Skip to main content
គណនីសន្សំសម្រាប់ការសិក្សា
សម្រាប់បុគ្គល បញ្ញើសន្សំ គណនីសន្សំសម្រាប់ការសិក្សា

តើអ្នកកំពុងមានគម្រោងសន្សំប្រាក់ ដើម្បីអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាមែនទេ?

គណនីសន្សំសម្រាប់ការសិក្សារបស់ធនាគារ PPCBank ជាប្រភេទគណនីដ៏ពិសេសមួយ ដែលបង្កើតឡើង ដើម្បីជំរុញការដាក់សន្សំប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយថ្លៃសិក្សានា ពេលអនាគត ព្រមជាមួយនឹងការទទួលបានអត្រាការប្រាក់រហូតដល់ 7.80% សម្រាប់ការ សន្សំជាប្រាក់រៀល និង 7.50% សម្រាប់ការសន្សំជាប្រាក់ដុល្លារ។ អ្នកអាចរៀបចំផែនការ សន្សំប្រាក់យ៉ាងមានប្រសិទ្ធភាពសម្រាប់បន្តការសិក្សារបស់អ្នក។ សន្សំកាន់តែយូរ កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងចំណាយទៅតាមផែនការ។

ជឿជាក់លើក្តី ស្រមៃខ្លួនឯង ហើយចាប់ផ្តើមសន្សំឥឡូវនេះជាមួយ PPCBank។ **បើកគណនីសន្សំនៅតាមសាខាធនាគារ

គណនីសន្សំសម្រាប់ការសិក្សា
រយៈពេលអត្រាគ្រោងការណ៍ការដកប្រាក់មុនកាលកំណត់ និងអត្រាការប្រាក់
12 ខែ18 ខែ24 ខែ36 ខែ
ប្រាក់ដុល្លារ – ចាប់ផ្តើមពី 50ដុល្លារ
24 ខែ6.75%5.25%5.50%
36 ខែ7.00%5.25%5.50%6.75%
48 ខែ7.25%5.25%5.50%6.75%7.00%
60 ខែ7.50%5.25%5.50%6.75%7.00%
ប្រាក់រៀល – ចាប់ផ្តើមពី 200,000រៀល
24 ខែ7.25%6.25%6.50%
36 ខែ7.50%6.25%6.50%7.25%
48 ខែ7.75%6.25%6.50%7.25%7.50%
60 ខែ7.80%6.25%6.50%7.25%7.50%
លក្ខខណ្ឌតម្រូវ
  • អាយុចាប់ពី18ឆ្នាំឡើងទៅ/តម្រូវមានអាណាព្យាបាល សម្រាប់អតិថិជនអាយុក្រោម18 ឆ្នាំ

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព

  • ប័ណ្ណសម្គាល់ខ្លួនសិស្ស ឬលិខិតបញ្ជាក់ពីសាស្រ្តាចារ្យ

​ព័ត៌មាន​សំខាន់​
  • សម្រាប់ការដកប្រាក់មុនកាលកំណត់ នឹងមានផ្តល់ជូនអត្រាការប្រាក់ដូចបានកំណត់ខាងលើ (សន្សំបានពាក់កណ្តាលនៃរយៈ ទឹកប្រាក់កំណត់)

  • អាចធ្វើការផ្ទេរប្រាក់ពីគណនី PPCBank ណាមួយរបស់អ្នកចូលក្នុងគណនី ដែលអ្នកកំពុងសន្សំ

  • បើកគណនីសន្សំនៅតាមសាខាធនាគារ