Skip to main content

ទូទាត់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាមួយធនាគារភីភីស៊ីប៊ែង ដោយឥតគិតថ្លៃសេវា!


ថ្ងៃទី​ 24 ខែកុម្ភះ ឆ្នាំ2022 រាជធានីភ្នំពេញ ធនាគារភីភីស៊ីប៊ែង បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន ដ៏ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា!

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវបានបង្កើតឡើងសម្រាប់សុខុមាលភាព និងការការពារនិយោជិត ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ វាផ្តោតលើការផ្តល់ការធានារ៉ាប់រងសុខភាព និងសន្តិសុខសង្គម ដែលជាមូលដ្ឋាន ដល់បុគ្គលិកក្នុងវិស័យឯកជន។

ធនាគារភីភីស៊ីប៊ែង គឺជាធនាគារមួយ ក្នុងចំណោមធនាគារ 8 ទៀតក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មទូទាត់ភាគទានរបស់បេឡាជាតិរបបសន្តិសុខសង្គម។ អតិថិជនអាចធ្វើការទូទាត់ភាគទាន នៅលើអនឡាញតាមរយៈកម្មវិធីទូរស័ព្ទ Mobile Banking កម្មវិធី smartBiz និងដោយផ្ទាល់នៅតាមបណ្តាសាខានានារបស់ PPCBank។ សំខាន់ទៀតនោះគឺ ការបង់ថ្លៃភាគទានតាមរយៈ PPCBank គ្រប់ទម្រង់ ប្រព្រឹត្តឡើងដោយឥតគិតថ្លៃសេវា។

ចំពោះដំណើរការទូទាត់ នៅលើឌីជីថល មានលក្ខណៈសាមញ្ញ និងសន្សំសំចៃពេលវេលា ដោយគ្រាន់តែ ចូលទៅកាន់កម្មវិធី PPCBank Mobile Banking ឬ smartBiz បន្ទាប់មកសូមជ្រើសរើស ‘ការទូទាត់វិក្កយបត្រ’ រួចជ្រើសរើសពាក្យ ‘NSSF’ ហើយបញ្ចូល ID និងចំនួនទឹកប្រាក់របស់អ្នក រួចផ្ទៀងផ្ទាត់និងបន្ត ហើយវាយចំនួននឹងទូទាត់តាមពេលវេលាជាក់ស្តែង ជាការស្រេច។

ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបទូទាត់ភាគទាន នៅលើកម្មវិធីទូរស័ព្ទ PPCBank Mobile​ Banking សូមទស្សនាវីដេអូខាងក្រោម