Skip to main content

PPCBank ឧបត្ថម្ភមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទំព័រថ្មីនៃអនុស្សាវរីយ៍”

កាលបរិច្ឆេទ: February 23, 2024

ធនាគារ PPCBank បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ ឆ្នាំ២០២៤ ដើម្បីអបអរសាទរការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជាលើវិស័យ វប្បធម៌ និងអប់រំ។

មហោស្រពនេះត្រូវបានប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិត សាធារណជន និងជនបរទេសជាច្រើនម៉ឺននាក់។


មហោស្រពគីហ្សូណា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាជំរុញការផ្លាស់ប្តូរនានារវាងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្តែង ប្រធានបទនៅក្នុងឆ្នាំនេះគឺ “ទំព័រថ្មីនៃអនុស្សាវរីយ៍” ដែលគូសបញ្ជាក់ពីការរួមបញ្ចូលគ្នារវាងសមិទ្ធផលជាង២ទសវត្សរ៍នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមហោស្រព គីហ្សូណា បូករួមទាំងការពាំនាំនូវគំនិតថ្មីសម្រាប់អ្នកចូលរួម ដើម្បីបង្កើតទំព័រថ្មីនៃអនុស្សាវរីយ៍របស់ពួកគេផងដែរ។

មិនខុសពីឆ្នាំមុនៗ ធនាគារ PPCBankតែងរៀបចំឲ្យមានកម្មវិធីលេងហ្គេមសប្បាយៗ ដើម្បីទទួលបានកាដូអនុស្សាវរីយ៍ភ្លាមៗព្រមទាំងមានស្តង់សម្រាប់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់អាចសាកសួរព័ត៌មានអំពីផលិតផល និងសេវាកម្មថ្មីៗរបស់ធនាគារ។

សូមជម្រាបថា ក្រៅពីបម្រើសេវាកម្មជូនដល់អតិថិជនកម្ពុជា ធនាគារ PPCBank ក៏មាន ការិយាល័យ Korea Desk, Japan Desk, China Desk ដើម្បីផ្តល់សេវាអតិថិជនជាភ្ញៀវ បរទេស ដូចជា កូរ៉េ ជប៉ុន និងចិនផងដែរ៕