Skip to main content

PPCBank អបអរសាទរការគាំទ្រពីម្ចាស់ជំនួយសម្រាប់យុទ្ធនាការរៃអង្គាសប្រាក់ APOPO

កាលបរិច្ឆេទ: November 16, 2021

រាជធានីភ្នំពេញ ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021 – ធនាគារភីភីស៊ីប៊ែង (PPCBank) សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមគាំទ្រ "យុទ្ធនាការរៃអង្គាសថវិការ APOPO" លើកទីពីរនេះ។​ដំណើរការនៃការរៃអង្គាសត្រូវបានបញ្ចប់នៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2021។ អតិថិជនរួមជាមួយបុគ្គលិករបស់ធនាគារPPCBankបានរៃអង្គាសប្រាក់សរុបចំនួន $1,065 ធនាគារក៏បានបរិច្ចាគ $8,935 បន្ថែមទៀត ដើម្បីនាំយកថវិកាសរុបចំនួន$10,000 ផ្តល់ជូនទៅ APOPO។

ថវិកាត្រូវបានប្រគល់ដោយផ្ទាល់ទៅកាន់ APOPO ​ ក្នុងការបោសសម្អាតមីនផ្ទៃដីប្រាំ​ហិចតារបស់បងប្អូននៅ​ក្នុងខេត្តសៀមរាប​ភាគខាងជើង។ធនាគារPPCBankពិតជាមានមោទនភាពចំពោះការរៃអង្គាសក្នុងឆ្នាំនេះ ដោយសារតែចំនួនថវិកាដែលបានមកពីការរៃអង្គាសបានជួយAPOPO និង “HeroRATs” ក្នុងការសម្អាតមីន បានច្រើនជាងពីរដងនៃផ្ទៃដីដែលបានសម្អាតក្នុងឆ្នាំ 2020។ តំបន់គោលដៅគឺនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។យុទ្ធនាការនេះបានជួយដល់ ម្ចាស់ដីនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះដែលបច្ចុប្បន្នកំពុងរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។ កង្វល់ចម្បងក្នុងតំបន់នោះ គឹកុមារក្នុងភូមិ ងាយរងគ្រោះថ្នាក់ពីគ្រាប់មីនរាល់ពេលដែលពួកគេចេញទៅក្រៅឬទៅនិងចេញពីសាលារៀន។

PPCBankមានក្តីសោមនស្ស និងសេចក្តីអំណរគុណចំពោះការចូលរួមរបស់សប្បុរសជនទាំងអស់ ដែលបានធ្វើអោយគម្រោងដោះមីនរបស់​APOPO ដំណើរការកាន់តែប្រសើរឡើងៗ។ ផ្ទៃដីប្រាំហិចតា ត្រូវបានសម្អាតបន្ថែមពីលើផ្ទៃដី 2.4 ហិចតាដែលបានសម្អាតកាលពីឆ្នាំមុន បានផ្តល់នូវការជំរុញដ៏សំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុកនៃខេត្តសៀមរាប។ ខេត្ត​នេះ​បាន​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ពីជំងឺ​រាតត្បាត ក៏ព្រោះតែសេដ្ឋកិច្ចក្នុងខេត្តសៀមរាប​ពឺង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​។ក្នុងខេត្តសៀមរាប ការងាររាប់រយត្រូវបានបាត់បង់ នៅក្នុងវិស័យទេសចរណ៍នេះ ហើយគ្រួសារត្រូវស្វែងរកប្រភពចំណូលបន្ថែមផ្សេងទៀត ដើម្បីផ្គត់ផ្គង់ជីវភាព។

នាយកប្រតិបត្តិធនាគារPPCBank លោក Baek Jongil បាននិយាយថា តាមរយៈការរួមចំណែកដ៏មាំមួនពីបុគ្គលិក និងអតិថិជនរបស់ធនាគារ គ្រួសារទាំងនេះនឹងអាចប្រកបរបរចិញ្ចឹមជីវិតនៅលើដីស្រែចំការរបស់ពួកគេបានឆាប់ៗនេះ ហើយអាចរស់នៅដោយគ្មានការគំរាមកំហែងដោយសារគ្រាប់មីនទៀត។

“យើងសង្ឃឹមថានឹងមានក្រុមហ៊ុនឯកជន និងបុគ្គលជាច្រើនទៀតនឹងចូលរួមគាំទ្រ APOPO និងរួមចំណែកកាន់តែច្រើនដល់សកម្មភាពសប្បុរសធម៌សង្គមមួយនេះ។ យើងនឹងទន្ទឹងរង់ចាំស្វាគមន៍ ការយកចិត្តទុកដាក់ និងការចូលរួមកាន់តែច្រើនពីអ្នកគ្រប់គ្នានៅឆ្នាំក្រោយ នៅពេលដែល PPCBankចាប់ផ្តើម ‘យុទ្ធនាការរៃអង្គាសប្រាក់ APOPO’ របស់ខ្លួនសម្រាប់ឆ្នាំ 2022’។ យើងខ្ញុំសូមថ្លែងអំណរគុណម្តងទៀតចំពោះម្ចាស់ជំនួយទាំងអស់ ជាពិសេសបុគ្គលិករបស់PPCBank។ យើងសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀតនៅក្នុងយុទ្ធនាការទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននាពេលអនាគត។ អំពើ​ល្អ​របស់​អ្នក​ត្រូវ​បាន​ឱ្យ​តម្លៃ​ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នកត្រូវការជំនួយ​របស់​យើង​»​។

PPCBank សង្ឃឹម​ថា​មនុស្ស​កាន់​តែ​ច្រើន​នឹង​ចូលរួមបរិច្ចាគទៅដល់ APOPO នៅពេលអនាគត។ ការចូលរួមបរិច្ចាគរបស់អ្នកទាំងអស់គ្នានៅឆ្នាំនេះ ទោះបីជាតិចក្តី ច្រើនក្តីបានចូលរួមផ្លាស់ប្ដូរយ៉ាងខ្លាំងដល់ការងារ ជួយបោសសម្អាតមីនពីដីធ្លីរបស់បងប្អូន ខ្មែរនឹងជួយសម្រាលដល់ជីវភាព និងលំហូចំណូលរបស់បងប្អូនខ្មែរដែល ដោយជំងឺរាតត្បាតសាកលនេះក្នុងអំឡុងពេលដែលប្រទេសកម្ពុជាសម្របខ្លួន ជា​មួយបរិបថថ្មីនេះ។​