Skip to main content

ការបង្ហាញព័ត៌មានសាជីវកម្មក្នុងត្រីមាសទី2 ឆ្នំា2022

ក្នុងត្រីមាសទី២ ឆ្នំា២០២២ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៨.១៤១លាន រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២១ ចំនួន ៨៧៨លាន រៀល ស្មើនឹង ១,១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៩៣លាន រៀល កើនឡើងចំនួន ៦.៥៦៤លាន រៀល ស្មើនឹង ៤៣,៤% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២១។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំនួន ៤.១២៥.១១៩ លានរៀល កើនឡើងចំនួន ១១០.០៧៨ លានរៀល ស្មើនឹង ២,៧% និងមូលធនសរុប មានចំនួន ៧៥០.៩៧៧ លានរៀល កើនឡើងចំនួន ៤២.៧៥៤ លានរៀល ស្មើនឹង ៦,០%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ មានដូចខាងក្រោម៖

អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម2.26%
អនុបាតចំណេញធៀបនឹងមូលធន12.39%
អនុបាតលទ្ធភាពបង់ប្រាក់885,14%

Documents