Skip to main content

ធនាគារ PPCBankឧបត្ថម្ភថវិកា 1,000ដុល្លារ ជូនកាកបាទក្រហមកម្ពុជា


ធនាគារ PPCBank បានឧបត្ថម្ភថវិកាចំនួន 1,000ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើកទី 161 នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី8 ខែឧសភា។


ធនាគារ PPCBank តែងតែធ្វើការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។ ការបរិច្ចាគនាពេលនេះនឹងរួមចំណែកបន្តពង្រឹងភាពធន់សហគមន៍តាមរយៈការជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយមហន្តរាយ និងវិបត្តិភ័យផ្សេងៗ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ការឧបត្ថម្ភនេះផងដែរបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ PPCBank ក្នុងការរួមចំណែកជាវិជ្ជមានត្រឡប់ទៅកាន់សហគមន៍ ដែលខ្លួនធ្វើប្រតិបត្តិការធុរកិច្ចដើម្បីឆ្ពោះទៅរកភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ធនាគារ PPCBank បានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើនជារៀងរាល់ឆ្នាំ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌នានាសម្រាប់ជួយជំរុញដល់ការលើកកម្ពស់ជីវភាពរស់នៅក៏ដូចជាសុខុមាលភាពរបស់ប្រជាជនក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ PPCBank ក្នុងការផ្តល់ផលប្រយោជន៍ និងគុណតម្លៃជូនសង្គម។