សម្រាប់បុគ្គល
ប័ណ្ណ
ប័ណ្ណ CSS
តើស៊ីអេសអេស(CSS) ជាអ្វី?
ស៊ីអេសអេស(CSS) គឺជាប្រភេទប័ណ្ណឥណពន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ អតិថិជន ដែលប្រើប័ណ្ណស៊ីអេសអេស(CSS) អាចធ្វើប្រតិបត្តិការបាននៅតាមបណ្ដាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតជាប្រាក់រៀល និង/ឬប្រាក់ដុល្លារ ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។
អត្ថប្រយោជន៍
តម្លៃសេវាទាប និងអាចប្រើបានទូទាំងប្រទេស
ទទួលសារជូនដំណឹងដោយឥតគិតថ្លៃសម្រាប់ប្រតិបត្តិការនីមួយៗ
រីករាយជាមួយការបញ្ចុះតម្លៃពីដៃគូសហការរបស់ធនាគារ
ទំហំប្រតិបត្តិការ ដកប្រាក់ និងផ្ទេរប្រាក់រហូតដល់ 3,000 ដុល្លារ ក្នុងមួយថ្ងៃ
លក្ខខណ្ឌតម្រូវ
អតិថិជនតម្រូវឲ្យមានគណនីសន្សំ ឬគណនីចរន្តរបស់ធនាគារ PPCBank
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
តម្លៃសេវា
ថ្លៃសេវាចេញប័ណ្ណ | 3 ដុល្លារ |
---|---|
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBank | ឥតគិតថ្លៃ |
ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារផ្សេង | អាស្រ័យលើធនាគារដែលជាសមាជិក CSS ផ្សេងទៀត(អតិបរិមា 1,800 រៀល) |
ត្រួតពិនិត្យសមតុល្យនៅលើម៉ាស៊ីន ATM របស់ធនាគារ PPCBank | ឥតគិតថ្លៃ |
ស្នើប័ណ្ណថ្មី | 3 ដុល្លារ |
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
របៀបដំណើរការប័ណ្ណ
អតិថិជនអាចធ្វើការដំណើរការប័ណ្ណបាននៅលើកម្មវិធី PPCBank Mobile ឬនៅលើម៉ាសុីន ATM របស់ធនាគារ PPCBank