សេវាធនាគារបែបឌីជីថលនឹងក្លាយជាមធ្យោបាយលំហូរសាច់ប្រាក់ប្រចាំថ្ងៃនាពេលអនាគត
ជាមួយធនាគារភីភីស៊ីប៊ែងដែលជាសមាជិកនៃប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់បាគង អតិថិជនរបស់យើងអាចធ្វើការផ្ទេរប្រាក់ (ផ្ញើនិងទទួល) ជាមួយកម្មវិធីទូរស័ព្ទបាគងដោយមិនគិតថ្លៃសេវា។ ប្រព័ន្ធទូទាត់និងផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទបាគង នេះគឺត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងធនាគារផ្សេងៗកាន់តែរលូន និងអាចទូទាត់តាម QR កូដ ជាមួយដៃគូអាជីវកម្មរបស់បាគង ដោយមិនគិតថ្លៃសេវា។
ស្វែងយល់បន្ថែមអំពីរបៀបប្រើប្រាស់កម្មវិធីបាគងជាមួយគណនីភីភីស៊ីប៊ែងនៅខាងក្រោម
បង្កើតគណនីបាគង៖
ទាញយកកម្មវិធីទូរសព្ទដៃបាគងពី App Store និង Play Store- ជ្រើសរើសភាសា និងយកធនាគារភីភីស៊ីប៊ែងជាធនាគារចំបង
- បញ្ចូលនិងផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់អ្នក
- ថតរូបរបស់អ្នក និងអត្តសញ្ញាណប័ណ្ណរបស់អ្នក
- បំពេញព័ត៌មាន ហើយដាក់ឈ្មោះគណនីរបស់អ្នក
- រក្សាទុកលេខកូដ QR សម្រាប់ពេលមានបញ្ហានានា
- បង្កើតកូដ PIN របស់អ្នកដើម្បីចូលក្នុងកម្មវិធីបាគង
ផ្ទេរប្រាក់ពី PPCBank Mobile App ទៅកម្មវិធីបាគង៖
- Launch PPCBank Mobile App, then tap ‘Transfer’
- បើកដំណើរការកម្មវិធី PPCBank Mobile រួចចុចលើពាក្យ “ផ្ទេរប្រាក់”
- ជ្រើសរើសយកប្រាក់រៀល ឬដុល្លារជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
- ជ្រើសរើស“ ផ្ទេរប្រាក់បាគង” បន្ទាប់មកជ្រើសរើសលេខគណនី ឬលេខទូរស័ព្ទ
- បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់របស់អ្នក
- ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់” ៖https://www.youtube.com/watch?v=A7X_H901yAs
ផ្ទេរប្រាក់ទៅគណនីធនាគារមួយទៀតតាមរយៈបាគង៖
- បើកដំណើរការកម្មវិធីទូរស័ព្ទចល័តបាគង
- ផ្ញើហើយជ្រើសលេខទូរស័ព្ទ ឬលេខគណនីរបស់អ្នកទទួល
- ឫចុចលើ ’ការដាក់ប្រាក់’ ជ្រើសរើសធនាគារ ហើយបំពេញលេខគណនី
- បញ្ចូល ‘ចំនួនទឹកប្រាក់’
- ‘បញ្ជាក់’ រាល់ព័ត៌មានទាំងអស់គឺត្រឹមត្រូវ បន្ទាប់មកចុចលើ ‘រួចរាល់’
- ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖ https://www.youtube.com/watch?v=uArmxC4cSko
របៀបធ្វើការទូទាត់តាម QR កូដដោយប្រើបាគង៖
- បើកដំណើរការកម្មវិធីបាគង Mobile App
- ស្កេន QR Code ដើម្បីធ្វើការទូទាត់ជាមួយដៃគូអាជីវកម្មរបស់យើង
- បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ
- ចុចទីនេះសម្រាប់វីដេអូ “របៀបប្រើប្រាស់”៖ https://www.youtube.com/watch?v=RSceBdTVZqo
ដែនកំណត់និងថ្លៃសេវា
ប្រតិបត្តិការ | ចំនួនទឹកប្រាក់ (រៀល) | ថ្លៃសេវា (រៀល) | ចំនួនទឹកប្រាក់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
---|---|---|---|---|
PPCBank Wallet ទៅ PPCBank Wallet | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ Wallet ធនាគារផ្សេង | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ គណនី PPCBank | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
PPCBank Wallet ទៅ គណនីធនាគារផ្សេង | មិនកំណត់ចំនួន | ឥតគិតថ្លៃ | មិនកំណត់ចំនួន | ឥតគិតថ្លៃ |
គណនី PPCBank ទៅ PPCBank Wallet គណនី PPCBank ទៅ Wallet ធនាគារផ្សេង | ≤ 400,000 KHR | ឥតគិតថ្លៃ | ≤ $100 | ឥតគិតថ្លៃ |
≤ 2,000,000 KHR | 2,000 KHR | ≤ $500 | $0.50 | |
≤ 6,000,000 KHR | 4,000 KHR | ≤ $1,500 | $1.00 | |
≤ 10,000,000 KHR | 6,000 KHR | ≤ $2,500 | $1.50 | |
≤ 20,000,000 KHR | 8,000 KHR | ≤ $5,000 | $2.00 | |
≤ 40,000,000 KHR | 10,000 KHR | ≤ $10,000 | $2.50 | |
គណនី PPCBank ទៅ គណនីធនាគារផ្សេងដែលជាសមាជិកបាគង | ≤ 400,000 KHR | ឥតគិតថ្លៃ | ≤ $100 | ឥតគិតថ្លៃ |
≤ 2,000,000 KHR | 2,000 KHR | ≤ $500 | $0.50 | |
≤ 6,000,000 KHR | 4,000 KHR | ≤ $1,500 | $1.00 | |
≤ 10,000,000 KHR | 6,000 KHR | ≤ $2,500 | $1.50 | |
≤ 20,000,000 KHR | 8,000 KHR | ≤ $5,000 | $2.00 | |
≤ 40,000,000 KHR | 10,000 KHR | ≤ $10,000 | $2.50 | |
≤ 100,000,000 KHR | 12,000 KHR | ≤ $25,000 | $3.00 | |
≤ 200,000,000 KHR | 15,000 KHR | ≤ $50,000 | $3.75 |
* Full fund transfer តាមរយៈកម្មវិធីទូរស័ព្ទដៃបានរហូតដល់ USD 10,000 and ឬ 40 លានរៀន ក្នុងមួយប្រតិបត្តិការ។
* ដែនកំណត់ប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000.00 ដុល្លារ / 200 លានរៀល នៅគ្រប់បណ្តាញទាំងអស់ ដូចជា (សេវាធនាគារអនឡាញ បញ្ជរ ធនាគារ និង/ឬ KHQR)