កំពង់ធំ៖ ដូចសព្វមួយដង PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅកម្ពុជា បានចូលរួមផ្សព្វផ្សាយ និងបណ្ដុះទម្លាប់នៃការសន្សំប្រាក់ នាឱកាស ទិវាសន្សំអាស៊ាន ៣១ តុលា ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ ដើម្បីអ្នកនិង គ្រួសារអ្នក”. ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅសួនច្បារតាមដងស្ទឹង សែន ទីរួមខេត្តកំពង់ធំ។
ធនាគារ PPCBank មានក្ដីសោមនស្សរីករាយ ក្នុងការបន្តចូលរួមឧបត្ថម្ភទិវាសន្សំ អាស៊ាន ក្នុងនាមជា Gold Sponsor។ ព្រឹត្តការណ៍នេះ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការសន្សំប្រាក់ និងជួយ បង្កើនវប្បធម៌សន្សំកាន់តែទូលំទូលាយ ដើម្បីឲ្យស្របនឹងការជំរុញបរិយាបន្ន ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ក៏ដូចជាការងារអាទិភាពមួយ ដែលត្រូវបានយកចិត្ត ទុកដាក់ខ្ពស់។ ការសន្សំមានសារៈសំខាន់ណាស់សម្រាប់តម្រូវការចំបាច់ និង ស្ថានភាពបន្ទាន់នាពេលអនាគត ឬសម្រេចនូវផែនការអាជីវកម្មផ្សេងៗ។ល។