សម្រាប់បុគ្គល
ឥណទាន
ឥណទាននៃក្ដីសង្ឃឹម
សម្រាប់ពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសកូរ៉េ
ឥណទានសង្ឃឹម ផ្តល់នូវកញ្ចប់ថវិការមួយចាំបាច់ដើម្បីឲ្យលោកអ្នកបានត្រៀមខ្លួនជាស្រេច នៅពេលលោកអ្នកផ្ទេរទៅធ្វើការនៅប្រទេសកូរ៉េ។ ឥណទាននេះផ្តល់ភាពងាយស្រួលមួយកម្រិត ទៀត ជាមួយនឹងអត្រាការប្រាក់សមរម្យ និងផ្ដល់ជូនឥណទានយ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យលោកអ្នកអស់ក្តីកង្វល់ក្នុងចិត្ត។
លក្ខខណ្ឌផ្សេងៗ
ចំនួនឥណទានចាប់ពី៖ | 500 ដុល្លារ ដល់ 5,000 ដុល្លារ ឬ 2,000,000 រៀល ដល់ 20,000,000 រៀល |
---|---|
រយៈពេលខ្ចី៖ | រហូតដល់ 24 ខែ |
របៀបសងប្រាក់៖ | រយៈពេលអនុគ្រោះ (លើប្រាក់ដើមរហូតដល់ទៅ 6 ខែ) បង់តាមដំណាក់កាល/ការបង់រំលស់ |
អត្រាការប្រាក់៖ | 1% ក្នុងមួយខែ |
វត្ថុបញ្ចាំ៖ | ពុំតម្រូវឲ្យមាន |
ដើម្បីដាក់ពាក្យស្នើសុំ
បញ្ចប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NIPC)
មានកិច្ចសន្យាផ្លូវការ (មកពីក្រសួងការងារ) សម្រាប់ការងារមួយជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីធានាថាលោកអ្នកនឹងផ្ទេរទៅធ្វើការនៅប្រទេសកូរ៉េយ៉ាងពិតប្រាកដមែន
ជាពលរដ្ឋដែលមានអាស័យដ្ឋានពិតប្រាកដ
បង្ហាញនូវលទ្ធភាពក្នុងការសងប្រាក់មកធនាគារ PPCBank វិញ