Skip to main content

សេចក្តីជូនដំណឹងអំពីសាខាផ្សារដើមគរ

កាលបរិច្ឆេទ: March 31, 2021

គោរពជូនអតិថិជនធនាគារភ៊ីភ៊ីស៊ីប៊ែង!
យោងតាមការណែនាំរបស់របស់ប្រមុខរាជរដ្ឋាភិបាលអំពីការផ្អាកដំណើរការជាបណ្ដោះអាសន្ននៃទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ សាខាផ្សារដើមគរ របស់ធនាគារភីភីស៊ីប៊ែងនឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ធនាគារយើងគោរពតាម ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិយ៉ាងខ្ជាប់ខ្ជួនដើម្បីធានា ដល់សុវត្ថិភាពអតិថិជនរបស់យើង។


ក្នុងអំឡុងពេលនេះលោកអ្នកក៏អាចអញ្ជើញទៅកាន់សាខាផ្សេងដើម្បីបំពេញតម្រូវការសេវាធនាគារផ្សេងៗ។ សាខាបើកដំណើរការដែលនៅជិតលោកអ្នកគឺសាខាស្ទឹងមានជ័យ ដែលស្ថិតនៅលើមហាវិថីសម្ដេចមុនីរ៉េត និងសាខាម៉ៅសេទុង ដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង។


លោកអ្នកអាចបន្តធ្វើប្រតិ្តបត្តិការ គ្រប់គ្រងគណនីតាមរយៈ សេវាធនាគារចល័ត និង តាមទូរអេធីអឹម ហើយសាខាផ្សេងៗរបស់យើងនៅបើកដំណើរការជាធម្មតា។
សូមទំនាក់ទំនងមកសម្រាប់ការពត័មានបន្ថែម 023 909 909 / 096 3909 909