Skip to main content

ធនាគារ PPCBank បើកសម្ពោធសាខាទី២៤ របស់ខ្លួន នៅក្រុងតាខ្មៅ

កាលបរិច្ឆេទ: August 6, 2024

PPCBank ជាធនាគារពាណិជ្ជ ឈានមុខគេនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ដែលមានទីតាំង ស្ថិតនៅចំកណ្តាលទីក្រុងតាខ្មៅនៃខេត្តកណ្តាល។ ការពង្រីកបណ្តាញរបស់ខ្លួននេះ បានបង្កើនចំនួនសាខារបស់ធនាគារ PPCBank សរុបរហូតដល់ 24 សាខា ហើយធនាគារ ក៏នឹងបន្តបើកសាខាថ្មី1កន្លែងទៀតផងដែរ នៅក្នុងឆ្នាំ2024នេះ។ ពិធីសម្ពោធធនាគារ PPCBank សាខាតាខ្មៅ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank រួមទាំងថ្នាក់ដឹកនាំរបស់ធនាគារ PPCBank ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។


នាឱកាសនោះដែរ ធនាគារក៏មានផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ដែលអញ្ជើញមកបើកគណនីសន្សំថេរជាមួយនឹងទឹកប្រាក់ចាប់ពី 200ដុល្លារ ឬគណនី សន្សំមានកាលកំណត់ជាមួយនឹងទឹកប្រាក់ចាប់ពី 1.000ដុល្លារ សម្រាប់រយៈពេល៦ខែ។ ក្នុងចំណោមអតិថិជនដែលបើកគណនី នឹងមានអតិថិជន ៥រូប មានសំណាងឈ្នះរង្វាន់ធំ ថេប្លេត Samsung Galaxy Tab A9 Plus។

កាន់តែរំភើបជាងនេះទៅទៀត អតិថិជនដែលស្នើកម្ចីទិញរថយន្តនៅសាខាថ្មី នឹងមានឱកាសឈ្នះកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ធនាគារ PPCBank សាខាតាខ្មៅ មានទីតាំងស្ថិតនៅផ្ទះលេខ016 ផ្លូវជាតិ លេខ2 ក្រុម2 ភូមិតាខ្មៅ1 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចម្ងាយប្រមាណ 12គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ នៅជិតព្រលានយន្តហោះថ្មី ដែលជាតំបន់ មានការអភិវឌ្ឍខ្លាំង។ សាខាថ្មីនេះ នឹងផ្តល់លទ្ធភាពដល់អតិថិជនសាជីវកម្ម និងបុគ្គល ឲ្យទទួលបានភាពងាយស្រួល ក្នុងការប្រើប្រាស់ផលិតផល ក៏ដូចជាសេវាធនាគារ ដ៏សម្បូរបែប ដើម្បីបន្តចូលរួមលើកកម្ពស់សកម្មភាពទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ជាពិសេសនោះ គឺបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុង សហគមន៍។

លើកឡើងនាឱកាសនោះ លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានគូសបញ្ជាក់ពីសក្តានុពលនៃសាខាថ្មី ដោយលោកបានមានប្រសាសន៍ថា៖ “ក្រុងតាខ្មៅ គឺជាបណ្តុំនៃអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាន ដូច្នេះវានឹងក្លាយជា ទីតាំងសំខាន់មួយដែលតភ្ជាប់រវាងតំបន់ខាងក្នុង និងតំបន់ខាងក្រៅនៃរាជធានីភ្នំពេញ។”

លោកបានបន្តទៀតថា៖ “បើតាមទស្សនៈរបស់ខ្ញុំ ឆ្នាំ2023 គឺជាឆ្នាំដែលលំបាក ហើយឆ្នាំ2024នេះ អាចនឹងលំបាកជាងមុនទៀតក៏ថាបាន។ ប៉ុន្តែនាពេលបច្ចុប្បន្ន ខ្ញុំជឿជាក់ថាស្ថាប័នហិរញ្ញវត្ថុ អាចជួយរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច នៅកម្ពុជាបាន។ ដូច្នេះហើយ PPCBank នឹងមិនស្ទាក់ស្ទើរ ក្នុងការវិនិយោគ ក៏ដូចជាពង្រីក វិសាលភាពរបស់ខ្លួនបន្ថែមទៀតនៅក្នុងឆ្នាំ2024នេះ។ ការបើកសម្ពោធសាខាតាខ្មៅ របស់យើង គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយតាមរយៈផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែបនេះ យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រវិស័យហិរញ្ញវត្ថុ ដើម្បីជួយដល់ការរីកចម្រើននៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយរាប់ចាប់ពីស្ថាប័ន សាជីវកម្ម និងលក់រាយ”។

ដូចគ្នាជាមួយសាខាមុនៗដែរ សាខាដែលទើបនឹងបើកដំណើរការថ្មីនេះ ផ្តល់នូវ បរិយាកាសប្រកបដោយផាសុកភាព ថែមទាំងមានកន្លែងសម្រាប់ប្រឹក្សាយោបល់ ផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន និងដើម្បីកសាងទំនាក់ទំនងយូរអង្វែងផងដែរ។ អតិថិជន អាចស្វែងរកផលិតផល និងសេវាហិរញ្ញវត្ថុនាំមុខគេជាច្រើន រួមមាន៖ សេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចី ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ ម៉ាស៊ីន ATM និង CRM សេវាធនាគារឌីជីថលតាមកម្មវិធី PPCBank Mobile និង smartBiz ប័ណ្ណឥណពន្ធ និងឥណទាន ព្រមទាំងប័ណ្ណ Visa Prestige Plus។ លើសពីនេះទៅទៀត អតិថិជនអាច បង់វិក្កយបត្រទឹក ភ្លើង សេវាសាធារណៈ និងភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានយ៉ាងងាយស្រួលនៅសាខាថ្មីនេះ។

ការបើកសម្ពោធសាខាថ្មី ក្នុងក្រុងតាខ្មៅ ស្តែងឲ្យឃើញពីការប្តេជ្ញាចិត្តរយៈពេល 16ឆ្នាំ កន្លងមករបស់ ធនាគារ PPCBank ក្នុងការពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន តាមរយៈការសម្រួល និងផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ឲ្យទទួលបាន សេវាកម្មដ៏ល្អឥតខ្ចោះ ក្រោមស្នាមញញឹមរួសរាយរាក់ទាក់ពីបុគ្គលិកជំនាញរបស់ធនាគារ PPCBank។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ2008 ធនាគារ PPCBank បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជួយ លើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងស្រុក។ ជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះផងដែរ ធ្វើឲ្យសាខាធនាគារ PPCBank សរុប មានចំនួន24 សាខា និងបានកំពុងបម្រើអតិថិជន ចំនួន 136.915 នាក់។

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 017 231 032/ 070 880 304.