ផ្តល់ឲ្យកូនរបស់អ្នកនូវការចាប់ផ្តើមឆ្ពោះទៅរកអនាគតដ៏ឆ្លាតវៃផ្នែកហិរញ្ញវត្ថុ
គណនីសន្សំកុមាររបស់ PPCBank គឺជាគណនីសន្សំថ្មីមួយ ដែលអាចឲ្យកុមារចូលរួម ជាមួយសេវាកម្មធនាគារតាមទូរស័ព្ទ ប៉ុន្តែការប្រើប្រាស់មុខងារមានកំណត់។ រាល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់កុមារ ត្រូវបានគ្រប់គ្រងដោយឪពុកម្តាយ ឬ អាណាព្យាបាលរបស់ពួកគេតាមរយៈកម្មវិធីទូរស័ព្ទ។
រូបិយប័ណ្ណ | ដុល្លារ | រៀល |
---|---|---|
អត្រាការប្រាក់ (ក្នុង១ឆ្នាំ) | 0.5 % | 1.5 % |
ចំនួនទឹកប្រាក់ផ្ទេរក្នុងមួយដង | 1,000 | 4,000,000 |
ចំនួនទឹកប្រាក់ផ្ទេរក្នុងមួយថ្ងៃ | 1,000 | 4,000,000 |
អត្ថប្រយោជន៍
គ្មានការដាក់ប្រាក់តម្កល់។
អត្រាការប្រាក់ប្រកួតប្រជែងខ្លាំង។
ជួយកុមារឲ្យចេះគ្រប់គ្រងលុយកាក់ និងបង្កើតទម្លាប់ចាយវាយត្រឹមត្រូវតាំងពីក្មេង។
ជួយកុមារឲ្យទទួលបានបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មធនាគារតាមរយៈកម្មវិធីទូរស័ព្ទចល័ត PPCBank។
លក្ខណៈពិសេស
ឪពុកម្តាយអាចត្រួតពិនិត្យ និងគ្រប់គ្រងទៅលើសកម្មភាពហិរញ្ញវត្ថុរបស់កូន។
ឪពុកម្តាយអាចកំណត់កម្រិតការចំណាយ និងទទួលបានការជូនដំណឹងភ្លាមៗ។
លក្ខខណ្ឌតម្រូវ
ឪពុកម្តាយ/អាណាព្យាបាល
ឪពុកម្តាយត្រូវជាអតិថិជនរបស់ PPCBank។
ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ។
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាព និង/ឬ ឯកសារពាក់ព័ន្ធផ្សេងទៀត បញ្ជាក់ពីទំនាក់ទំនងរវាងឪពុកម្តាយ/អាណាព្យាបាល និងកូន។
កុមារ
មានអាយុក្រោម ១៧ ឆ្នាំ។
លក្ខខណ្ឌ
បណ្ដាញសម្រាប់បើកគណនី | កម្មវិធីធនាគារចល័តប៉ុណ្ណោះ |
---|---|
មុខងារអាចប្រើបានសម្រាប់កុមារ | បញ្ចូលលុយទូរស័ព្ទ ទូទាត់តាម QR ទទួលប្រាក់តាម QR ស្នើសុំប្រាក់ពីគណនីអាណាព្យាបាល |
ការទូទាត់ការប្រាក់ | នៅពេលបិទគណនី |
បណ្តាញសម្រាប់ប្រើគណនី | កម្មវិធី PPCBank Mobile និងប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត |
ការបិទ ឬផ្អាកដំណើរការគណនី | កំណត់ដោយឪពុកម្តាយ/អាណាព្យាបាលលើកម្មវិធីធនាគារចល័ត |
បិទគណនី | មិនគិតថ្លៃសេវា |
ថ្លៃសេវាកម្ម | មិនគិតថ្លៃសេវា |