បទពិសោធន៍ទូទាត់ដោយរលូនជាមួយ KHQR
PAYMENT NOTIFICATION
បើអ្នកជាអតិថិជនរបស់ PPCBank អស់ក្តីបារម្ភជាមួយនឹងមុខងារថ្មីនេះ ទាំងម្ចាស់ហាង និងបុគ្គលិកអាចតាមដានការជូនដំណឹងអំពីប្រតិបត្តិការរបស់អតិថិជនភ្លាមៗ។
ទទួលបានការជូនដំណឹងអំពីការទូទាត់ភ្លាមៗ
តើលោកអ្នកមានផលលំបាកក្នុងការផ្ទៀងផ្ទាត់រាល់ប្រតិបត្តិការរបស់អតិថិជនមែនទេ?
ជាមួយមុខងារ KHQR Payment Notification នឹងជួយឲ្យលោកអ្នកចំណេញពេលវេលាកាន់តែច្រើនជាងមុន។ អ្វីដែលកាន់តែពិសេស ម្ចាស់អាជីវកម្មអាចជ្រើសរើសទទួលសារជូនដំណឹងបញ្ជក់រាល់ប្រតិបត្តិការរបស់អតិថិជន តាមរយៈ PPCBank Mobile ឬ smartBiz សារ SMS និង គ្រុប Telegram ផងដែរ។
ការបន្ងែមមុខងារជូនដំណឹងនេះ នឹងធ្វើឲ្យអតិថិជនអស់ក្ដីបារម្ភ ដោយម្ចាស់អាជីវកម្ម និងបុគ្គលិក សុទ្ធតែទទួលបានសារជូនដំណឹងភ្លាមៗ រាល់ពេលដែលអតិថិជនបង់ប្រាក់ ឬទូទាត់រួចទៅតាមពេលវេលាជាក់ស្ដែង។
ស្វែងយល់បន្ថែមអត្ថប្រយោជន៍ សម្រាប់ម្ចាស់អាជីវកម្ម
គ្រប់គ្រងសារជូនដំណឹងរាល់ការទូទាត់ប្រាក់ ក្នុងហាងរបស់លោកអ្នកទាំងអស់តាមរយៈ Telegram Group PPCBank Mobile និង smartBiz
បញ្ចូលសមាជិក (បុគ្គលិក) ទៅតាមតម្រូវការរបស់អ្នក ដោយគ្មានដែនកំណត់ ដើម្បីទទួលបានសារជូនដំណឹងរាល់ការទូទាត់ប្រាក់ពីអតិថិជន
លោកអ្នកក៏អាចដកសមាជិកណាម្នាក់ដែលបានបញ្ចូល ត្រឹមតែប៉ុន្មានជំហានតែប៉ុណ្ណោះ
ទទួលបានសារជូនដំណឹងភ្លាមៗតាមរយៈ PPCBank Mobile, សារ SMS ឬ គ្រុប Telegram
បើក ឬបិទមុខងារសារជូនដំណឹងគ្រប់ពេលវេលានៅលើ PPCBank Mobile និង smartBiz
អត្ថប្រយោជន៍សម្រាប់បុគ្គលិក
លោកអ្នកអាចទទួលបានសារជូនដំណឹងនេះ ទោះមិនមានគណនី PPCBank
គ្រប់គ្រងសារជូនដំណឹង (PPCBank Mobile សារ SMS និង គ្រុប Telegram) ដោយផ្ទាល់នៅលើ PPCBank Mobile និង smartBiz ដោយពុំចាំបាច់សុំការអនុញ្ញាតពីម្ចាស់អាជីវកម្ម
ក្លាយជាសមាជិកក្នុងការទទួលសារជូនដំណឹងដោយគ្រាន់តែស្កេនកូដ QR ពីម្ចាស់អាជីវកម្ម
ទទួលបានសារជូនដំណឹងពីការទូទាត់របស់អតិថិជន គ្រប់ហាងដែលបានក្លាយជាសមាជិក តាមរយៈ (PPCBank Mobile, សារ SMS និង គ្រុប Telegram)
បើក ឬបិទមុខងារសារជូនដំណឹងក្នុងហាងនីមួយៗ ឬធ្វើការលុបហាងណាមួយដោយផ្ទាល់តាម រយៈ PPCBank Mobile និង smartBiz