Skip to main content

ទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងឆ្នាំ 2022 សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត PPCBank

កាលបរិច្ឆេទ: February 8, 2022

ការធ្វើឱ្យធនាគារមានភាពងាយស្រួល គឺជាចក្ខុវិស័យដ៏មុះមុតរបស់ពួកយើង។ ជាមូលហេតុដែលយើងមាន សេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវការអាប់ដេតថ្មីចំពោះកម្មវិធីទូរស័ព្ទចល័ត PPCBankដូចដែលយើងស្វាគមន៍ឆ្នាំ2022។ អត្ថប្រយោជន៍សំខាន់ក្នុងចំណោមមុខងារ ថ្មីៗគឺជាអ្វីដែលគេ ស្គាល់ថាជា "ការចុះឈ្មោះដោយខ្លួនឯង"។

យើងក៏បានណែនាំមុខងារ “ការទូទាត់របស់ NSSF” ថ្មី និងបាន ធ្វើបច្ចុប្បន្នភាពមុខងារ “ប្រាក់កម្ចីធៀបនឹងការដាក់ប្រាក់” ជាមួយនឹងការទាញយករបាយការណ៍ឥណទាន ស៊ីប៊ីស៊ី ដោយស្វ័យប្រវត្តិសម្រាប់អតិថិជន។ លើសពីនេះ មិនថាការទូទាត់វិក័យប័ត្រទឹក-ភ្លើងតាមរយៈ កម្មវិធីទូរស័ព្ទចល័ត PPCBank ឬក៏អាចជ្រើសរើសបង់នៅតាមបណ្ដាសាខាណាមួយរបស់ធនាគារ គឺមិនមានគិតថ្លៃសេវានោះឡើយ។

ឥឡូវនេះកាន់តែប្រសើរឡើងអតិថិជនអាចធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធី ទូរស័ព្ទចល័ត PPCBank ដោយខ្លួនឯងដោយមិនចាំបាច់មកដល់សាខាធនាគារទៀតឡើយ។ ការចុះឈ្មោះនេះគឺមិនមានគិតថ្លៃសេវាហើយ អ្វីដែលអ្នកត្រូវការគឺអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក ហើយបន្ទាប់មកទាញយក កម្មវិធីទូរស័ព្ទចល័ត PPCBank ពីកម្មវិធី app store ឬ play store ។
កាន់តែងាយស្រួលសម្រាប់ការម្ចាស់សហគ្រាសនិងក្រុមហ៊ុនដែលលោកអ្នកអាច ទូទាត់សេវាប.ស.ស របស់បុគ្គលិក ដោយមិនគិតថ្លៃសេវាតាមរយៈ PPCBank Mobile App, smartBiz ឬតាមបញ្ជរសាខា PPCBank ណាមួយក៏បាន។ យើងបានធ្វើឱ្យវាងាយស្រួលតាមដែលអាចធ្វើទៅបានសម្រាប់ម្ចាស់អាជីវកម្ម ក្នុងការមើលថែទាំមផ្នែកសុខភាពរបស់បុគ្គលិកដែលបុគ្គលិកគ្រប់រូបជាស្នូលរបស់ស្ថាប័នក្នុងការផ្ដល់ត្រឡប់នូវ ប្រតិបត្តិការការងារដ៏ល្អបំផុត ។

យើងក៏កំពុងបន្តធ្វើឱ្យធនាគារងាយស្រួលដោយការធ្វើឱ្យប្រសើរឡើងនូវមុខងារ “ប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើ” របស់យើង។ ឥឡូវនេះវាបង្ហាញពីការវាយតម្លៃហានិភ័យ ដែលប្រសើរឡើងដោយរួមបញ្ចូល របាយការណ៍ឥណទាន ស៊ីប៊ីស៊ី ដោយស្វ័យប្រវត្តិ នៅក្នុងកម្មវិធីទូរស័ព្ទចល័ត PPCBank ។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវ គុណភាពនៃការវាយតម្លៃហានិភ័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់ បន្ថយរយៈពេលអនុម័តប្រាក់កម្ចី ផងដែរ។
ការធ្វើឱ្យប្រសើរឡើងពិសេសនេះគឺមានសម្រាប់ទាំងម្ចាស់អាជីវកម្ម និងអតិថិជនម្នាក់ៗ ដែលអនុញ្ញាតឱ្យពួកគេខ្ចីប្រាក់ រហូតដល់ 90% នៃវត្ថុបញ្ចាំរបស់ពួកគេដែលបានដាក់ក្នុងគណនីសន្សំ ឬប្រាក់បញ្ញើមានកាលកំណត់។ នេះអាចអនុវត្ត បានសម្រាប់កម្ចីប្រភេទណាមួយ។

យើងទាំងអស់គ្នាសុទ្ធតែត្រូវការទូទាត់ថ្លៃប្រើប្រាស់ទឹក-ភ្លើងជារៀងរាល់ខែ។ ការពង្រីកជម្រើសរទូទាត់វិក្កយបត្របែប ឌីជីថល ធ្វើឲ្យរបស់អតិថិជនរបស់យើង អស់ក្ដីបារម្ភលើការបង់ថ្លៃ ទឹក-ភ្លើង នេះក៏ជាជំហានដ៏សំខាន់ក្នុងការបង្រួប បង្រួមសេវាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ការទូទាត់វិក្កយបត្រទឹក-ភ្លើង គឺមិនគិតថ្លៃ សេវាណាឡើយ មិនថាអ្នកចង់បង់វិក្កយបត្រប្រើប្រាស់របស់អ្នកនៅសាខា ឬតាមរយៈកម្មវិធីទូរស័ព្ទ PPCBank នោះទេ។

យើងក៏កំពុងធ្វើពង្រីកការសហការជាដៃគូជាមួយហាងល្បីៗដើម្បី ផ្តល់ជូននូវការបញ្ចុះ តម្លៃជាច្រើនដល់អតិថិជន ក៏ដួចជាសម្រួលការទូទាត់នៅបណ្ដាហាងជាដៃគូរបសយើង ។ សូមពិនិត្យមើលព័ត៌មានលម្អិតអំពី ហាងដៃគូរបស់យើងនៅទីនេះ។ ដឹងថាយើងនឹងបន្ត ពង្រីកបណ្តាញពាណិជ្ជកររបស់យើងនៅទូទាំងឆ្នាំ 2022 ដើម្បីរួមបញ្ចូលហាង និងភោជនីយដ្ឋាន ដ៏ពេញនិយម ទាំងអស់របស់ប្រទេសកម្ពុជា។ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្មមាន ចំណាប់អារម្មណ៍ចង់ក្លាយជាដៃគូ PPCBank នៅឆ្នាំនេះ អ្វីដែលអ្នកត្រូវធ្វើគឺចុចនៅទីនេះ។

ក្នុងឆ្នាំ 2022 ធនាគារភីភីស៊ីប៊ែង ក៏មានរៀបចំមុខងារ និងអត្ថប្រយោជន៍ដ៏គួរឱ្យរំភើបជាច្រើនទៀតដែលនឹង មកដល់សម្រាប់អតិថិជន ដូចនេះសូមតាមដានលើបណ្ដាញ ផ្សព្វផ្សាយ និងគេហទំព័រសង្គមរបស់យើងសម្រាប់ ព័ត៌មានថ្មីៗលម្អិតទាំងអស់ដរាប ណាយើងត្រៀមខ្លួនដើម្បីចែករំលែកពួកគេ។ យើងសន្យាថាឆ្នាំនេះនឹងក្លាយជា ឆ្នាំដ៏គួរឱ្យរំភើបមួយ ហើយយើងសង្ឃឹមថាអ្នកបន្តទទួលបាននូវបទពិសោធន៍ ធនាគារដ៏ងាយស្រួលនិងពេញចិត្តរបស់លោកអ្នកពីក្រុមការងារបស់យើង។