Skip to main content

បើកទំព័រឆ្នាំ ២០២៣! PPCBank ស្វាគមន៍នាយកប្រតិបត្តិថ្មី ស្របពេល សម្ពោធសាខាពោធិ៍ចិនតុង ដោយផ្តល់ជូនរង្វាន់សន្ធឹកសន្ធាប់


រាជធានីភ្នំពេញ៖ ធនាគារ PPCBank ស្វាគមន៍ឆ្នាំថ្មី និងនាយកប្រតិបត្តិថ្មីរបស់ខ្លួន គឺលោក LEE Jin Young ស្របពេលបើកសម្ពោធសាខាពោធិ៍ចិនតុង ដែលជាទីតាំងថ្មី ប្តូរមកពីទីតាំងចាស់សាខាទឹកថ្លា។ ជាមួយនឹងការសម្ពោធទីតាំងថ្មី ធនាគារក៏មានផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ផងដែរ សម្រាប់ការអញ្ជើញមកបើកគណនីសន្សំ ឬគណនីសន្សំថេរនៅទីតាំងថ្មី ជាមួយទឹកប្រាក់ត្រឹមតែ ៣៣៣ដុល្លារ ឬគណនីសន្សំមានកាលកំណត់ ជាមួយទឹកប្រាក់ត្រឹមតែ ៥០០ដុល្លារ។

អ្វីដែលពិសេសជាងនេះទៅទៀត ក្នុងចំណោមអតិថិជន​ដែលបើកគណនីនៅទីតាំងថ្មី ក្នុងរយៈពេល៣ថ្ងៃ ដំបូងនេះ ​នឹងមានអតិថិជន ៣រូប មានសំណាងឈ្នះរង្វាន់ធំ ថេប្លេត Samsung Galaxy Tab S8។

គន្លឹះសំខាន់នៃការផ្លាស់ប្តូរទីតាំងថ្មីរបស់ធនាគារ PPCBank គឺសំដៅធ្វើយ៉ាងណា ដើម្បីផ្តល់ជូនសេវាកម្ម ហិរញ្ញវត្ថុពេញលេញ ប្រកបដោយបច្ចេកវិទ្យាទំនើប និងផ្តល់ជាដំណោះស្រាយដល់អតិថិជនឲ្យកាន់តែ​ងាយស្រួល ក្នុងការប្រើប្រាស់សេវាកម្មធនាគារ។

ទីតាំងថ្មីស្ថិតក្នុងតំបន់ដែលពោរពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងសកម្មភាព ពាណិជ្ជកម្មយ៉ាងច្រើនសម្បូរបែបនេះ មានអាសយដ្ឋានផ្ទះលេខ ៤៦អា ៤៦បេ ៤៦សេ មហាវិថី សហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយទីតាំង ថ្មីនេះ បានដាក់ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសបើកដំណើរការសាខាពោធិ៍ចិនតុង លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានលើកឡើងថា៖ “ថ្ងៃនេះយើងសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត គឺការបើកសម្ពោធ ទីតាំងថ្មី សាខាពោធិ៍ចិនតុង។ វត្តមានរបស់ធនាគារ PPCBank នៅក្នុងទីតាំងយុទ្ធសាស្រ្តថ្មីនេះ នឹងជួយ បង្កើនឱកាសឲ្យធនាគារ អាចផ្តល់ជូននូវគុណភាពសេវាកម្មកាន់តែល្អប្រសើរទេ្វដងដល់អតិថិជនទាំង អស់ តាមបែបសម័យទំនើប និងបែបឌីជីថលទំនើប។”

លោកបានបន្ថែមទៀតថា៖ “ការផ្លាស់ប្តូរទីតាំងថ្មីនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ច កម្ពុជាផងដែរ ព្រមទាំងជាផ្នែកមួយនៃការពង្រីកយុទ្ធសាស្រ្តរបស់យើង ក្នុងការបង្ហាញវត្តមាននៅទីតាំង សក្តានុពលនានា ដើម្បីបំពេញតម្រូវការថ្មីៗរបស់អតិថិជន។ សម្រាប់អតិថិជនរបស់សាខាពោធិ៍ចិនតុង យើងក៏បានយកចិត្តទុកដាក់អភិវឌ្ឍមួយកម្រិតទៀត ដើម្បីផ្តល់សេវាកម្មដែលល្អបំផុតជូនពួកគាត់”។

អគារថ្មីនៃធនាគារ​ PPCBank សាខាពោធិ៍ចិនតុង ត្រូវបានរៀបចំឡើងដោយមានកន្លែងចតឡានខាង ក្រៅយ៉ាងទូលាយ និងបរិវេណទទួលភ្ញៀវខាងក្នុងយ៉ាងមានផាសុកភាព ក្រោមស្នាមញញឹមរាក់ទាក់ដ៏ កក់ក្តៅរបស់បុគ្គលិក ដែលបានបណ្តុះបណ្តាលច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។

គួរបញ្ជាក់ថា ឌីជីថលភាវូបនីយកម្មបាននិងកំពុងជំរុញឲ្យធនាគារ PPCBank កាន់តែវិវឌ្ឍទៅមុខជានិច្ច ហើយការបើកសម្ពោធទីតាំងថ្មីនេះ គឺស្តែងឲ្យឃើញពីភាពរឹងមាំ​ និងការអភិវឌ្ឍឥតឈប់ឈររបស់ ធនាគារ។ ទីតាំងថ្មីនេះ បំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ដើម្បីធានាថារាល់សេវាកម្មទាំងអស់របស់ ធនាគារ PPCBank នឹងត្រូវបានធ្វើប្រតិបត្តិការដោយរលូន ងាយស្រួល និងឆាប់រហ័ស។

ធនាគារ PPCBank សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រពីសំណាក់អតិថិជន ដៃគូអាជីវកម្ម និងនិយ័តករទាំងអស់ រួមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប ដែលបានចូលរួម ចំណែកដ៏សំខាន់ ក្នុងការធ្វើឲ្យធនាគារ PPCBank ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ធនាគារ PPCBank សូមស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខា ពោធិ៍ចិនតុងថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និងដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូម ទំនាក់ទំនងមកកាន់លេខ៖ ០២៣ ៩៩៩ ៦៥០ ។

សាខាពោធិ៍ចិនតុងរបស់ធនាគារ PPCBank នឹងបើកបម្រើសេវាជូនអតិថិជនជារៀងរាល់ថ្ងៃចន្ទដល់ សុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល និងថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។

អំពីធនាគារ PPCBankអំពីធនាគារ PPCBank

ធនាគារ PPCBank បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០០៨ គឺជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូATM ចំនួន៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើ ប្រតិបត្តិការសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែលមាន ភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការផ្តល់ ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់សេវាកម្ម “smartBiz” សម្រាប់គ្រប់គ្រងសាជីវកម្មតាម ប្រព័ន្ធអ៊ីនធឹណិត ដែលមានសុវត្ថិភាពខ្ពស់បំផុត កម្មវិធី “Mobile Banking” និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) និងម៉ាស៊ីនដកប្រាក់ (ATM) ជាច្រើនកន្លែង ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការ សេវាធនាគារបានគ្រប់ពេលវេលា (24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍)។ ធនាគារ PPCBank គឺ ជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។