Skip to main content

ការបញ្ជ្រាសបញ្ហាបរិស្ថាននិងប្តូរបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមពីយើងទាំងអស់គ្នា

កាលបរិច្ឆេទ: December 7, 2021

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2021 - PPBank បានឧបត្ថម្ភទឹកប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ដោយសហការជាមួយក្រសួងបរិស្ថាន សម្រាប់ព្រឹត្តិការណ៍ “ដាំដើមឈើ និងទីក្រុងស្អាតឆ្នាំ 2021”។ ពិធីនេះធ្វើឡើងនៅវិទ្យាល័យព្រែកត្នោត ខេត្តកំពត ដែលមានក្រុម ការងាររបស់ធនាគារ PPCBank ចំនួន ១៧នាក់ បានដាំដើមឈើចំនួន ២០០ដើម។ ការឧបត្ថម្ភនេះ មិនត្រឹម តែជា ផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ធនាគារចំពោះទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស សម្រាប់បុគ្គលិក របស់យើងក្នុងការសហការ និងធ្វើការកាន់តែល្អជាមួយគ្នាជាក្រុមផងដែរ។

នាយកស្ដីទីធនាគារភីភីស៊ីប៊ែង​សាខាកំពត លោក ស៊ឹង ឧត្តម មានប្រសាសន៍ថា “វាជាការពិត ដែលដើមឈើគឺជាប្រភពនៃជីវិតចម្បងសម្រាប់ជីវចម្រុះ។ ដើមឈើថ្មី​ទាំងនេះ មិនត្រឹមតែជួយផ្តល់​ខ្យល់អាកាសបរិសុទ្ធសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងការពារយើងពីគ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែប្រារព្ធឡើង ដើម្បីយើងដាំ ដើមឈើ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អសម្រាប់សិស្សសាលា ព្រោះថាក្មេងជំនាន់ក្រោយ នឹងរៀន​ស្រឡាញ់ បរិស្ថាន និងថែរក្សាវាគ្រប់ទីកន្លែងដែលពួកគេទៅ”។


វាជាថ្ងៃចុងសប្តាហ៍ដ៏រីករាយ និងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមការងាររបស់ធនាគារ PPCBank ខណៈដែលការឧបត្ថម្ភរបស់យើង រួមជាមួយនឹងក្រុមហ៊ុនផ្សេងៗ បានអនុញ្ញាត ឱ្យដាំដើមឈើសរុបចំនួន 3,000 ដើមនៅក្នុង និងជុំវិញវិទ្យាល័យព្រែកត្នោត។ ខណៈពេលដែល យើងទាំងអស់គ្នាចូលរួមចំណែកក្នុងការផ្លាស់ប្តូរអាកាសធាតុតាមរយៈការប្រើប្រាស់របស់យើង។ លោកបានបន្ថែមថា ទម្លាប់ ការផ្តួចផ្តើមគំនិតបែបនេះមិនត្រឹម តែជួយផ្លាស់ប្តូរការប្រែប្រួល អាកាសធាតុនោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងតាមរយៈការជំរុញបុគ្គល និងក្រុមហ៊ុនឯកជនឱ្យចាប់ផ្តើមធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ”។


PPCBank កំពុងទន្ទឹងរង់ចាំរឿងដ៏អស្ចារ្យទាំងអស់ដែលយើងកំពុងរៀបចំ សម្រាប់អតិថិជន របស់យើងក្នុងឆ្នាំ 2022 ក៏ដូចជាគម្រោង CSR ដែលយើងបានគ្រោងទុក ដែលនឹងរួមចំណែក ដល់សង្គមឡើងវិញ។ ការគាំទ្ររបស់យើង នឹងសង្ឃឹមថានឹងលើកទឹកចិត្តអ្នកផ្សេងទៀត ឱ្យចូលរួមកាន់តែច្រើនជាមួយនឹងគម្រោងដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។


សម្រាប់ម្ចាស់ជំនួយនិងអ្នកដែលមានក្តីរំភើបរីករាយក្នុងការឃើញលទ្ធផលនៃការបរិច្ចាគរបស់ពួកគេចំពោះ “យុទ្ធនាការរៃអង្គាសប្រាក់ APOPO” របស់ធនាគារ PPCBank ដែលបានបញ្ចប់ កាលពីខែមុន យើងនឹងរៀបចំព្រឹត្តិការណ៍ “ប្រគល់ដីលើកទីពីរ” របស់យើងនៅខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ 2022។ សូមរង់ចាំតាមដានគេហទំព័ររបស់យើង និងទំព័រ Facebook សម្រាប់ការបង្ហោះថ្មីៗ។ យុទ្ធនាការបរិច្ចាគ និងវិភាគទានរបស់អ្នកនឹងផ្តល់ជាគុណតម្លៃដល់សង្គមយើងទាំងអស់គ្នា។