ប័ណ្ណឥណទានវីសា PPCBank
អនុញ្ញាតឲ្យលោកអ្នកទទួលបាននូវភាពរីករាយក្នុងជីវិតស្របទៅតាមការចំណាយ របស់លោកអ្នក
ប័ណ្ណឥណទានវីសា Contactless របស់ធនាគារ PPCBank គឺជាប័ណ្ណអេឡិចត្រូនិចដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ បំផុត។ ប័ណ្ណនេះធ្វើឲ្យការធ្វើប្រតិបត្តិការរបស់លោកអ្នកកាន់តែមានភាពងាយស្រួលជាងមុនស្របទៅតាមតម្រូវការរបស់លោកអ្នក ដោយអនុញ្ញាតឲ្យអ្នកដកប្រាក់ពីម៉ាសុីន ATM នៅជុំវិញពិភពលោក និងអាចទូទាត់តាមរយៈម៉ាសុីនឆូតកាតបានផងដែរ។
លោកអ្នកអាចធ្វើការទូទាត់ទំនិញអនឡាញជាមួួយនិងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មរបស់យើងបន្ថែមជាមួយនឹងអត្ថប្រយោជន៍ ផ្សេងៗទៀតជាច្រើននៅគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈការប្រើប្រាស់ប័ណ្ណវីសា។
អត្ថប្រយោជន៍
ទទួលបានប្រាក់រង្វាន់ស្វាគមន៍ត្រឡប់មកវិញរហូតដល់ 5%
ទទួលបានប្រាក់រង្វាន់ត្រឡប់មកវិញ លើការទិញទំនិញទាំងអស់
ទទួលបានសារជូនដំណឹងភ្លាមៗដោយឥតគិតថ្លៃរាល់ពេលធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែងជុំវិញពិភពលោក
ទូទាត់ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ
អាចប្រើប្រាស់បានទាំងក្នុងនិងក្រៅប្រទេស និងនៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា
ងាយស្រួលក្នុងការគ្រប់គ្រងប័ណ្ណនៅលើកម្មវិធី PPCBank Mobile រួមទាំងការបើកដំណើរការប័ណ្ណ បិទដំណើរការប័ណ្ណ ការគ្រប់គ្រងប្រតិបត្តិការ និងអត្ថប្រយោជន៍ជាច្រើនទៀត
ទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនផ្សេងៗជុំវិញពិភពលោក
លក្ខខណ្ឌតម្រូវ
អតិថិជនតម្រូវឲ្យមានគណនីសន្សំ ឬគណនីចរន្តរបស់ធនាគារ PPCBank
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
កម្រៃសេវា
កម្រៃសេវា | ប័ណ្ណឥណទានប្រាក់ | ប័ណ្ណឥណទានមាស |
---|---|---|
ថ្លៃសេវាចេញប័ណ្ណ | ឥតគិតថ្លៃ | |
ថ្លៃសេវាប្រចាំឆ្នាំ (ប័ណ្ណមេ) | 15 ដុល្លារ | 30 ដុល្លារ |
ថ្លៃសេវាប្រចាំឆ្នាំ (ប័ណ្ណរង) | 10 ដុល្លារ | 15 ដុល្លារ |
ស្នើប័ណ្ណថ្មី | 10 ដុល្លារ | |
ការប្រាក់លើការទិញទំនិញ | 1.5% ក្នុងមួយខែ | |
ការប្រាក់លើការដកសាច់ប្រាក់ | 1.7% ក្នុងមួយខែ | |
ការប្រាក់លើការដកសាច់ប្រាក់ | អប្បបរមា 5 ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ថ្លៃសេវាលើការបង់ប្រាក់យឺត | អប្បបរមា 10 ដុល្លារ ឬ 5% នៃការទូទាត់វិក្កយបត្រអប្បបរមា | |
ដកប្រាក់នៅលើម៉ាសុីន ATM របស់ធនាគារ PPCBank | អប្បបរមា 5 ដុល្លារ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដកក្នុងមួយប្រតិបត្តិការ | |
ដកប្រាក់នៅលើម៉ាសុីន ATM របស់ធនាគារផ្សេង (ក្រៅប្រទេស) | អប្បបរមា 5 ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ត្រួតពិនិត្យទឹកប្រាក់/ ប្រតិបត្តិការបរាជ័យ ដោយសារតែសមតុល្យក្នុងគណនីមិនគ្រប់គ្រាន់ លើម៉ាស៊ីន ATM របស់ធនាគារផ្សេង | 0.50 ដុល្លារ ក្នុងមួយប្រតិបត្តិការ |
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ PPCBank គឺមានភាពងាយស្រួលនិងអាចទុកចិត្តបានថាប័ណ្ណរបស់លោកអ្នកមានសុវត្ថិភាព។ សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបាននរណា ម្នាក់លួចប្រើ សូមទំនាក់ទំនងមកកាន់ផ្នែកសេវាអតិថិជន តាមរយៈ 0963 909 909 / 023 909 909 ឬទំនាក់ទំនងតាម live chat ដែលមាននៅក្នុងគេហទំព័រនេះ។
បន្ទាប់ពីទទួលបានប័ណ្ណ
សូមចុះហត្ថលេខាលើផ្នែកខាងក្រោយនៃប័ណ្ណ
លោកអ្នកអាចដំណើរការប័ណ្ណថ្មីបាននៅក្នុងកម្មវិធី PPCBank Mobile ឬតាមបណ្តាម៉ាស៊ីន ATM ណាមួយរបស់ធនាគារ PPCBank
សូមរក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព
ការប្រើប្រាស់លេខសម្ងាត់ (PIN)
សូមកុំចែករំលែកព័ត៌មាននៅលើប័ណ្ណជាមួយនរណាម្នាក់ដូចជា លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាដើម
មិនត្រូវឲ្យនរណាម្នាក់ប្រើប្រាស់ប័ណ្ណរបស់លោកអ្នក និងមិនត្រូវប្រាប់លេខសម្ងាត់ឲ្យអ្នកណាម្នាក់បានដឹងឡើយ
សូមផ្លាស់ប្តូរលេខសម្ងាត់ដើម មកជាលេខសម្ងាត់ដែលជាជម្រើសរបស់លោកអ្នកនៅលើកម្មវិធី PPCBank Mobile ឬម៉ាស៊ីន ATM របស់ធនាគារ PPCBank ណាមួយដែលនៅជិតលោកអ្នក
ត្រូវប្រាកដថាលេខសម្ងាត់របស់លោកអ្នក ត្រូវបានការពារមិនឲ្យនរណាម្នាក់ឃើញនៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណ ដើម្បីដកសាច់ប្រាក់ ឬការធ្វើប្រតិបត្តិការផ្សេងៗទៀត
សូមកុំចែករំលែកព័ត៌មាននៅលើប័ណ្ណជាមួយនរណាម្នាក់ដូចជា លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាដើម