ក្នុងត្រីមាសទី៣ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៤,៧៨៤លាន រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ១១,៣០៣លាន រៀល ស្មើនឹង ១៧.៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦,៨៧៥លាន រៀល កើនចំនួន ១,៩២៥លាន រៀល ស្មើនឹង ១២.៩% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៩។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ២១៩,១៥៥លានរៀល កើនចំនួន ៣២,០១៣ លានរៀល ស្មើនឹង ១៧.១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៩,១២៤ លានរៀល ថយចុះចំនួន ១,៧៧៥ លានរៀល ស្មើនឹង ៣.៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤,២៥៥,៤៣៩ លានរៀល កើនចំនួន ៤៤០,០៧៤លានរៀល ស្មើនឹង ១១.៥% និងមូលធនសរុប មានចំនួន ៦១៧,៦៧៧ លានរៀល កើនចំនួន ៥៣,២៩១លានរៀល ស្មើនឹង ៩.៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម – ១.៦២ %
- អនុបាតចំណេញធៀបនឹងមូលធន – ១១.១៨ %
- អនុបាតលទ្ធភាពបង់ប្រាក់ – ៦៧៩.៨៤ %
ឯកសារភ្ជាប់