Skip to main content

PPCBank បន្តចូលរួមឧបត្ថម្ភដល់ព្រឹតិ្តការណ៍ជិះកង់ឆ្នាំ ២០២២ នៅខេត្តសៀមរាប

កាលបរិច្ឆេទ: November 3, 2022

សៀមរាប៖ ធនាគារ PPCBank មានមោទនភាពដែលបានបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់របស់ សមាគមធនាគារនៅកម្ពុជា ដែលបានរៀបចំឡើងក្នុងខេត្តសៀមរាប កាល​ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោយអាក់ខានរយៈពេល២ឆ្នាំដោយសារជំងឺកូវីដ១៩។ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ២០២២ នេះ ធនាគារ PPCBank បានចូលរួមឧបត្ថម្ភជា Gold Sponsor ។​ ដោយមានការគាំទ្រពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា និងសហការរៀបចំដោយសមាគមធនាគារនៅ កម្ពុជា (ABC) ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ហិរញ្ញវត្ថុប្រកប ដោយចីរភាព ព្រមទាំងការការពារបរិស្ថាន និងទំនួលខុសត្រូវសង្គម ក្នុងន័យអភិរក្ស និងលើកកម្ពស់ សម្បត្តិវប្បធម៌ក្នុងខេត្តសៀមរាប។

ការចូលរួមឧបត្ថម្ភរបស់ធនាគារ PPCBank នៅក្នុងព្រឹត្តិការណ៍នេះ គឺស្របទៅនឹងគុណតម្លៃស្នូលរបស់ ធនាគារក្នុងការលើកកម្ពស់ប្រាក់រៀលខ្មែរ ក៏ដូចជាធានាបាននូវនិរន្តភាពនៃវិស័យធនាគារក្នុងព្រះរាជា ណាចក្រកម្ពុជា និងការកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “PPCBank ពិតជា មានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដែលបានបន្តចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ជិះកង់នេះជាថ្មី ម្តងទៀត។ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជាចូលរួមផ្សព្វផ្សាយ ការប្រើប្រាស់ប្រាក់រៀលខ្មែរ នៅក្នុងស្មារតីរួបរួមសាមគ្គីគ្នា និងការបំផុសគំនិតតាមរយៈកីឡាជិះកង់ នេះ។ កីឡាជិះកង់មិនត្រឹមតែផ្តល់នូវសុខភាពល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់យើង រាប់អានមិត្តភក្តិថ្មីៗ និងបង្កើតសាមគ្គីភាពប្រកបដោយភាពស្និតស្នាលផងដែរ”។

លោក​ក៏បានបន្ថែមទៀតថា៖ “គំនិតផ្ដួចផ្ដើមនេះមានសក្ដានុពលដ៏ធំធេង សម្រាប់ផលប្រយោជន៍បរិស្ថាន ហើយយើងពិតជាមាន​សេចក្ដីសោមនស្សរីករាយណាស់ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ជិះកង់ នាពេលនេះ។ យើងសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងជួយជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ បន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយចីរភាព ក្រោមកិច្ចគាំទ្រពីរាជរដ្ឋា ភិបាល និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ។”

ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវ ទេសចរណ៍ក្នុងខេត្តសៀមរាប ហើយសម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺទាក់ទាញអ្នកចូលរួមចំនួន ៥០០​ នាក់ សម្រាប់ការប្រណាំងក្នុងរយៈចម្ងាយ ២​ ផ្សេងគ្នា គឺការប្រណាំងចម្ងាយ ២៥ គីឡូម៉ែត្រ និង ការប្រណាំងចម្ងាយ ៥០ គីឡូម៉ែត្រ។ ដោយឡែក ធនាគារ PPCBank ក៏មានវត្តមានអ្នកជិះកង់ ២ រូប ចូលរួមផងដែរ។​ ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការ គាំទ្រពីក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

គួរបញ្ជាក់ថា ការជិះកង់នេះត្រូវបានចេញដំណើរ និងបញ្ចប់នៅព្រះលានជល់ដំរី ដោយអ្នកជិះកង់ម្នាក់ៗ មិនត្រឹមតែបានជិះឆ្លងកាត់តំបន់វប្បធម៌សំខាន់ៗ ដែលបញ្ជាក់អំពីភាពសម្បូរបែប​នៃសម្បត្តិ​បេតិកភណ្ឌ វប្បធម៌​​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមថែរក្សាការពារបរិស្ថាន ផងដែរ។

ធនាគារ PPCBank នឹងបន្តការគាំទ្រព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា នៅឆ្នាំក្រោយៗ ទៀត ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈការបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាអស់រយៈពេលជាង ១៤ឆ្នាំ មកនេះ ធនាគារ PPCBank នៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឲ្យសហគមកាន់តែរឹងមាំតាមរយៈស្មារតី សប្បុរសធម៌ និងកម្មវិធីទំនួលខុសត្រូវសង្គមផ្សេងៗរបស់ធនាគារ សំដៅដល់ការជួយប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត។