PPCBank មានសេចក្តីរីករាយក្នុងការណែនាំអ្នកអំពីមុខងារថ្មីរបស់យើងនៅលើសេវាធនាគារចល័ត 2.5 ដែលឥឡូវនេះអ្នកអាចបើកគណនីធនាគារដំបូងបានគ្រប់ពេលនៅលើទូរស័ព្ទរបស់អ្នក។ អតិថិជនអាចបើកគណនីធនាគាររបស់អ្នកក្នុងរយៈពេលត្រឹម 2ឬ3នាទី នឹងអាចចូលទៅប្រើប្រាស់សេវាកម្មធនាគារជាច្រើនរបស់យើង។
ឥឡូវនេះលោកអ្នកអាចបើកគណនីធនាគារដំបូងតាមកម្មវិធីទូរស័ព្ទដៃ និងធ្វើការទូទាត់តាម QR ឆ្លងធនាគារភ្លាមៗរវាងអតិថិជន និងពាណិជ្ជករដែលជាសមាជិកនៃប្រព័ន្ធ KHQR។
ឥឡូវនេះ អ្នកអាចធ្វើការទូទាត់តាម PPCBank KHQR ឆ្លងធនាគារភ្លាមៗរវាងអតិថិជន និងពាណិជ្ជករដែលជាសមាជិកនៃប្រព័ន្ធ KHQR ដោយមិនគិតពីអ្នកប្រើប្រាស់ធនាគារណាមួយនោះទេ។
ជាមួយមុខងារ KHQR Payment Notification នឹងជួយឲ្យលោកអ្នកចំណេញពេលវេលាកាន់តែច្រើនជាងមុន។ អ្វីដែលកាន់តែពិសេស ម្ចាស់អាជីវកម្មអាចជ្រើសរើសទទួលសារជូនដំណឹងបញ្ជក់រាល់ប្រតិបត្តិការរបស់អតិថិជន តាមរយៈ PPCBank Mobile ឬ smartBiz សារ SMS និង គ្រុប Telegram ផងដែរ។
លែងពិបាកទៀតហើយ មានតែ PPCBank Mobile App លោកអ្នកអាចស្កេន QR ទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ នៅក្នុងប្រទេសថៃ ដោយឥតគិតថ្លៃសេវា ពីគណនីប្រាក់រៀលរបស់លោកអ្នក។
ជាមួយនឹង PPCBank Mobile App លោកអ្នកអាចទូទាត់វិក្កយបត្របានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ចាកចេញពីគេហដ្ឋានរបស់អ្នកឡើយ។ សេវាកម្មនេះផ្ដល់ជូនលោកអ្នកនូវសុវត្តិភាពខ្ពស់ ជាមួយនឹងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ទូទាត់វិក្ដយបត្ររបស់អ្នក បានទាន់ពេលវេលាតាមជំហានងាយៗពីទូរស័ព្ទដៃរបស់អ្នក។
ប្រសិនបើលោកអ្នកមានប័ណ្ណឥណពន្ធវីសា ឬប័ណ្ណឥណទានវីសារបស់ធនាគារ PPCBank លោកអ្នកអាចគ្រប់គ្រងការចំណាយបានកាន់តែងាយស្រួលបន្ថែមទៀត ដោយគ្រាន់តែធ្វើការចុះឈ្មោះទៅក្នុងសេវាជូនដំណឹងអំពីប័ណ្ណតាមសារ SMS តែប៉ុណ្ណោះ។ លោកអ្នកអាចទទួលបានការជូនដំណឹងទាន់ពេលវេលា នៅពេលណាដែលប័ណ្ណរបស់លោកអ្នកត្រូវបានប្រើប្រាស់ជាមួយម៉ាស៊ីនឆូតកាត ការទិញទំនិញតាមអនឡាញ ការដកប្រាក់ និងសកម្មភាពដទៃផ្សេងទៀត។