Skip to main content

ធនាគារ PPCBank និង អង្គការ APOPO ប្រគល់ត្រលប់ដីលើកទីពីរបន្ទាប់ពី ការបោសសម្អាតមីន

កាលបរិច្ឆេទ: February 15, 2022

ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2022 - នេះជាលើកទី2ហើយដែលធនាគារភីភីស៊ីប៊ែង បានសហការជាមួយអង្គការ កណ្ដុរហិតមីន APOPO ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅ លើដីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ពិធីប្រគល់ដីលើកទី២នេះ កាន់តែពិសេសជាងនេះទៅ ទៀត ដោយថវិការឧបត្ថម្ភប្រតិបត្តិការ ឆ្នាំ 2021 ដែលមានការចូលរួមពីអតិថិជននិងក្រុមការរបស់ធនាគារយើង។ ដែលការរួមចំណែកពីសំណាកសប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់ មួយម៉ឺនដុល្លារ។

ជាមួយនឹងថវិការនេះដែរបានអនុញ្ញាតិឲ្យក្រុមការងា APOPO អាចបោសសម្អាតផ្ទៃដីសរុប 290,385m² (២៩ហិកតា)នៅក្នុងភូមិខ្នារផ្ទោរឃុំស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនោះ គ្រាប់មីនប្រឆាំងមនុស្ស មិនតិចជាង៤០គ្រាប់និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣១ផ្សេងទៀត ត្រូវបានរកឃើញ និងបំផ្លាញដោយសុវត្ថិភាព។

បេសកកម្មនេះបានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៧១ នាក់មកពី ១៦ គ្រួសារដែលទទួលផលផ្ទាល់និង មាន 350 គ្រួសារជាអ្នកទទួលផលដោយប្រយោល ជារួមសហគមន៍មួយតំបន់នេះនឹងក្លាយជាកន្លែងដែល មានសុវត្ថិភាពជាងមុនសម្រាប់ពួកគាត់ទាំងអស់គ្នា។
លោកពូ សេដ្ឋា​ ជាអ្នកភូមិម្នាក់ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែងការធូរស្រាលរបស់គាត់ថា ការងារសម្អាត មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បាននិយាយថា៖ «ឥឡូវនេះខ្ញុំបានធូរស្រាល ក្នុងចិត្តណាស់ ដោយ ខ្ញុំដឹងថាគ្រួសារ និងកូនៗរបស់ខ្ញុំនឹងមានសុវត្ថិភាព ហើយឥឡូវនេះយើងអាចរស់នៅក្នុង ប្រកបជីវិតធម្មតាបានដោយ មិនចាំបាច់ខ្វល់ខ្វាយ ពីសុវត្ថិភាពគ្រប់គ្នា គ្រប់ពេលេវេលា ជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ PPCBank និង APOPO ដែលបានសហការគ្នាដើម្បីធ្វើឱ្យជីវិត ពួកយើងកាន់តែមានសុវត្ថិភាព និងធានាដល់អនាគតរបស់យើងផងដែរ»។

នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង, លោក ញក់ គឹមស្រូយ បានមានប្រសាសន៍ថា ពួកយើងពិជាមានសេចក្ដីសោមនស្សដែលបានឃើញ “ការបរិច្ចាគរបស់យើង ដល់អង្គការ ដែលមានតម្លាភាព បំផុតក្នុងការជួយ សង្គ្រោះជីវិតប្រជាជនកម្ពុជា។ ការបរិច្ចាករបស់យើងហាក់ដូចជាតិចតួច ប៉ុន្តែក្នុងនាមជាក្រុមហ៊ុន ឯកជនដំបូងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលផ្តួចផ្តើមគំនិតក្នុង ការគាំទ្របេសកកម្មនេះ យើងមាន សេចក្តីសោមនស្សជាខ្លាំង។ ហើយយើងសង្ឃឹមថា យុទ្ធនាការរបស់យើងនឹងបង្កើនចំណាប់អារម្មណ៍ពី សាធារណៈនិងមានក្រុមហ៊ុនផ្សេងៗទៀតចូលរួមបរិច្ចាគលើបេសកកម្មនេះ»។

ក្នុងពិធីប្រគល់ដីនេះ ក៏មានការដាំកូនឈើ ដឹកនាំដោយព្រះសង្ឃ មកពីវត្តក្នុងស្រុក ដើម្បីជានិមិត្តរូប ប្រសិទ្ធពរ ជ័យជូនអ្នកភូមិឱ្យជួបតែសំណាងល្អ និងភាពចម្រុងចម្រើន នៅពេលពួកគេចាប់ផ្តើមថ្មី។ ដើម្បីអបអរសាទរ ដល់ក្រុមគ្រួសារ និងកូនៗរបស់ពួកគាត់យើងក៏បានរៀបចំអំណោយ មានដូចជាសម្ភារៈសិក្សា ដើម្បីលើកទឹកចិត្តពួកគេ ឱ្យប្រឹងប្រែងរៀនសូត្រ និងនាំជូនដូចជាអង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ និងទឹកត្រី ជូនដល់ក្រុមគ្រួសារពួកគាត់ផងដែរ។

ក្នុងឆ្នាំ2022 ធនាគារភីភីស៊ីប៊ែងនឹងព្យាយាមរិះរកមធ្យោបាយផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO តាមដែលអាចធ្វើបាន ។ យើងសង្ឃឹមថានឹងអាចចាប់ផ្ដើមយុទ្ធនាការរៃអង្គាស ប្រាក់ប្រចាំឆ្នាំថ្មីក្នុងពេលដ៏ខ្លីខាងមុខ ជាមួយនឹងព័ត៌មានលម្អិតដែលនឹងផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម និងគេហទំព័ររបស់ធនាគារ។ ក្រៅពីការចូលរួមបរិច្ចាគជាមួយយុទ្ធនាការរបស់យើង លោកអ្នកអាចអញ្ជើញទៅ មជ្ឈមណ្ឌល APOPO ក្នុងខេត្តសៀមរាប ដើម្បីទស្សនាផ្ទាល់លើវិធីសាស្រ្តក្នុងការស្រាវជ្រាវរុករកគ្រាប់មីនដែលបង្ហាញដោយកណ្ដុរ ‘HeroRATs’ ។

ធនាគារភីភីស៊ីប៊ែង នៅតែប្តេជ្ញាចិត្តក្នុងការរួមចំណែកក្នុងបេសកកម្មដ៏មានឥទ្ធិពលនិងលើកទឹកចិត្តឱ្យ សាធារណជន ចូលរួមសហការក្នុងការលុបបំបាត់គ្រោះថ្នាក់ពីគ្រាប់មីនចេញពីព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនឹងនេះយើងសូមធ្វើការថ្លែងអំណរគុណចំពោះអ្នកទាំងអស់ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការរៃអង្គាសថវិការបស់ APOPO ឆ្នាំ 2021។