Skip to main content

PPCBank បន្តចូលរួមគាំទ្រ កម្មវិធី “K-Wave End Year Concert 2023”


ដូចសព្វមួយដង PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា មានសេចក្ដីសោមនស្សរីករាយបន្តចូលរួមឧបត្ថម្ភក្នុងកម្មវិធី “K-Wave End Year Concert 2023” ដែលរៀបចំដោយ K’ve Entertainment នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2023។

ព្រឹត្តិការណ៍ K-Wave End Year Concert គឺជាការប្រគំតន្រ្តីដែលបង្ហាញអំពីវប្បធម៍ និងអរិយធម៍ដ៏អស្ចារ្យរវាងប្រទេសកូរ៉េ ខាងត្បូង និងប្រទេសកម្ពុជា ក្នុងន័យរក្សាចំណងមិត្តភាពឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ផងដែរថា ធនាគារ PPCBank តែងតែបន្តចូលរួមឧបត្ថម្ភក្នុងកម្មវិធីខាងលើ និងកម្មវិធី “K-POP World Festival” ដែលរៀបចំឡើងដើម្បីផ្ដល់ការគាំទ្រ ដល់យុវជនកម្ពុជា បានឡើងបង្ហាញទេពកោសល្យ រាំ និងច្រៀង ប្រកួតប្រជែង ដើម្បីមានឱកាសក្លាយជាតារាមួយរូបផង ដែរ។


ជាមួយគ្នានេះ ធនាគារ PPCBank ក៏មានការរៀបចំបង្ហាញផលិតផល និងសេវាកម្មធនាគារថ្មីៗដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ រួមជាមួយកម្មវិធីលេខហ្គេមកម្សាន្តទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។
PPCBank សូមថ្លៃងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានមកកាន់ស្តង់ និងចូលរួមលេងហ្គេមកម្សាន្តជាមួយយើង យ៉ាងច្រើនកុះករ។