ទូទាត់ទំនិញនៅហាង Jiffy ជាមួយប័ណ្ណ PPCBank Visa នឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារ
តើអ្នកណាខ្លះចូលចិត្តទិញទំនិញនៅហាង Jiffy? ឥឡូវនេះ រាល់ពេលទិញទំនិញពីហាង Jiffy ជាមួយប័ណ្ណ PPCBank Visa contactless លោកអ្នកនឹងទទួលបានប័ណ្ណសាច់ប្រាក់ 1 ដុល្លារភ្លាមៗ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់អស់ពីស្តុក។
កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក
លក្ខខណ្ឌផ្សេងៗ
- កម្មវិធីពិសេសនេះផ្តល់ជូនសម្រាប់ប័ណ្ណ PPCBank Visa contactless
- ទូទាត់ជាមួយប័ណ្ណ PPCBank Visa contactless ចាប់ពី 6 ដុល្លារឡើងទៅក្នុងវិក្កយបត្រតែមួយ និងទទួលបានប័ណ្ណសាច់ប្រាក់មានតម្លៃ 1 ដុល្លារ
- វិក្កយបត្រមួយសន្លឹកអាចប្តូរបានប័ណ្ណសាច់ប្រាក់មួយសន្លឹកតែប៉ុណ្ណោះ
- ប័ណ្ណសាច់ប្រាក់អាចត្រូវបានប្រើសម្រាប់ទិញទំនិញលើកក្រោយ នៅពេលទូទាត់ជាមួយប័ណ្ណ PPCBank Visa តាមរយៈបច្ចេកវិទ្យា contactless តែប៉ុណ្ណោះ
- ប័ណ្ណសាច់ប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022
- ប័ណ្ណសាច់ប្រាក់មិនអាចប្តូរយកជាសាច់ប្រាក់បានទេ
- ប័ណ្ណសាច់ប្រាក់ដែលផ្តល់ជូនគឺមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្តល់ជូននឹងបន្តរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក
- ក្រុមហ៊ុន Visa និង Jiffy សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន
លក្ខខណ្ឌផ្សេងៗ សម្រាប់ការប្រើប្រាស់ប័ណ្ណសាច់ប្រាក់ 1 ដុល្លារនៅពេលទិញទំនិញលើកក្រោយ
- ប័ណ្ណសាច់ប្រាក់នេះអាចត្រូវបានប្រើសម្រាប់ការបញ្ចុះតម្លៃនៅគ្រប់សាខា Jiffy ទាំងអស់
- ប័ណ្ណសាច់ប្រាក់នេះអាចត្រូវបានប្រើតែមួយដងប៉ុណ្ណោះ
- ប័ណ្ណសាច់ប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022
- ប័ណ្ណសាច់ប្រាក់មិនអាចប្តូរយកជាសាច់ប្រាក់បានទេ
- Jiffy នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតប័ណ្ណសាច់ប្រាក់ និងមិនចេញសន្លឹកប័ណ្ណថ្មីឡើយ
- ក្រុមហ៊ុន Visa និង Jiffy សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។