Skip to main content

ធនាគារភីភីស៊ីប៊ែងអបអរសាទរខួបលើកទី13​ជាមួយការថ្លែងអំណរគុណដល់ក្រុមគ្រួសារធនាគារ​

កាលបរិច្ឆេទ: November 11, 2021

នៅថ្ងៃសុក្រ ទី3 ខែកញ្ញា,​ ធនាគារភីភីស៊ីប៊ែងបានប្រារព្ធគម្រប់ខួប13​ឆ្នាំដែលបានរៀបចំឡើងជាតាមអនឡាញជាមួយបុគ្គលិកក៏ដូចជាការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជម្រុញឲ្យដំណើរការធនាគាររីកចម្រើនក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា។​

ធនាគារភីភីស៊ីប៊ែងគឺជាបុត្រសម្ព័ន្ធរបស់ធនាគារកូរ៉េខាងត្បូងមានឈ្មោះថា Jeonbuk Financial Group និង OK Financial Group។​ ដែលបានចាប់ផ្ដើមដំណើរការចាប់តាំងពីខែកញ្ញាឆ្នាំ2008មកម្លេះជាមួយ នឹងចក្ខុវិស័យធ្វើឲ្យសេវាកម្មធនាគារមានភាពងាយស្រួល។​


ការរីកចម្រើននៃសាខាទាំង 23នៅកម្ពុជា មិនអាចកើតឡើងបានទេប្រសិនបើគ្មានការខិតខំប្រឹង ប្រែងរបស់បុគ្គលិកយើងទាំងអស់គ្នា។​​ ដោយសារតែការរួមចំណែករបស់ក្រុមការងារទើបធនាគារអាចបន្តដំណើរ ការបានរហូតរយៈពេល13ឆ្នាំកន្លងមកនេះ។​ ការអបអរសាទរខួបលើកទី13ឆ្នាំ តាមរបៀបអនឡាញដែលធំបំផុត ក្នុងការប្រជុំជួបជុំតាមប្រព័ន្ធអនឡាញរបស់ធនាគារដែលការសម្រេចនេះគឺធ្វើ គោរពតាមវិធានការណ៍ កូវីដ19​ ដែលមិនអាចប្រារព្វពិធីជួបជុំដែលមានចំនួនលើសពី15នាក់​។​ 

ឆ្នាំរយៈពេល1ឆ្នាំកន្លងមកនេះពិតជាមានភាពតានតឹង ជាមួយនឹងការរឹតបន្តឹងនិងការបិទខ្ទប់ដែលជាវិធានការណ៍ គ្រប់គ្រងស្ថានការណ៍កូវីដ19​​ ដែលត្រូវបង្ខំឲ្យបុគ្គលិក របស់យើងត្រូវធ្វើការមកពីផ្ទះអស់ជាច្រើនខែ ។​ដោយហេតុនេះ ការរៀបចំអបអរសាទរ ខួបលើកទី13 ដើម្បីចាប់ផ្ដើមជុំរុញលើកទឹកចិត្ត និង​ផ្សារភ្ជាប់ក្រុមការងារទាំងអស់គ្នា។​ឆ្ងាយកាយ​ប៉ុន្តែត្រូវផ្សារភ្ជាប់ ទឹកចិត្តនិងរក្សារការទំនាក់ឲ្យនៅតែជិតស្និតជាមួយគ្នាទោះបីជាត្រូវធ្វើតាម ប្រព័ន្ធអនឡាញក៏ដោយចុះ។​ សក្ដានុពលនិងឥទ្ធិពលរបស់បុគ្គលិករបស់យើងដែលពួកគាត់ផ្ទាល់គឺជាអ្នក
ផ្ដល់សេវាកម្ម ធនាគារទៅដល់អតិថិជន។ ការជំរុញពួកគាត់ឲ្យធ្វើការងារឲ្យបានល្អបំផុតអស់ពីលទ្ធភាព និងការពង្រឹងស្មារតីការងារ ជាក្រុមឲ្យមានគុណភាពនិងភាពច្នៃប្រឌិតគឺជាការសំខាន់។​

ដើម្បីឲ្យកម្មវិធីអនឡាញមានលក្ខណៈ​ច្នៃប្រឌិតនិងមានការចូលរួមពីសំណាក់បុគ្គលិកទាំងអស់គ្នាមាតិកានៃកម្មវិធីមាន ការល្បែងកំសាន្តផ្សេងៗ ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឲ្យមានភាពរស់រវើក។​ មាន​ការប្រកួត “PPCBank Video Contest” ដែល​លើកទឹកចិត្តឲ្យបុគ្គលិកបញ្ចេញភាពច្នៃប្រឌិត​ការស្រមើស្រមៃនិងភាពបរិសុទ្ធរបស់ គំនិតនិងការ ថតវីដេអូរបស់ពួកគាត់។ យើងពិតជារំភើបពេលដែលឃើញពួកគាត់ព្យាយាមក្នុងការ ផលិតវីដេអូដែលមានសាច់ រឿងមានន័យយ៉ាងល្អទោះបីមិនមានបច្ចេកទេសក្នុងការថតវីដេអូ​មិនមានឧបករណ៏ និងភាពមរមាញឹកពីការងារ យ៉ាងណាក៏ដោយិ៩។ មាតិកាទី2នៃកម្មវិធីគឺ ការបង្កើតពាក្យស្លោកដោយផ្ដោតលើក្រុមគ្រួសារភីភីស៊ីប៊ែង និងការលើកទឹកចិត្តនៅកន្លែងការងារគឺជាពាក្យគន្លឹះ​ “ជាមួយគ្នាឬរួមគ្នា”។ មាតិកាចុងក្រោយគឺ “PPCBank Lover” មានការចាប់រង្វាន់ លើកទឹកចិត្តទៅដល់បុគ្គលិកចំនួន3នាក់។ សុខមាលភាពរបស់បុគ្គលិកគឺជាចំណុចស្នូលនៃកម្មវិធី ដែលកម្មវិធីទាំងមូលផ្ដោតសំខាន់លើការលើកទឹកចិត្ត ផ្ដល់តម្លៃក៏ដូចជាការថ្លែងអំណរគុណទៅដល់បុគ្គលិកគ្រប់រូប។​

ស្របពេលដែលធនាគារនៅតែបន្តអភិវឌ្ឍន៍ផលិផលនិងសេវាកម្មរប់សធនាគារ ពួកយើងរំពឹងទុកទៅថ្ងៃអនាគតក្នុងការអបអរសាទរខួបធនាគារបន្តទៀតជាមួយបុគ្គលិកនិងអតិថិជនទាំងអស់គ្នា។ ​នៅក្នុងខែក្រោយក៏មានកម្មវិធីប្រគល់ទឹកប្រាក់បរិច្ចាគ​ទៅដល់កណ្ដុរហិតមីនអាប៉ូប៉ូ​ និងមានការថ្លែងអំណរគុណទៅដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគដល់កិច្ចការងារសង្គមដែលជួយសង្គ្រោះជីវិតប្រជានជនខ្មែរឲ្យចៀសផុតពីការគម្រាមកំហែងដោយគ្រាប់មីនផងដែរ​។​ សម្រាប់ពេលនេះចង់តាមដានបន្ថែមពីសកម្មភាពផ្សេងៗនៃការប្រារព្វខួប13ឆ្នាំរបស់យើងសូមចូលទៅតំណរខាងក្រោមនេះ។