Skip to main content

ធនាគារភ៊ីភ៊ីស៊ីប៊ែងផ្ដល់ដើមទុនដល់ក្រុមហ៊ុនអង្ករអាយប៊ិស ផលិតស្រូវដែលជួយអភិរក្សសត្វព្រៃ

កាលបរិច្ឆេទ: December 14, 2020

ធនាគារភ្នំពេញពាណិជ្ជ ម.ក (ភ៊ីភ៊ីស៊ីប៊ែង) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយជាមួយក្រុមហ៊ុនអង្ករអាយប៊ិស (IBIS Rice) ដើម្បីបង្កើនការលក់ស្រូវ ។ ក្រុមហ៊ុននេះ គាំទ្រដល់កសិករខ្នាតតូចឱ្យដាំស្រូវផ្កាម្លិះសរីរាង្គ ជួយរកចំណូល សម្រាប់កសិករឲ្យបានខ្ពស់ និងជួយអភិរក្សប្រភេទសត្វ ដែលជិតផុតពូជ។

IBIS Rice ត្រូវបានបង្កើតឡើងដោយអង្គការសង្គមអភិរក្សសត្វព្រៃ (WCS) ហើយឈ្មោះនេះក៏បានដាក់តាមសត្វត្រយងយក្ស ជាបក្សីជាតិរបស់ប្រទេសកម្ពុជា​ (Giant Ibis)។ សត្វត្រយងយក្សជាប្រភេទសត្វត្រយងដែលធំជាងគេបំផុតនៅទូទាំងពិភពលោកហើយភាពកម្រមានរបស់វាមានឋានៈជាទេវកថាសម្រាប់អ្នកមើលបក្សីនិងអ្នកអភិរក្ស។សត្វត្រយងយក្សត្រូវបានចាត់ថ្នាក់ថាជាប្រភេទជិតផុតពូជដែលមានគ្រោះថ្នាក់ជាពិសេសដោយសារឥទ្ធិពលនៃការរំខាននិងការបរបាញ់របស់មនុស្ស។បក្សីដែលនៅសល់ភាគច្រើនត្រូវបានប្រមូលផ្តុំនៅភាគខាងជើងប្រទេសកម្ពុជា។

ដោយការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០០៩ អង្គការសង្គមអភិរក្សសត្វព្រៃ (WCS)បានបង្កើតគម្រោងស្រូវ IBIS Rice នេះ សម្រាប់ជាវិធីក្នុងការអភិរក្សសត្វព្រៃ។​ គោលបំណងដ៏សំខាន់គឺលើកទឹកចិត្តសហគមន៍មូលដ្ឋានឱ្យចូលរួមក្នុងការអភិរក្សតាមរយៈការទិញស្រូវផ្កាម្លិះសរីរាង្គក្នុងតម្លៃខ្ពស់ពីកសិករដែលប្តេជ្ញាការពារព្រៃ និងបញ្ឈប់ការបរបាញ់សត្វព្រៃ។ គម្រោងនេះបានធ្វើឱ្យប្រសើរឡើងនូវជីវភាពអ្នករស់នៅក្នុងតំបន់ក៏ដូចជាដោះស្រាយការគំរាមកំហែងចំបងលើសត្វត្រយងយក្សដែលជិតផុតពូជ និងទីជម្រករបស់ពួកគេដែលកាលពីមុនត្រូវបានគេឆ្ការព្រៃ ធ្វើជាវាលស្រែ។

នៅឆ្នាំ ២០១៧ ក្រុមហ៊ុនអភិរក្សស្រូវអាយប៊ិស IBIS Rice ត្រូវបានដាក់បញ្ចូលដោយអង្គការ WCS ដើម្បីបំពេញសក្តានុពលនៃផលិតស្រូវ និងបង្កើនការលក់។ ឥឡូវនេះក្រុមហ៊ុន IBIS Rice ធ្វើការជាមួយកសិករចំនួន ១៥០០ នាក់ ដោយឲ្យ កម្រៃពលកម្មខ្ពស់ជាងតម្លៃទីផ្សារ ៥០ ភាគរយសម្រាប់អង្ករផ្កាម្លិះសរីរាង្គ។ កសិករប្តេជ្ញាចិត្តមិនឱ្យកាប់ឈើ បរបាញ់សត្វ ឬ ការប្រើប្រាស់សារធាតុគីមី ដើម្បីជួយការពារព្រៃឈើនិងសត្វព្រៃ។​ ស្រូវនេះត្រូវបានបញ្ជាក់ថាជា ជាប្រភេទស្រូវសរីរាង្គដែលមានស្តង់ដារ EU និង USDA ហើយក៏ បានអនុញ្ញាតិឲ្យចូលលក់ជាសកលចូលទៅក្នុងទីផ្សារលំដាប់ខ្ពស់នៅ អឺរ៉ុបនិងកាណាដាផងដែរ។ គម្រោងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងហើយក៏ជួយ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ៧៥ ភាគរយនៅក្នុងតំបន់ដែលកសិកររស់នៅនិងដាំដុះ។ ដោយក្រុមហ៊ុន IBIS ​Rice​​ ជ្រើសរើសនិងបណ្តុះបណ្តាលកសិករកាន់តែច្រើន ដូច្នេះការផ្តល់ហិរញ្ញប្បទានមូលធនបន្ថែមក៏មានតម្រូវ ការសម្រាប់ការទិញស្រូវក៏កាន់តែច្រើនដែរ

លោក Robb Menziប្រធាននាយកប្រតិបតិ្តនៃអង្គការសង្គមអភិរក្សសត្វព្រៃ (WCS)​និងជាប្រធានក្រុមហ៊ុន IBIS Rice បានមានប្រសាសន៍ថា “អង្គការសង្គមអភិរក្សសត្វព្រៃ (WCS) បានគាំទ្រអង្កររបស់ក្រុមហ៊ុន IBIS Rice តាមរយៈការអភិវឌ្ឍនិងគំនិតផ្តួចផ្តើមនានា វាជាគំរូ សហគ្រាសដ៏ល្អអាចបង្កើតផលិតផលល្អសម្រាប់អ្នកប្រើប្រាស់  ផ្តល់នូវការអភិរក្សពិតប្រាកដ និងលទ្ធផលនៃសុខុមាលភាពរបស់មនុស្ស។ យើងមានមហិច្ឆិតាធំសម្រាប់ក្រុមហ៊ុនអង្ករ IBIS Rice ហើយយើងមើលឃើញថានេះជាជំហ៊ានមួយដ៏ប្រសើរ ឆ្ពោះទៅរកការកសាង IBIS Rice ទៅជា ម្ហូបអាហារអន្តរជាតិដែលទទួលបានជោគជ័យ “។

ធនាគារ ភ៊ីភ៊ីស៊ីប៊ែង ចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០០៨ ក្នុងនាមជាធនាគារពាណិជ្ជ យើងមានផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងទូលំទូលាយ។ ធនាគារ ភ៊ីភ៊ីស៊ីប៊ែង មានការប្តេជ្ញាចិត្តខ្ពស់ចំពោះការទទួលខុសត្រូវសង្គម។

លោក Nhak Kimsroy អនុប្រធានជាន់ខ្ពស់របស់ ធនាគារភ៊ីភ៊ីស៊ីប៊ែងមានប្រសាសន៍ថា “យើងពិតជាកោតសរសើរចំពោះអត្ថប្រយោជន៍របស់ក្រុមហ៊ុន IBIS Rice និងអតិថិជនរបស់ខ្លួនផ្តល់ជូនកសិករយ៉ាងខ្លាំង។ នេះជាអ្វីដេលធ្វើឲ្យយើងចាប់អារម្មណ៍ណាស់ ទោះយ៉ាងណាយើងក៏ត្រូវមើលពីឳកាសអាជីវកម្មដ៏ល្អមួយដើម្បីអាចផ្តល់ហិរញ្ញប្បទានបានដែរ។ ។យើងមើលឃើញពីសក្ដានុ ពលដែល ក្រុមហ៊ុនទទួលបានពីសំណាក់ភ្ញៀវជាតិ​ និងអន្តរជាតិ IBIS Rice ដែលធ្វើឲ្យយើងមានទំនុកចិត្តលើសំណើរនេះ។កិច្ចព្រមព្រៀងនេះបង្ហាញពីការចាប់ផ្តើមនៃភាពជាដៃគូ ដ៏យូរអង្វែងហើយយើងទន្ទឹងរងចាំការរីកចម្រើនរបស់ក្រុមហ៊ុនផងដែរ។

លោក Nick Spencer នាយកប្រតិបត្តិក្រុមហ៊ុន IBIS Rice បានមានប្រសាសន៍ថា“ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកសិកររបស់យើងដោយទិញស្រូវទាំងអស់ដែលពួកគេអាចផលិតបាន ដែលឆ្លើយតបនឹងស្តង់ដារអនុលោមភាពរបស់យើង។ នេះមានន័យថាយើងត្រូវការហិរញ្ញប្បទានជាចាំបាច់ដើម្បីទិញស្រូវទាំងនោះ។ យើងបានរកឃើញថាធនាគារ ភ៊ីភ៊ីស៊ីប៊ែង បានយល់ច្បាស់ពីតម្រូវការអាជីវកម្មរបស់យើង និងចែករំលែក ចំណង់ចំណូលចិត្តចំពោះបេសកកម្មនេះដូចគ្នា ហើយបានមើលឃើញពីការកោតសរសើរចំពោះ ទំនាក់ទំនងដែលយើងបានកសាងជាមួយអ្នកទិញអន្តរជាតិមកដល់កម្ពុជា។ ខ្ញុំគិតថាការចូលរួមសហការរបស់យើងនឹងធ្វើឱ្យមានភាពជាដៃគូយូរអង្វែង និងប្រកបដោយផ្លែផ្កាល្អនាពេលអនាគត” ។ក្រុមហ៊ុនអង្ករ IBIS Rice ត្រូវបានគេកំណត់ថាជាគំរូដ៏អស្ចារ្យសម្រាប់ ការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការអភិរក្ស ដោយអង្គការអភិវឌ្ឍន៍ ដោយទទួលការគាំទ្រ ដើម្បីពន្លឿនកំណើនការអភិវឌ្ឍរបស់ខ្លួន។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានចូលរួមចំណែកយ៉ាងច្រើនដល់ការគ្រប់គ្រង ការធ្វើទីផ្សារនិងការអភិវឌ្ឍផលិតផលរបស់ IBIS Rice។ AFD មានគម្រោងក្នុងតំបន់ជាមួយអង្គការសង្គមអភិរក្សសត្វព្រៃ (WCS) ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីដោះស្រាយកត្តាជំរុញនៃការបាត់បង់ព្រៃឈើនិងការបាត់បង់ជីវចម្រុះ។ ចំណុចសំខាន់ដើម្បីកសាង ភាពជោគជ័យដល់ IBIS Rice ដែលជាគំរូដ៏សំខាន់មួយគឺការពង្រីកនិងច្នៃប្រឌិតសហគ្រាស ដែលផ្តល់ផលប្រយោជន៍ ដល់មនុស្ស និងអភិរក្សសត្វព្រៃ ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)ដែលគាំទ្រអាជីវកម្មកសិកម្មនិងព្រៃឈើ នៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យផលិតកម្មទំនិញប្រកប ដោយនិរន្តរភាពនិងរៀបចំសម្រាប់ការវិនិយោគ បានផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុន IBIS Rice តាមរយៈការផ្គូរផ្គងដើមទុន និងសេវាកម្មត្រៀមវិនិយោគ។ កម្មវិធីនេះមានគោលបំណងកៀរគរថវិកាពីឯកជនចំនួន ៤០០ លានដុល្លារអាមេរិកទៅក្នុងផលិតកម្ម ប្រកបដោយនិរន្តរភាពដើម្បីសម្រេចបាន នូវការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ CO2e ចំនួន ២៥ លានតោន។

លោក Christy Owen ប្រធានទីភ្នាក់ងារ USAID Green Invest Asia មានប្រសាសន៍ថា“ ភាពជាដៃគូរបស់ Ibis Rice ជាមួយ PPCBank គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយនៃអ្វីដែលទីភ្នាក់ងារ USAID Green Invest Asia ធ្វើដោយផ្សារភ្ជាប់ហិរញ្ញប្បទានពីធនាគារពាណិជ្ជកម្មដើម្បីចូលរួមការកាត់បន្ថយកាបូននិងផលប៉ះពាល់សង្គម។ យើងសូមអបអរសាទរដល់ភាគីទាំងពីរចំពោះភាពជាដៃគូដ៏មានអត្ថន័យនេះ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សង្វាក់ផលិតផលផ្គត់ផ្គង់ទាំងមូល។