ប្រសិនបើលោកអ្នកចូលចិត្តទិញទំនិញតាមអនឡាញ PPCBank ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នក។ ធនាគារ PPCBank ផ្ដល់ជូននូវប័ណ្ណនិម្មិតដ៏ទំនើបសម្រាប់ឲ្យអតិថិជនងាយស្រួលក្នុងការទូទាត់អនឡាញប្រកបដោយទំនុកចិត្ត និងអាចស្នើប័ណ្ណ បានដោយខ្លួនឯងនៅលើកម្មវិធី PPCBank Mobile។ ប័ណ្ណនេះមានលក្ខណៈសម្បត្តិដូចគ្នាទៅប័ណ្ណប្លាស្ទិកដែរចំពោះការទូទាត់ លើការបញ្ជាទិញអនឡាញ។ បន្ថែមពីនេះ លោកអ្នកក៏អាចនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រូម៉ូសិនពិសេសៗ ពីដៃគូអាជីវកម្មរបស់យើងផងដែរ។
អត្ថប្រយោជន៍
ឥតគិតថ្លៃសេវាចេញប័ណ្ណ និងសេវាប្រចាំឆ្នាំ
អាចស្នើប័ណ្ណបានភ្លាមៗ
ទទួលបានសារជូនដំណឹងគ្រប់ប្រតិបត្តិការដោយឥតគិតថ្លៃ
ងាយស្រួល និងសុវត្ថិភាព
អាចកំណត់ប្រតិបត្តិការប្រចាំថ្ងៃបាន
អាចធ្វើការទូទាត់នៅជុំវិញពិភពលោកដែលមានស្លាកសញ្ញាវីសា
រក្សាទុកប្រវត្តិប្រតិបត្តិការនៅក្នុងកម្មវិធី PPCBank Mobile
ទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនផេ្សងៗពីដៃគូអាជីវកម្ម
លក្ខណៈពិសេស
អាចស្នើប័ណ្ណបានភ្លាមៗដោយខ្លួនឯងនៅលើកម្មវិធី PPCBank Mobile
អាចស្នើបានរហូតដល់ 5 ប័ណ្ណឥតគិតថ្លៃ
អាចកំណត់ចំនួនទឹកប្រាក់នៃកាទិញអតិបរិមារហូតដល់ 10,000 ដុល្លារ ក្នុងមួយប័ណ្ណ
ប័ណ្ណមួយអាចធ្វើប្រតិបត្តិការបានរហូតដល់ទៅ 20ដង ក្នុងមួយថ្ងៃសម្រាប់ការបញ្ជាទិញទំនិញ ឬសេវាកម្មអនឡាញទាំងក្នុង និងក្រៅប្រទេស
ប័ណ្ណនិម្មិតមានភ្ជាប់មកជាមួយនូវលេខប័ណ្ណ 16ខ្ទង់ កាលបរិច្ឆេទផុតកំណត់ លេខកូដសុវត្ថិភាព (CVV) និងប្រព័ន្ធការពារ សុវត្ថិភាព 3D Secure
ប័ណ្ណនិម្មិតមានសុពលភាពរហូតដល់ 5ឆ្នាំ រាប់ចាប់តាំងពីថ្ងៃស្នើប័ណ្ណ និងអាចភ្ជាប់ជាមួយគណនីសន្សំជាប្រាក់រៀល ឬប្រាក់ដុល្លាររបស់លោកអ្នកបានផងដែរ
របៀបស្នើប័ណ្ណនិម្មិតវីសា PPCBank
ធ្វើការបើកនិងចូលទៅកាន់កម្មវិធី PPCBank Mobile
សូមចុចលើ “ ប័ណ្ណខ្ញុំ ”
រួចចុចលើ “ បន្ថែមប័ណ្ណថ្មី ”
ចុចលើ “ បន្ទាប់ ”
ចុចលើសញ្ញា √ ដើម្បីយល់ព្រមតាមលក្ខខណ្ឌ បន្ទាប់មកចុចលើ “ បង្កើតឥឡូវនេះ ”
ជ្រើសរើសគណនីដែលលោកអ្នកចង់ភ្ជាប់ជាមួយប័ណ្ណ និងកំណត់ចំនួនទឹកប្រាក់ បន្ទាប់មកចុចលើ “ បន្ទាប់ ”
ចុចលើ “ បាទ/ចាស ” ដើម្បីបង្កើតប័ណ្ណ
វាយបញ្ចូលលេខកូដ ឬប្រើមុខងារស្កេនមុខដើម្បីបញ្ជាក់ការស្នើប័ណ្ណរបស់លោកអ្នក
ការស្នើប័ណ្ណជោគជ័យ។ សូមចុចលើ “ GO TO MY CARD ” ដើម្បីត្រួតពិនិត្យមើលប័ណ្ណថ្មីរបស់លោកអ្នក