ក្នុងត្រីមាសទី៤ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៩,៦២៣លាន រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ១០,២៨៨លានរៀល ស្មើនឹង ១៤.៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០,២៥៧លានរៀល កើនចំនួន ២,៥៧៤លានរៀល ស្មើនឹង ១៤.៦% បើធៀបនឹង ត្រីមាសទី៤ ឆ្នំា២០១៩។
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ២៩៧,១៥០លានរៀល កើនចំនួន ៤២,២៦៣ លានរៀល ស្មើនឹង ១៦.៦% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៩,៨៧១ លានរៀល កើនចំនួន ១,៨៦៦ លានរៀល ស្មើនឹង ២.៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,១៧៩,២៨៦ លានរៀល កើនចំនួន ៣៦៣,៩២០លានរៀល ស្មើនឹង ៩.៥% និងមូលធនសរុប មានចំនួន ៦២៩,៥៥៣ លានរៀល កើនចំនួន ៦៥,១៦៨លានរៀល ស្មើនឹង ១១.៥%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.៦១ %
២-អនុបាតចំណេញធៀបនឹងមូលធន ១០.៦៦ %
ឯកសារ
១. របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០
២. ព័ត៌មានហិរញ្ញវត្ថុសម្រាប់រយៈពេល ៣ខែ ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលត្រួត ពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ