Skip to main content
គណនីសន្សំថេរ

គណនីប្រាក់បញ្ញើសន្សំថេរព្រីមៀរ គឺជាការសន្សំប្រាក់រយៈពេលវែង

លោកអ្នកប្រាកដជាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។​ ធនាគារ PPCBank ចង់ឲ្យលោកអ្នកអាចសម្រេចបានគោលដៅទាំងនោះបានដោយងាយស្រួល។​គណនីនេះ អនុញ្ញាត​ឲ្យ​លោក​អ្នក​កំណត់​ចំនួន​ទឹក​ប្រាក់ថេរ​ប្រចាំថ្ងៃ ឬប្រចាំខែសម្រាប់រយៈពេលកំណត់ណាមួយ។ ប្រាក់​បញ្ញើ​សន្សំ​នេះ​នឹង​មាន​ការ​កើនឡើងជាលំដាប់។ នៅពេលដែលរយៈពេលកំណត់នោះបានបញ្ចប់ លោក​អ្នក​អាច​ដក​យក​ប្រាក់​មក​វិញ​បាន​ទាំង​ប្រាក់ដើម និងការប្រាក់។​​

ដូច្នេះ តើលោកអ្នកនៅទន្ទឹងរង់ចាំអ្វីទៀត? បង្កើនប្រាក់សន្សំរបស់លោកអ្នកតាមរបៀបងាយស្រួលនេះ។ បើកគណនីប្រាក់បញ្ញើសន្សំថេរនៅធនាគារ PPCBank នៅថ្ងៃនេះ។

បញ្ញើសន្សំថេរ
(តម្រូវឲ្យដាក់ប្រាក់​ចាប់ពី 10ដុល្លារ)
​រយៈពេល​​អត្រាការប្រាក់ USD
6 ខែ3.30% ក្នុង​មួយឆ្នាំ
12 ខែ4.60% ក្នុង​មួយឆ្នាំ
24 ខែ4.95% ក្នុង​មួយឆ្នាំ
36 ខែ5.05% ក្នុង​មួយឆ្នាំ
បញ្ញើសន្សំថេរ
(តម្រូវឲ្យដាក់ប្រាក់ចាប់ពី 500ដុលា្លរ)
​រយៈពេល​​អត្រាការប្រាក់ USD
6 ខែ3.50% ក្នុង​មួយឆ្នាំ
12 ខែ4.75% ក្នុង​មួយឆ្នាំ
24 ខែ5.10% ក្នុង​មួយឆ្នាំ
36 ខែ5.20% ក្នុង​មួយឆ្នាំ
លក្ខខណ្ឌ​តម្រូវ​

ជនជាតិខ្មែរ

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព

ជនបរទេស

  • លិខិតឆ្លងដែន ​(​សុពលភាព​ ≥ 90ថ្ងៃ)

  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​

អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​ចំណូល
  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​

  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ​​​

  • លិខិត​ចុះបញ្ជី​ពន្ធដារ​​​​​

  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​

  • លិខិតបញ្ជាក់​ពី​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​​

ព័ត៌មាន​សំខាន់

  • តម្រូវឱ្យដាក់ប្រាក់ 10 ដុល្លារ (សម្រាប់គណនីសន្សំតាមដំណាក់កាលធម្មតា) និង 500 ​ដុល្លារ (សម្រាប់គណនីសន្សំតាមដំណាក់កាលកម្រិតព្រីមៀរ)
  • ក្នុងករណីអតិថិជនផ្អាកការសន្សំមុនកាលកំណត់ នឹងត្រូវផ្ដល់ជូនអាត្រាការប្រាក់ 0.5% ក្នុងមួយឆ្នាំ។