិទ្ធិ និងការទទួលខុសត្រូវរបស់ Visa នោះឡើយ។
ធនាគារ PPCBank, Agoda.com និង/ឬ Visa រក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះគ្រប់ពេលវេលា និងដោយគ្មានការជូនដំណឹងជាមុន។
ប្រូម៉ូសិនអាចអនុវត្តបានចំពោះប័ណ្ណដែលមានធានាចេញពីធនាគារ PPCBank ។
ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន។
លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។
III. របៀបប្រោសលោះការផ្តល់ជូន
ចូលស្វែងរកដោយផ្អែកលើកាលបរិច្ឆេទ និងទីតាំងដំណើរកម្សាន្តរបស់លោកអ្នក។
បន្ទាប់មក ជ្រើសរើសសណ្ឋាគារណាដែលមានសិទ្ធិផ្តល់រង្វាន់នេះ។
ហើយសូមបញ្ចូលព័ត៌មានប័ណ្ណដែលមានសុពលភាពនៅជំហានចុងក្រោយនៃការកក់។
ព័ត៌មានលម្អិតអំពីការទូទាត់ ជាមួយការបញ្ចុះតម្លៃ 8% នឹងបង្ហាញ (តម្លៃមុនពេលបង់ពន្ធ និងថ្លៃសេវាផ្សេងទៀត)។
IV. រយៈពេលនៃប្រូម៉ូសិន
ប្រូម៉ូសិននេះមានរយៈពេលពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។