ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា ចុះហត្ថលេខាជាដៃគូ ផ្តល់ឥណទាន រហូតដល់៩០% នៃតម្លៃគេហដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា បានធ្វើការចុះហត្ថលេខាជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជូនដល់អតិថិជនជាមួយ ទំហំកម្ចីរហូតដល់៩០% និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ។
តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ រាល់អតិថិជនរបស់បុរីអាម៉ូរី ៧ មករា ដែលស្នើសុំ ឥណទានគេហដ្ឋានពីធនាគារ PPCBank នឹងទទួលបានការផ្តល់ជូនទំហំឥណទាន ពិសេសមិនធ្លាប់មាន ព្រមទាំងផ្តល់នូវការអនុម័តកម្ចីកាន់តែងាយស្រួល និងរហ័សជាង មុន បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនអាម៉ូរី ឌីវេឡុបមិន ក្រោម អធិបតីភាពរបស់លោក ប៊ែក ជុងអ៊ីល នាយកប្រតិបត្តិនៃធនាគារ PPCBank និងឧកញ៉ា សួន វីរៈតារា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអាម៉ូរី ឌីវេឡុបមិន។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក ប៊ែក ជុងអ៊ីល នាយកប្រតិបត្តិនៃធនាគារ PPCBank បញ្ជាក់ថា “ធនាគារ PPCBank នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើសេវា កម្មហិរញ្ញវត្ថុ និងផលិតផលគ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការដល់អតិថិជន។ ម្យ៉ាងវិញ ទៀត ការទិញផ្ទះ គឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។”
លោកបន្តថា “កិច្ចសហការជាដៃគូរវាងធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា នឹងដើរតួ យ៉ាងសំខាន់ ក្នុងការបង្កើតឱកាសកាន់តែល្អប្រសើរសម្រាប់អតិថិជន ក៏ដូចជាការប្តេជ្ញា ចិត្តមួយកម្រិតទៀតរបស់ស្ថាប័នទាំងពីរ ក្នុងការផ្តល់ជូនគេហដ្ឋានក្នុងក្តីស្រមៃ ជាមួយនឹង លក្ខខណ្ឌពិសេសពីឥណទានគេហដ្ឋានរបស់ធនាគារ PPCBank នៅគ្រប់ប្រភេទ លំនៅស្ថានទាំងអស់របស់បុរីអាម៉ូរី ៧ មករា”។
លោកឧកញ៉ា សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន បានថ្លែងថា “យើង មានក្តីសោមនស្សរីករាយ ដែលបានសហការក្នុងភាពជាដៃគូផ្តល់កម្ចីទិញផ្ទះជាមួយ ធនាគារ PPCBank។ បុរីអាម៉ូរី ៧ មករា និងធនាគារ PPCBank បានរួមសហការគ្នាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ហើយពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ មានប្រសិទ្ធភាពរវាងធនាគារ និងក្រុមហ៊ុនក្នុងការផ្តល់ភាពងាយស្រួលកាន់តែខ្លាំងជូន ដល់អតិថិជនរបស់បុរីអាម៉ូរី ៧ មករា និងជាការជួយសម្រួលមួយផ្នែកធំដល់លទ្ធភាពនៃ ការបង់ប្រាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ ពួកគាត់។”
លោកឧកញ៉ា បន្តទៀតថា “កិច្ចសហការរវាងស្ថាប័នទាំងពីរ នឹងនៅតែបន្តការប្តេជ្ញាចិត្ត ក្នុងការជួយសម្រេចក្តីស្រមៃរបស់អតិថិជន តាមរយៈការផ្តល់ជម្រើសនៃការបង់ប្រាក់ កាន់តែច្រើន និងងាយស្រួលជាងមុនសម្រាប់គ្រប់ដំណាក់កាល រហូតដល់ការសាងសង់ ត្រូវបានបញ្ចប់”។
គួរបញ្ជាក់ផងដែរថា កិច្ចសហការជាដៃគូនេះ មិនត្រឹមតែផ្តល់កម្ចីគេហដ្ឋានសម្រាប់ គម្រោងបុរីអាម៉ូរី ៧ មករា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានព្រមព្រៀងគ្នាបង្កើតនូវ អនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីផ្តល់ឥណទានទិញដីឡូតិ៍ពីគម្រោងបុរីអាម៉ូរី ៧ មករា ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ល្អប្រសើរផងដែរ។
ក្រោយពីការចុះហត្ថលេខាអតិថិជនអាចធ្វើការស្នើសុំឥណទានគេហដ្ឋាន និងឥណទាន ទិញដីឡូតិ៍ពីធនាគារ PPCBank ដោយនឹងទទួលបាននូវការផ្តល់ជូនទំហំឥណទាន និងការ អនុម័តកម្ចីកាន់តែងាយស្រួល និងរហ័សជាងមុនរួមទាំងអត្រាការប្រាក់ដ៏ពិសេស។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរីអាម៉ូរី ៧ មករា ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរស័ព្ទ៖ 078 90 9999 / 092 90 9999 ឬ Telegram Channel: https://t.me/amorydevelopment ៕
អំពីធនាគារ PPCBank
ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATM ចំនួន៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេល វេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួន កើនឡើងនូវសេវាធនាគារដែលមានភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរ បែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងសេវា “Mobile Teller” សម្រាប់ការ ប្រឹក្សាយោបល់នៅតាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធ ទូទាត់បាគង និងប្រព័ន្ធ KHQR។
អំពីបុរីអាម៉ូរី ៧ មករា
បុរីអាម៉ូរី ៧ មករា មានទីតាំងស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារក្នុងតំបន់ 6A លើផ្លូវរដ្ឋ ៧ មករា ឬត្រឹម ៥ នាទីពីមហាវិថីឈ្នះឈ្នះ ឬ ផ្សារម៉ាក្រូ៣ ដែលជាទីតាំងពោរពេញដោយ សក្តានុពលសម្រាប់គម្រោងលំនៅស្ថាន និងការប្រកបអាជីវកម្មផ្សេងៗ។ បុរីអាម៉ូរី ៧ មករា ជាគម្រោងអភិវឌ្ឍលំនៅស្ថានប្រណីត ដែលលាតសន្ធឹងលើផ្ទៃដីជាង ៣២ ហិចតា ផ្តល់ជូននូវប្រភេទផ្ទះដូចជា
- វីឡាឃ្វីនមេរា
2.វីឡាឃ្វីនសុរៈ
3.វីឡាឃ្វីន
4.វីឡាកូនកាត់
5.ផ្ទះ ពាណិជ្ជកម្មA
6.ផ្ទះពាណិជ្ជកម្មB ដីឡូតិ៍ និង Avenue ក្នុងគម្រោង។