ធនាគារ PPCBank រៀបចំកម្មវិធីបរិច្ចាគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ
កាលបរិច្ឆេទ:
October 17, 2022
ធនាគារ PPCBank បានរៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយសម្រួលជីវភាពបណ្តោះ អាសន្នចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ អតិថិជនរបស់ធនាគារ PPCBank រួមទាំងបុគ្គលិក និងសាធារណជនទាំងអស់ដែលមាន បំណងចូលរួមជាមួយយើង អាចចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់បងប្អូន។
ទឹកប្រាក់ដែលទទួលបាន បូករួមជាមួយនឹងការបរិច្ចាគបន្ថែមទៀតពីធនាគារ PPCBank នឹងត្រូវយកទៅទិញគ្រឿងបរិភោគ ដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដើម្បី ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន 120 គ្រួសារ នៅភូមិស្លែង ភូមិពាមក្រែង ភូមិអូរ សំបួរ ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកអ្នកអាចធ្វើការបរិច្ចាគ តាមរយៈ PPCBank KHQR បានពីគ្រប់ធនាគារដែលជា សមាជិករបស់បាគង ឬតាមរយៈ
- គណនីប្រាក់ដុល្លារ (1-120-00080371-8)
- គណនីប្រាក់ រៀល (1-120-00080373-3)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 096 3 909 909/023 909 909 (24ម៉ោង/7ថ្ងៃ)។
* ទទួលប្រាក់បរិច្ចាគត្រឹមល្ងាច ថ្ងៃពុធ ទី26 ខែតុលា