Skip to main content

PPCBank សម្ពោធដាក់ឲ្យប្រើប្រាស់ប័ណ្ណ Visa អន្តរជាតិដំបូងរបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនលំដាប់ខ្ពស់

កាលបរិច្ឆេទ: April 1, 2024

ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៖ PPCBank ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលទទួល បានពានរង្វាន់ “Special Recognition for Commercial Card Volume Growth” បានប្រកាសដាក់សម្ពោធជា ផ្លូវការនូវប័ណ្ណ PPCBank Prestige Plus បង្កើតឡើងជាពិសេសសម្រាប់អតិថិជនលំដាប់ខ្ពស់ ដែលនិយមធ្វើ ដំណើរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងទិសដៅផ្សេងៗទៀតនៅជុំវិញពិភពលោក។


ប័ណ្ណ Prestige Plus ផ្តល់ជូនអត្ថប្រយោជន៍ខ្ពស់ និងឯកសិទ្ធិច្រើនបំផុតដល់អ្នកប្រើប្រាស់ រួមមាន ការបញ្ចុះតម្លៃលើការធ្វើដំណើរ ការញ៉ាំអាហារ ការថែទាំសុខភាព និងការកម្សាន្តផ្សេងៗ ព្រមទាំងអាច ចូលសម្រាកនៅក្នុងបន្ទប់រង់ចាំរបស់អាកាសយានដ្ឋានទូទាំងពិភពលោកផងដែរ។ បន្ថែមពីនេះ ម្ចាស់ប័ណ្ណ ក៏អាចរីករាយជាមួយសមាជិកភាព Accor Plus ដោយទទួលបានការបញ្ចុះតម្លៃ ការទទួលបានសេវា លក្ខណៈឯកជននៅតាមសណ្ឋាគារ និងភោជនីយដ្ឋានប្រណីតៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំង សណ្ឋាគារជាដៃគូជាង១,០០០ ភោជនីយដ្ឋានជាង១,៤០០ និងក្លឹបកម្សាន្តជាង១,០០០ របស់ Accor នៅទូទាំង២០ប្រទេស និងសណ្ឋាគារជាង៥,០០០ នៅបណ្តាប្រទេសចំនួន១១០ជុំវិញពិភពលោក។

ប័ណ្ណ PPCBank Prestige Plus ត្រូវបានសម្ពោធជាផ្លូវការ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន Visa។ នៅក្នុងពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ធនាគារ PPCBank ត្រូវបានទទួលស្គាល់ចំពោះផលិតផលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ឈានមុខគេ ដូច្នេះការផ្តល់ជូន ប័ណ្ណ Visa ថ្មីនេះ នឹងបង្កើនគុណតម្លៃបន្ថែមទៀតសម្រាប់អតិថិជនរបស់យើង។”

លោកបានមានប្រសាសន៍ទៀតថា៖ “អត្ថប្រយោជន៍ និងឯកសិទ្ធិពិសេស ដែលមាននៅក្នុងប័ណ្ណថ្មីនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ក្នុងការរក្សាតំណែងឈានមុខគេក្នុង ប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ជាសកលដ៏ស៊ីវិល័យ ដែលនឹងជួយ ជំរុញភាពលេចធ្លោរបស់ធនាគារ PPCBank នៅលើទីផ្សារ។ ខណៈការប្រើប្រាស់ប័ណ្ណព្រីមៀមនៅកម្ពុជា មានការកើនឡើង យើងមានជំនឿចិត្តថា ប័ណ្ណ PPCBank Prestige Plus នឹងក្លាយជាប័ណ្ណ ដែលស័ក្តិសមបំផុតទៅនឹងតម្រូវការអតិថិជនរបស់យើង ក្នុងការរស់នៅដ៏សុខដុម និងសម្បូរបែប”។

លោកស្រី Ivana Tranchini នាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Visa បានសម្តែងការអបអរសាទរ ចំពោះ សមិទ្ធផលដ៏សំខាន់នេះ ដោយលោកស្រីបានមានប្រសាសន៍ថា៖ “យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូ សហការជាមួយធនាគារ PPCBank ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវឧត្តមភាពនៃប័ណ្ណ Prestige Plus។ ជាមួយនឹងបទពិសោធន៍គួរជាទីពេញចិត្តនៅពេលធ្វើដំណើរ ទទួលទានអាហារ បដិសណ្ឋារកិច្ច ប្រណីតភាព រួមទាំងមធ្យោបាយទូទាត់ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពពីក្រុមហ៊ុន Visa ប័ណ្ណនេះ គឺពិតជាស័ក្តិសមឥតខ្ចោះសម្រាប់តម្រូវការរបស់អតិថិជនជាន់ខ្ពស់”។

ប័ណ្ណ PPCBank Prestige Plus ត្រូវបានដាក់ដំណើរការនៅលើទីផ្សារ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនដែលនិយមធ្វើដំណើរទៅក្រៅប្រទេស ដោយម្ចាស់ប័ណ្ណនឹងចំណាយថ្លៃសេវាទាបសម្រាប់ ប្រតិបត្តិការអន្តរជាតិ និងឯកសិទ្ធិពិសេសក្នុងការចូលប្រើប្រាស់សាលសម្រាករង់ចាំ នៅអាកាសយានដ្ឋាន ទូទាំងពិភពលោកជាង១,៥០០ទីតាំង ដោយឥតគិតថ្លៃចំនួន៨ដងក្នុងមួយឆ្នាំ។ លើសពីនេះ ក៏មានសេវា បម្រើអតិថិជនរបស់ Visa និងធនាគារ PPCBank នៅប្រចាំការ២៤ម៉ោង រួមជាមួយការធានារ៉ាប់រង លើការធ្វើដំណើររហូតដល់៥០០,០០០ ដុល្លារ និងការទទួលបានប្រាក់ត្រឡប់មកវិញ លើការទិញទំនិញទាំងអស់ ការបញ្ចុះតម្លៃ និងប្រ៉ូម៉ូសិនផ្សេងៗ ពីដៃគូអាជីវកម្មរបស់ធនាគារ និង Visa ផងដែរ។ ប័ណ្ណ PPCBank Prestige Plus អាចធ្វើប្រតិបត្តិការដោយ Contactless និងមានប្រព័ន្ធ ការពារសន្តិសុខព័ត៌មាន (3D Secure) ដើម្បីបង្កើនសុវត្ថិភាពរាល់ពេលទូទាត់ ព្រមទាំងអាចប្រើប្រាស់បាន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែងទូទាំងពិភពលោក ដែលមានស្លាកសញ្ញា Visa។

ធនាគារ PPCBank បានដាក់ឲ្យប្រើប្រាស់ប័ណ្ណ Prestige Plus សម្រាប់អតិថិជនដំបូងរបស់ខ្លួន កាលពីដើមឆ្នាំនេះ ហើយរំពឹងថានឹងមានអតិថិជនថ្មីៗជាច្រើនបន្ថែមទៀត។ សមិទ្ធផលដ៏សំខាន់នេះ សបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍរបស់ធនាគារ PPCBank ក្នុងការក្លាយជាជម្រើសដំបូងរបស់អតិថិជន លំដាប់ខ្ពស់នៃការប្រើប្រាស់ប័ណ្ណប្រណីត ក៏ដូចជាប្រែក្លាយទៅជាធនាគារមួយ ដែលមានការរីកចម្រើន លឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ដែលបានរៀបរាប់ខាងលើ អតិថិជនគ្រាន់តែធ្វើការ ដាក់ពាក្យស្នើសុំប័ណ្ណ PPCBank Prestige Plus នៅតាមបណ្តាសាខាធនាគារ PPCBank ទូទាំងប្រទេស៕