Skip to main content

PPCBank Mobile ជំនាន់ថ្មី ផ្តល់បទពិសោធន៍នៃការប្រើប្រាស់ ធនាគារឌីជីថលដ៏ល្អបំផុតជូនអតិថិជន

កាលបរិច្ឆេទ: January 17, 2024

ធនាគារ PPCBank បានដាក់ដំណើរការកម្មវិធី Mobile App ជំនាន់ថ្មី ដែលផ្តល់បទពិសោធន៍នៃការ ប្រើប្រាស់សេវាធនាគារចល័តរបស់អតិថិជន កាន់តែមានភាពប្រសើរឡើង ជាមួយដំណើរការកម្មវិធី កាន់តែលឿន ទំនើប និងការបញ្ចូលមុខងារថ្មីៗបន្ថែមទៀត។

នៅក្នុងកម្មវិធី PPCBank Mobile App ជំនាន់ថ្មីមួយនេះ បានភ្ជាប់មកជាមួយនូវមុខងារពិសេសៗ ដូចជា៖ មុខងារទូទាត់ប្រាក់ “Shake to Pay KHQR” និង “QR Pay/Receive without Login” រួមជាមួយនឹងល្បឿន ដំណើរការលឿនជាងមុនរហូតដល់ទៅ ៣ដង។


ល្បឿន គឺជាចំណុចដ៏សំខាន់មួយក្នុងចំណោមលក្ខណៈសម្បត្តិសំខាន់ជាច្រើនទៀតនៃកម្មវិធី Mobile App ជំនាន់ថ្មីរបស់ធនាគារ PPCBank។ ជាមួយមុខងារ “Shake to Pay KHQR” អតិថិជនអាចទូទាត់ ចំណាយផ្សេងៗតាម KHQR បានយ៉ាងឆាប់រហ័សជាងមុនទ្វេដង ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Mobile App ហើយធ្វើការក្រឡុកទូរស័ព្ទរបស់ខ្លួន ដើម្បីស្កេន KHQR code របស់អាជីវកម្មដែលមាន គណនីរបស់ធនាគារ PPCBank ឬធនាគារផ្សេងទៀតដែលជាសមាជិកប្រព័ន្ធបាគង។ អតិថិជនក៏អាច បង្កើត QR code ផ្ទាល់ខ្លួនបានផងដែរ សម្រាប់ធ្វើការទទួលប្រាក់ពីធនាគារក្នុងស្រុកណាមួយបានភ្លាមៗ ដោយមិនចាំបាច់ត្រូវវាយបញ្ចូលលេខសម្គាល់អ្នកប្រើប្រាស់ (User ID) និងពាក្យសម្ងាត់ (Password) ដូចមុនឡើយ។

ធនាគារ PPCBank បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះការលើកកម្ពស់អាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការទទួលបានផលប្រយោជន៍ពីមុខងារពិសេសបច្ចុប្បន្ន ដែលមាននៅក្នុងកម្មវិធី Mobile App នេះ។ ការធ្វើទំនើបកម្ម កម្មវិធី PPCBank Mobile App នឹងជួយឲ្យ អតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុពីក្នុងដៃរបស់ពួកគេបានកាន់តែលឿន និងសាមញ្ញបំផុត។

ជាមួយនឹងមុខងារថ្មីដែលកាន់តែងាយស្រួលប្រើប្រាស់ កម្មវិធី PPCBank Mobile App នឹងនាំសេវា ធនាគារឆ្ពោះទៅមួយកម្រិតទៀត ព្រមទាំងធ្វើឲ្យអតិថិជនកាន់តែរីករាយប្រើប្រាស់សេវាកម្មរបស់ ធនាគារ PPCBank សម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ ប្រកបដោយសុវត្ថិភាព ល្បឿនលឿន និងរលូនជាងមុន ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

ដើម្បីទទួលបានបទពិសោធន៍សេវាធនាគារចល័តដ៏រហ័ស និងងាយស្រួលជាងមុន សូមចូលទៅកាន់ App Store ឬ Play Store ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី PPCBank Mobile App របស់លោកអ្នក ឬទាញយក PPCBank Mobile App ជំនាន់ថ្មីឥឡូវនេះ ។ សូមបញ្ជាក់ថា អតិថិជនដែលមាន PPCBank Mobile App ស្រាប់ នៅពេលធ្វើបច្ចុប្បន្នភាពកម្មវិធីរួចហើយ លោកអ្នកត្រូវវាយបញ្ចូលលេខសម្គាល់អ្នកប្រើប្រាស់ (User ID) និងពាក្យសម្ងាត់ (Password) របស់ខ្លួនឡើងវិញ ដើម្បីអាចចូលទៅប្រើប្រាស់មុខងារថ្មីនេះ បាន៕