ប័ណ្ណ PPCBank Prestige Plus ផ្តល់សុវត្ថិភាព និងអត្ថប្រយោជន៍ពិសេសផ្តាច់មុខនៅគ្រប់ទីកន្លែងជុំវិញពិភពលោក រួមមានដូចជាការចូលប្រើប្រាស់សាលសម្រាករង់ចាំនៅអាកាសយានដ្ឋាន ការធានារ៉ាប់រងលើការធ្វើដំណើរ ការទទួលទានអាហារ និងបដិសណ្ឋារកិច្ចបែបប្រណីត ដោយប្រាកដថាលោកអ្នកនឹងទទួលបានបទពិសោធន៍រីករាយគួរជាទីពេញចិត្ត។
ប័ណ្ណវីសាឥណពន្ធ Contactless របស់ធនាគារ PPCBank អនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់សមតុល្យនៅក្នុងគណនី ដើម្បី ធ្វើប្រតិបត្តិការ។ ប័ណ្ណនេះផ្ដល់នូវសុវត្តិភាពក្នុងការរក្សាទុកទឹកប្រាក់របស់លោកអ្នក មិនថាទិញទំនិញតាមអនឡាញ ឬដកសាច់ប្រាក់ដើម្បី ប្រើប្រាស់ប្រចាំថ្ងៃនោះទេ ដោយយើងធានាបានថាលោកអ្នកអាចគ្រប់គ្រងទឹកប្រាក់របស់អ្នកបានកាន់តែប្រសើរឡើងដែលមិនចំណាយ លើសសមតុល្យដែលមាននៅក្នុងគណនីរបស់អ្នកឡើយ។ លោកអ្នកអាចដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោក ព្រមទាំងទទួល បានការបញ្ចុះតម្លៃជាច្រើនពីដៃគូអាជីវកម្មរបស់ធនាគារ PPCBank ផងដែរ។
ប្រសិនបើលោកអ្នកចូលចិត្តទិញទំនិញតាមអនឡាញ PPCBank ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់អ្នក។ ធនាគារ PPCBank ផ្ដល់ជូននូវប័ណ្ណនិម្មិតដ៏ទំនើបសម្រាប់ឲ្យអតិថិជនងាយស្រួលក្នុងការទូទាត់អនឡាញប្រកបដោយទំនុកចិត្ត និងអាចស្នើប័ណ្ណ បានដោយខ្លួនឯងនៅលើកម្មវិធី PPCBank Mobile។ ប័ណ្ណនេះមានលក្ខណៈសម្បត្តិដូចគ្នាទៅប័ណ្ណប្លាស្ទិកដែរចំពោះការទូទាត់ លើការបញ្ជាទិញអនឡាញ។ បន្ថែមពីនេះ លោកអ្នកក៏អាចនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រូម៉ូសិនពិសេសៗ ពីដៃគូអាជីវកម្មរបស់យើងផងដែរ។
ប័ណ្ណឥណទានវីសា Contactless របស់ធនាគារ PPCBank គឺជាប័ណ្ណអេឡិចត្រូនិចដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ បំផុត។ ប័ណ្ណនេះធ្វើឲ្យការធ្វើប្រតិបត្តិការរបស់លោកអ្នកកាន់តែមានភាពងាយស្រួលជាងមុនស្របទៅតាមតម្រូវការរបស់លោកអ្នក ដោយអនុញ្ញាតឲ្យអ្នកដកប្រាក់ពីម៉ាសុីន ATM នៅជុំវិញពិភពលោក និងអាចទូទាត់តាមរយៈម៉ាសុីនឆូតកាតបានផងដែរ។
ទទួលយកបទពិសោធ សេវាធនាគារដែលមានភាពងាយស្រួល និងសុវត្ថិភាព ជាមួយប័ណ្ណឥណទានអាជីវកម្មតាមបច្ចេកវិទ្យាcontactlessរបស់ធនាគារ ភីភីស៊ីប៊ែង។
ស៊ីអេសអេស(CSS) គឺជាប្រភេទប័ណ្ណឥណពន្ធ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ អតិថិជន ដែលប្រើប័ណ្ណស៊ីអេសអេស(CSS) អាចធ្វើប្រតិបត្តិការបាននៅតាមបណ្ដាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតជាប្រាក់រៀល និង/ឬប្រាក់ដុល្លារ ជាមួយតម្លៃសេវាទាបបំផុតទូទាំងប្រទេស។