ប័ណ្ណវីសាឥណពន្ធ
ផ្ដល់មធ្យោបាយគ្រប់គ្រងទឹកប្រាក់ក្នុងគណនីរបស់លោកអ្នកឲ្យកាន់តែប្រសើរ!
ប័ណ្ណវីសាឥណពន្ធ Contactless របស់ធនាគារ PPCBank អនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សមតុល្យនៅក្នុងគណនី ដើម្បី ធ្វើប្រតិបត្តិការ។ ប័ណ្ណនេះផ្ដល់នូវសុវត្តិភាពក្នុងការរក្សាទុកទឹកប្រាក់របស់លោកអ្នក មិនថាទិញទំនិញតាមអនឡាញ ឬដកសាច់ប្រាក់ដើម្បី ប្រើប្រាស់ប្រចាំថ្ងៃនោះទេ ដោយយើងធានាបានថាលោកអ្នកអាចគ្រប់គ្រងទឹកប្រាក់របស់អ្នកបានកាន់តែប្រសើរឡើងដែលមិនចំណាយ លើសសមតុល្យដែលមាននៅក្នុងគណនីរបស់អ្នកឡើយ។ លោកអ្នកអាចដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោក ព្រមទាំងទទួល បានការបញ្ចុះតម្លៃជាច្រើនពីដៃគូអាជីវកម្មរបស់ធនាគារ PPCBank ផងដែរ។
លើសពីនេះប័ណ្ណវីសារបស់យើងបានបន្ថែមនូវប្រព័ន្ធ សុវត្តិភាព 3D-Secure ដែលជួយបង្កើនកម្រិតសុវត្ថិភាពកាន់តែខ្ពស់ជាមួយលេខកូដសុវត្ថិភាព OTP (One Time Password)ដើម្បីទប់ស្កាត់កុំឲ្យមានការលួចប្រើប្រាស់ប័ណ្ណនេះដោយគ្មានការអនុញ្ញាតពីលោកអ្នកដែលជាម្ចាស់ប័ណ្ណ។
អត្ថប្រយោជន៍
ទទួលបានប្រាក់រង្វាន់ត្រឡប់មកវិញលើរាល់ការទិញទំនិញទាំងអស់
ទទួលបានសារជូនដំណឹងភ្លាមៗដោយឥតគិតថ្លៃរាល់ពេលធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែងជុំវិញពិភពលោក
ទូទាត់បានឆាប់រហ័ស ត្រឹម 2 ឬ 3 វិនាទី
អាចប្រើប្រាស់បានទាំងក្នុងនិងក្រៅប្រទេស និងនៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា
ងាយស្រួលក្នុងការគ្រប់គ្រងប័ណ្ណនៅលើកម្មវិធី PPCBank Mobile ទាំងការបើកដំណើរការប័ណ្ណ បិទដំណើរការប័ណ្ណ កែតម្រូវដែនកំណត់នៃការទិញ/ដកប្រាក់ ការគ្រប់គ្រងប្រតិបត្តិការ និងអត្ថប្រយោជន៍ជាច្រើនទៀត
ទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនផ្សេងៗទូទាំងពិភពលោក
របៀបស្នើប័ណ្ណ
សូមធ្វើដំណើរទៅកាន់សាខាធនាគារ PPCBank ដែលនៅជិតលោកអ្នក
បំពេញពាក្យស្នើប័ណ្ណឥណពន្ធ
កម្រៃសេវា
បរិយាយ | ចំនួនទឹកប្រាក់ |
---|---|
ថ្លៃសេវាចេញប័ណ្ណ | 5 ដុល្លារ |
ថ្លៃសេវាប្រចាំឆ្នាំ | ឥតគិតថ្លៃ |
ស្នើប័ណ្ណថ្មី | 5 ដុល្លារ |
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBank | ឥតគិតថ្លៃ |
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេង (ក្នុងស្រុក) | 4 ដុល្លារ ក្នុងមួយប្រតិបត្តិការ |
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេង (ក្រៅប្រទេស) | អប្បបរមា 5 ដុល្លារ ក្នុងមួយប្រតិបត្តិការឬ 2% នៃចំនួន ទឹកប្រាក់ដែលត្រូវដក |
ត្រួតពិនិត្យទឹកប្រាក់/ ប្រតិបត្តិការបរាជ័យដោយសារតែសមតុល្យ ក្នុងគណនីមិនគ្រប់គ្រាន់ លើម៉ាស៊ីន ATM របស់ធនាគារផ្សេង | 0.50 ដុល្លារ ក្នុងមួយប្រតិបត្តិការ |
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ PPCBank គឺមានភាពងាយស្រួល និងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបាននរណា ម្នាក់លួចប្រើ សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអតិថិជនតាមរយៈ 0963 909 909 / 023 909 909ឬទំនាក់ទំនងតាម live chat ដែលមាននៅក្នុងគេហទំព័រនេះ។
បន្ទាប់ពីទទួលបានប័ណ្ណ៖សូមចុះហត្ថលេខាលើផ្នែកខាងក្រោយនៃប័ណ្ណ
លោកអ្នកអាចដំណើរការប័ណ្ណថ្មីបាននៅក្នុងកម្មវិធី PPCBank Mobile ឬតាមបណ្តាម៉ាស៊ីន ATM ណាមួយរបស់ធនាគារ PPCBank
សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព
ការប្រើប្រាស់លេខសម្ងាត់ (PIN)
សូមចងចាំលេខសម្ងាត់របស់លោកអ្នក មិនត្រូវសរសេរទុកនៅកន្លែងណាមួយឡើយ
មិនត្រូវឲ្យនរណាម្នាក់ប្រើប្រាស់ប័ណ្ណរបស់លោកអ្នក និងមិនត្រូវប្រាប់លេខសម្ងាត់ឲ្យអ្នកណាម្នាក់បានដឹងឡើយ
សូមផ្លាស់ប្តូរលេខសម្ងាត់ដើម មកជាលេខសម្ងាត់ដែលជាជម្រើសរបស់លោកអ្នកនៅលើកម្មវិធី PPCBank Mobile ឬម៉ាស៊ីន ATM របស់ធនាគារ PPCBank ណាមួយដែលនៅជិតលោកអ្នក
ត្រូវប្រាកដថាលេខសម្ងាត់របស់លោកអ្នក ត្រូវបានការពារមិនឲ្យនរណាម្នាក់ឃើញនៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណ ដើម្បីដកសាច់ប្រាក់ ឬការធ្វើប្រតិបត្តិការផ្សេងៗទៀត
សូមកុំចែករំលែកព័ត៌មាននៅលើប័ណ្ណជាមួយនរណាម្នាក់ដូចជា លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាដើម