ការទូទាត់អនឡាញជាមួយ
PPCBANK KHQR
ធនាគារភ្នំពេញពាណិជ្ជផ្តល់ច្រកទូទាត់អនឡាញដែលទំនើប និងមានសុវត្ថិភាពខ្ពស់ (ទូទាត់ដោយប្រើលេខគណនី) ដែលពាណិជ្ជករអាចទទួលការទូទាត់អនឡាញពីអតិថិជនរបស់ធនាគារភ្នំពេញពាណិជ្ជ និងធនាគារផ្សេងទៀតតាមរយៈប្រព័ន្ធបាគងខេអេចឃ្យូអរ (KHQR) គ្រប់ពេលដែលអតិថិជនទិញទំនិញនៅលើគេហទំព័រ រឺកម្មវិធីទូរស័ព្ទរបស់ពាណិជ្ជករ។
ការទូទាត់លើប្រព័ន្ធអនឡាញ
ធនាគារភ្នំពេញពាណិជ្ជផ្តល់ច្រកទូទាត់អនឡាញដែលទំនើបនិង មានសុវត្ថិភាពខ្ពស់(ទូទាត់ដោយប្រើលេខគណនី)ដែលពាណិជ្ជករអាចទទួលការទូទាត់អនឡាញពីអតិថិជនរបស់ធនាគារភ្នំពេញពាណិជ្ជនិង ធនាគារផ្សេងទៀតតាមរយៈប្រព័ន្ធ បាគងខេអេចឃ្យូអរ(KHQR) រប់ពេលដែលអតិថិជនទិញទំនិញនៅលើ គេហទំព័រ រឺ កម្មវិធីទូរស័ព្ទ របស់ពាណិជ្ជករ។ API របស់យើងមានភាពងាយស្រួលនិង រួចរាល់សំរាប់តភ្ជាប់ជាមួយពាណិជ្ជករដែលមានបំណងចង់បានសេវាកម្មទូទាត់អនឡាញជាមួយនឹង ដំណើរការតភ្ជាប់ងាយៗ។
ប្រភេទអាជីវកម្មដែលសមស្របជាមួយសេវាទូទាត់អនឡាញ
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ
ផ្សារលក់ទំនិញអនឡាញតាមរយៈគេហទំព័ររឺកម្មវិធីទូរស័ព្ទ
កម្មវិធីទូរស័ព្ទរឺគេហទំព័រសំរាប់កក់សំបុត្រ (សំបុត្ររថយន្តក្រុង ហៅតាក់ស៊ី សំបុត្រយន្តហោះ…)
សេវាបញ្ចូលប្រាក់ (កាតសមាជិក កាបូបលុយ បង់សេវាប្រើប្រាស់ប្រចាំខែ)
សេវាទូទាត់វិកយប័ត្រ (អ៊ិនធើណេត ខ្សែកាប)
ប្រភេទអាជីវកម្មផ្សេងទៀតដែលទទួល (រឺមានបំណងទទួល) ការទូទាត់អនឡាញពីអតិថិជន
អត្ថប្រយោជន៌ចម្បង
រហ័សនិង ងាយស្រួលតភ្ជាប់ដោយគ្មានការចំណាយ
មិនគិតថ្លៃសេវាប្រតិបត្តិការ
ជួយគាំទ្រពាណិជ្ជករពេញទំហឹងពេលកំពុងនិង បន្ទាប់ពីតភ្ជាប់រួច
ជួយពាណិជ្ជករទៅលើសកម្មភាពទីផ្សារនិង ផ្សព្វផ្សាយអំពីពាណិជ្ជករនៅលើបណ្តាញសង្គមរបស់ធនាគារ
ពាណិជ្ជករអាចបង្កើនការលក់តាមរយៈការទូទាត់ពីអតិថិជនរបស់ធនាគារភ្នំពេញពាណិជ្ជរឺ ធនាគារផ្សេងទៀត
អត្ថប្រយោជន៌ផ្សេងៗទៀតអាចត្រូវបានផ្តល់ជូននិង ស្នើដោយធនាគារភ្នំពេញពាណិជ្ជពីពេលមួយទៅពេលមួយទៀត
ជំហានក្នុងការស្នើសុំ
បំពេញពាក្យស្នើសុំតាមអនឡាញ
បើកគណនីជាមួយធនាគារភ្នំពេញពាណិជ្ជ
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
តភ្ជាប់ប្រព័ន្ធនិង ធ្វើតេស្ត
ដាក់អោយដំណើរការ