Skip to main content
វ៉េសស្ទឺនយូញៀន

វ៉េសស្ទឺនយូញៀន គឺជា​សេវា​ហិរញ្ញវត្ថុ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ផ្ញើ​ប្រាក់​តាម​អន​ឡាញ ឬ​ដោយផ្ទាល់​បាន​។

​​រាល់​ការផ្ទេរ​ប្រាក់​ទាំងអស់ ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​លំដាប់​ពិភពលោក​របស់​យើង និង​អាចធ្វើ​ការផ្ទៀងផ្ទាត់​ជាមួយនឹង​លេខ​គ្រប់គ្រង​ការផ្ទេរ​ប្រាក់ (MTCN) ដោយ​ប្រើពាក្យ​សម្ងាត់​ផ្ទាល់ខ្លួន លិខិតឆ្លងដែន និង​អត្តសញ្ញាណ​របស់លោក​អ្នក​។​ វ៉េសស្ទឺនយូញៀន ធានាថា​ប្រាក់​របស់លោក​អ្នក នឹង​ទូទាត់​ជូន​យ៉ាង​ឆាប់រហ័ស​គ្រប់​ចំនួន និង​ទៅដល់​បុគ្គល​ណា​ដែល​ត្រូវ​ប្រគល់ជូន​តែប៉ុណ្ណោះ​។​

​ហេតុអ្វី​បានជា​ត្រូវ​ជ្រើស​រើសយក វ៉េសស្ទឺនយូញៀន?
វា​មាន​ភាព​ឆាប់រហ័ស និង​ងាយស្រួល​។

​មាន​ទីតាំង​ភ្នាក់ងារ​លើសពី 500,000 កន្លែង​នៅ​បណ្តា​ប្រទេស​ចំនួន 200 និង​តំបន់​គ្របដណ្តប់​នានា ហើយ​មាន 300 ទីតាំង​ទៀត​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ វ៉េសស្ទឺនយូញៀន ក្លាយជា​បណ្តាញ​ផ្ទេរប្រាក់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​​

បន្ទាប់ពី​ផ្ញើរ​ប្រា​ក់រួច អ្នកទទួល​អាច​ទៅយក​ប្រាក់​នៅតាម​ទីតាំង​ភ្នាក់ងារ​ណាមួយ​យ៉ាង​ឆាប់រហ័ស​បំផុត​* ហើយ​អ្នកទទួល​ប្រាក់​អាច​យកប្រាក់​នោះ​នៅតាម​ទីតាំង​ដែល​បានកំណត់​។​

វ៉េសស្ទឺនយូញៀន ប្រើប្រាស់​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​ថ្មី​បំផុត និង​បណ្តាញ​កុំព្យូទ័រ​ពិសេស​តែមួយគត់​ទូទាំង​ពិភពលោក ដើម្បី​ព​ន្លឿ​ន​ដល់​ការទទួលប្រាក់​របស់លោក​អ្នក​។​

​លោកអ្នក​អាច​មើលឃើញ​បច្ចេកវិទ្យា និង​បណ្តាញ​ទាំងនោះ​នៅតាម​បណ្តា​ទីតាំង​ប្តូរ​រូបិយប័ណ្ណ​អន្តរជាតិ ឱសថស្ថាន ហាង​លក់រាយ ធនាគារ ផ្សារ​ទំនើប ស្ថានីយ​រថភ្លើង ព្រលានយន្តហោះ ការិយាល័យ​ប្រៃសណីយ៍ និង​បណ្តា​ទីតាំង​ចែកចាយ​បន្ត​ដែលមាន​គុណភាព​ជាច្រើន​ផ្សេងទៀត​។​

​ទីតាំង​ជាច្រើន
ផ្តល់ជូន​ពេលវេលា និង​សេវាកម្ម​ងាយស្រួល​ប្រើប្រាស់​នៅ​ថ្ងៃ​ចុង​សប្តាហ៍​

*​ត្រឹម​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ទឹកប្រាក់​ដែល​លោកអ្នក​ផ្ញើ នឹង​អាចធ្វើ​ការទូទាត់​ជូន​ដល់​អ្នកទទួល​ប្រាក់​តាម​ការចង់បានរ​បស់​លោកអ្នក នៅតាម​ទីតាំង​ភ្នាក់ងារ​របស់ Western Union ទូទាំង​ពិភពលោក​។​


ផ្ញើប្រាក់ដោយ​មិន​មាន​គណនីធនាគារ
1

ងាយស្រួលបំផុតដោយលោកអ្នកគ្រាន់តែអញ្ជើញមកកាន់ទីតាំងសាខាធនាគារដែលនៅជិតលោកអ្នក


2

បំពេញទម្រង់បែបបទដើម្បីផ្ញើប្រាក់​


3

​ប្រគល់ទម្រង់បែបបទដែលបានបំពេញរួច និងចំនួនទឹកប្រាក់ទៅដល់បុគ្គលិកធនាគារ


4

បុគ្គលិកធនាគារនឹងបញ្ចូលព័ត៌មានទាំងនោះទៅក្នុងកុំព្យូទ័រ


5

បុគ្គលិកធនាគារ នឹងផ្ដល់ជូនលោកអ្នកនូវវិក្កយបត្រដែលមានលេខត្រួតពិនិត្យលើការផ្ទេរ ប្រាក់ (MTCN)


6

ទាក់​ទង​ទៅកាន់​អ្នកទទួល​ប្រាក់របស់អ្នក និងផ្ដល់នូវព័ត៌មាន​លម្អិតដែលចាំបាច់ដើម្បីទទួល បានទឹកប្រាក់នោះ


7

លោកអ្នកអាចទទួលប្រាក់នោះនៅទីតាំងធនាគារ PPCBank ណាមួយបន្ទាប់ពីលោកអ្នក ត្រូវបានអនុញ្ញាត ដោយអនុវត្តតាមជំហានដូចខាងក្រោម

ផ្ញើប្រាក់ទៅកាន់​គណនី​ធនាគារ
1

អញ្ញើញទៅកាន់ទីតាំងសាខាធនាគារ PPCBank ណាមួយដែលនៅជិតលោកអ្នកបំផុត


2

បំពេញទម្រង់បែបបទ ‘ដើម្បីផ្ញើប្រាក់’ នឹងត្រូវប្រាកដថា ព័ត៌មាន​គណនី​របស់​អ្នក​ទទួល​ប្រាក់​​ត្រឹម​ត្រូវ


3

បង្ហាញវិក្កយបត្រ ដែលមានប្រព័ន្ធលេខត្រួត ពិនិត្យលើការផ្ទេរប្រាក់ (MTCN) ទៅដល់បុគ្គលិកធនាគារ​


4

ទឹកប្រាក់នឹងត្រួវដាក់ចូលក្នុងគណនីរបស់អ្នកទទួល ក្នុងរយៈពេល1 ទៅថ្ងៃ3 នៃម៉ោងធ្វើការ អាស្រ័យលើ ទីតាំងដែលផ្ញើទៅ។

ទទួលបានប្រាក់យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត
1

អញ្ញើញទៅកាន់សាខាដែលនៅជិតលោកអ្នកដើម្បីបំពេញបែបបទ ‘ទទួលប្រាក់’ ដោយបញ្ជាក់អំពីឈ្មោះអ្នកផ្ញើចំនួនទឹកប្រាក់ និងប្រទេសដែលបានផ្ញើប្រាក់មក​ និងលេខត្រួតពិនិត្យលើការផ្ទេរប្រាក់ (MTCN)


2

ប្រគល់បែបបទដែលបានបំពេញរួចនិឯកសារសម្គាល់អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពរបស់អ្នកទទួលប្រាក់ ទៅកាន់បុគ្គលិកធនាគារ​


3

បុគ្គលិកធនាគារ នឹងឲ្យលោកអ្នកចុះហត្ថលេខាលើវិក្កយបត្រ ដើម្បីទទួលប្រាក់​

(*អត្រា​ពិសេស​សម្រាប់​ប្រទេស​អូស្ត្រាលី វៀតណាម ហ្វីលីពីន និង​ចិន​)

ទទួល​ប្រាក់​តាម​រយៈគណនី​ធនាគារ
1

ទឹក​ប្រាក់​ដែល​បាន​ផ្ញើរ​ នឹង​ត្រូវ​កាត់​ចូល​ដោយ​​ស្វ័យ​ប្រវត្តិ​ ទៅ​​ក្នុង​គណនី​របស់​អ្នកទទួល​ប្រាក់​