Skip to main content

ធនាគារ PPCBank បន្តចាប់ដៃគូជាមួយក្រុមហ៊ុន Hyundai Cambodia ផ្តល់ជូនឥណទានរហូតដល់ទៅ៨០% នៃតម្លៃរថយន្ត

កាលបរិច្ឆេទ: April 25, 2023

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ធនាគារ PPCBank និងក្រុមហ៊ុន Hyundai Cambodia បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ក្នុង ការបន្តធ្វើជាដៃគូផ្តល់ឥណទានទៅលើរថយន្តថ្មី សម្រាប់អតិថិជនជាលក្ខណៈបុគ្គល និងសាជីវកម្ម។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយទៅដល់អតិថិជនឲ្យក្លាយជាម្ចាស់រថយន្តទំនើប ក្នុងក្តី ប្រាថ្នារបស់ពួកគេ ជាមួយនឹងទំហំឥណទានដល់ទៅ ៨០% រហូតដល់ ៧ឆ្នាំ ជាមួយនឹង អត្រាការប្រាក់សមរម្យ ព្រមទាំងការអនុម័តឥណទានឆាប់រហ័សផងដែរ។


លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ក្នុងកម្មវិធី នេះថា៖ “ការមានយានយន្តផ្ទាល់ខ្លួនសម្រាប់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ឬទៅគ្រប់ ទីកន្លែងជាមួយក្រុមគ្រួសារពិតជាសំខាន់។ ហេតុដូចនេះ ការចុះអនុស្សារណៈយោគយល់ របស់យើងនាពេលនេះ គឺដើម្បីសម្រេចបំណងប្រាថ្នារបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបាននូវរថយន្តដែលខ្លួនពេញចិត្ត ជាមួយនឹងអត្រាការប្រាក់សមរម្យបំផុត។”

លោកបានបន្តទៀតថា៖ “អតិថិជនក៏អាចបើកគណនីបានដោយខ្លួនឯងតាមរយៈ PPCBank Mobile App ដើម្បីងាយស្រួលពិនិត្យមើលព័ត៌មានអំពីឥណទានរថយន្ត និងអត្ថប្រយោជន៍ ជាច្រើនផ្សេងទៀត”។

លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Cambodia បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចចាប់ដៃគូជាមួយធនាគារ PPCBank ដោយសារធនាគារ នេះផ្តល់លក្ខខណ្ឌកម្ចីងាយស្រួល និងមានរយៈពេលវែង។ ជាពិសេសអតិថិជននឹងទទួល បានទំហំនៃប្រាក់កម្ចីច្រើន ដែលផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ពួកគេ ក្នុងការក្លាយជា ម្ចាស់រថយន្តទំនើប ទាន់សម័យ យ៉ាងពិតប្រាកដ។

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានរថយន្ត ពីធនាគារ PPCBank នឹងទទួលបានការផ្តល់ជូននូវអត្រាការប្រាក់ដ៏ពិសេស ជាមួយនឹង ជម្រើសនៃការបង់ប្រាក់ដែលមានភាពបត់បែនបំផុត។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញរថយន្តរបស់ធនាគារ PPCBank ឥឡូវនេះ តាមរយៈលេខទូរស័ព្ទ៖ ០៩៦ ៧៧២ ០២២២ ឬសេវាបម្រើអតិថិជន តាមលេខទូរស័ព្ទ៖ ០៩៦ ៣ ៩០៩ ៩០៩/ ០២៣ ៩០៩ ៩០៩ (២៤ម៉ោង/៧ថ្ងៃ)។

លោកអ្នកក៏អាចទាក់ទងផ្នែកលក់របស់ក្រុមហ៊ុន Hyundai Cambodia តាមរយៈលេខ ទូរស័ព្ទ៖ ០៩៧ ៧៥៥ ៨១៤៧/ ០១១ ៧៤២ ០១៨៕