Skip to main content

អស់ទាស់! ទទួលបានកម្ចីទិញដីឡូតិ៍ ព្រីមៀរ៍ ផាក ​រហូតដល់ ៧០% ពីធនាគារ PPCBank

កាលបរិច្ឆេទ: November 28, 2022

ភ្នំពេញ៖ ធនាគារ PPCBank បានសហការគ្នាជាមួយក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យធំមួយនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញដីឡូតិ៍ពី គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក។ អនុស្សារណៈយោគយល់ថ្មីមួយរវាងភាគីទាំងពីរ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ធនាគារ PPCBank ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ២១៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កិច្ចសហការនៃភាពជាដៃគូនេះ គឺអតិថិជនដែលទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក អាចស្នើប្រាក់កម្ចីពី ធនាគារ PPCBank រហូតដល់ ៧០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីបាន រហូតដល់ ១៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យ ព្រមទាំងការអនុម័តប្រាក់កម្ចីរហ័ស និងមានលក្ខខណ្ឌ អនុគ្រោះមួយចំនួនទៀតសម្រាប់អតិថិជន។ ក្នុងករណីដែលអតិថិជនមិនទាន់មានប្រាក់កក់គ្រប់គ្រាន់ អតិថិជនអាចសន្សំដោយបើកគណនីប្រាក់បញ្ញើរបស់ធនាគារ PPCBank ដើម្បីស្នើសុំឥណទាន។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានលើក ឡើងថា៖ “កិច្ចសហការរវាងធនាគារ PPCBank និងក្រុមហ៊ុន ព្រីមៀរ៍ ផាក នឹងជួយផ្តល់អត្ថប្រយោជន៍ឲ្យ គ្នាទៅវិញទៅមកនៅក្នុងដំណើរការពង្រឹង និងពង្រីកអាជីវកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ ក៏បានផ្តល់ឱកាសឲ្យធនាគារ PPCBank អាចចូលរួមផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាម រយៈការផ្តល់ឥណទានដីឡូតិ៍ដល់អតិថិជនរបស់ក្រុមហ៊ុនព្រីមៀរ៍ផាក។”

លោក ញ៉ក់ គឹមស្រូយ បន្តទៀតថា៖ “ធនាគារ PPCBank បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអតិថិជន ឲ្យទទួលបានកម្ចីច្រើនជាមួយលក្ខខណ្ឌបត់បែនងាយស្រួល និងអត្រាការប្រាក់ទាប។ យើងសង្ឃឹមយ៉ាង មុតមាំថាកិច្ចសហការនេះ នឹងជួយនាំមកនូវលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ និងជោគជ័យថ្មីៗជូនដល់ ស្ថាប័នដៃគូទាំងពីរ”។

ដោយឡែក លោក ទន់ ឆៃអ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីមៀរ៍ ផាកក៏បានគូសបញ្ជាក់ ក្នុងពិធីនេះផងដែរថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ គឺជាការ សហការមួយ ដែលនឹងផ្តល់នូវកិច្ចព្រមព្រៀងច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរគំនិតគ្នាអំពីការលើក ទឹកចិត្តដល់អតិថិជនដែលប្រើប្រាស់ឥណទានក្នុងផលប្រយោជន៍រួមគ្នា។”

លោកបានបន្តទៀតថា៖ “នៅក្នុងគម្រោង ព្រីមៀរ៍ ផាក នេះ មានរហូតដល់៧០ហិកតា និងជាតំបន់ ដែលកំពុងតែមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដែលបង្កលក្ខណៈងាយ ស្រួលសម្រាប់ការរស់នៅដែលល្អបំផុតប្រកបដោយផាសុខភាព។ សម្រាប់គម្រោងដែលចាប់ផ្តើមបើក លក់នេះជាប្រភេទគម្រោងដីឡូតិ៍ខ្នាតវីឡា ដែលមានទំហំដី ១០ម៉ែត្រ × ២០ម៉ែត្រ, ១០ម៉ែត្រ × ៣០ម៉ែត្រ និង ២០ម៉ែត្រ × ៣០ម៉ែត្រ ដែលមានតម្លៃចាប់ពី៨២,០០០ (ប្រាំបីម៉ឺនពីរពាន់) ដុល្លារ ដល់ ២៤៦,០០០ (ម្ភៃបួនម៉ឺនប្រាំមួយពាន់) ដុល្លារ។ អ្វីដែលកាន់តែពិសេសនោះ រាល់អតិថិជនដែលមកទិញ គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១៨% ក្នុង១ឡូតិ៍ ហើយសម្រាប់តម្លៃបន្ទាប់ពីបញ្ចុះ រួចរាល់នៅសល់ត្រឹមតែ ៦៧,០០០ (ប្រាំមួយម៉ឺនប្រាំពីរពាន់) ដុល្លារ ដល់ ២០០,០០០ (ម្ភៃម៉ឺន) ដុល្លារ តែ ប៉ុណ្ណោះ និងមានកាត់ប្លង់រឹងជូនអតិថិជនដោយឥតគិតថ្លៃផងដែរ”។

ធនាគារ PPCBank និងក្រុមហ៊ុន ព្រីមៀរ៍ ផាក នឹងបន្តកិច្ចសហការជាដៃគូរបស់ខ្លួន សម្រាប់គម្រោង ផ្សេងៗទៀតនៅថ្ងៃអនាគត សំដៅឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់អតិថិជន ក៏ដូចជារួម​ចំណែក អភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារឲ្យមានភាពរីកចម្រើនខ្លាំងក្លា និងប្រកបដោយនិរន្តរភាព។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញសាកសួរព័ត៌មាននៅការិយាល័យលក់គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទាក់ទងតាមលេខទូរស័ព្ទ៖092/093 9999 11 ឬ Telegram Channel: គ្រុបអតិថិជន-ព្រីមៀរ៍ ផាក៕

ចូលរួម Telegram Channel របស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់ធនាគារ PPCBannk:https://t.me/ppcbankcambodia